ផ្ទេរតំណែងមិនបានប៉ុន្មានផង ភឹម ស្រីនោ បែរជាកាន់តែស្រស់ស្អាតខ្លាំងជាងមុនទៅទៀត

បវរកញ្ញា​ដែល​ឆក់​បាន​ការ​អាណិត​ស្រលាញ់​ពី​មហាជន​ច្រើន​អនេក ភឹម ស្រីនោ មិន​ដែល​ខ្វះ​ស្ទីល៍​រៀបចំ​ខ្លួន​ឡើយ។ មួយ​វិញ​ទៀត ស្រីនោ គឺជា​បវរកញ្ញា​ដែល​មិន​តបត​ជាមួយ​ពាក្យ​រិះគន់​របស់​មហាជន​ឡើយ លើកលែង​តែ​ការ​មើលងាយ​ពី​សំណាក់​ជន​អគតិ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

ម្ចាស់​មកុដ Miss Grand Cambodia 2023 ភឹម ស្រីនោ បាន​ទាក់​បង្ហាញ​រូបភាព​ថ្មី​បំផុត ធ្វើឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ចំពោះ​រូប​សម្រស់​របស់​នាង​ខ្លាំងឡើង។ តារា​ម៉ូដែល​រូប​នេះ​បាន​តុបតែង​ខ្លួនក្នុង​ឈុត​បុរាណ​ខ្មែរ ដែល​កាន់តែ​មើល កាន់​តែ​លង់​ពី​វង់ភក្ត្រ​ស្រស់​ស្រទន់ មាន​មន្ត​ស្នេហ៍​របស់ ស្រីនោ។

ក្នុង​រូបភាព​ថ្មី​តារា​ស្រី​កូន​កាត់​ថៃ​រូបនេះ បាន​គ្រង​នូវ​​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ពណ៌​ស្លា​ទុំ ដើម្បី​ប្រម៉ូត​ឲ្យ​សម្អាងការ​មួយ​ផង​ដែរ។ ព្រម​ទាំង​មាន​តាំង​ហូល​ពិតាន​នៅ​ពីក្រោយ ដើម្បី​ឲ្យ​កូនខ្មែរ​គ្រប់រូប​បាន​ស្គាល់​កាន់តែ​ទូលំទូលាយ។ ត្រឹម​សម្លៀកបំពាក់​មួយ​ឈុត​ដ៏​ប្រណីត សម្រស់​ម៉ូដែល​កម្ពស់ ១,៧០ ម៉ែត្រ​ ធ្វើឲ្យ​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​ដឹង​ថា ស្រីនោ នៅតែ​ខ្លាំង​មិន​មាន​ភាព​ថមថយ​ឡើយ។

តាំង​ពី​ថ្ងៃ​ផ្ទេរ​មកុដ Miss Grand Cambodia អ្នក​គាំទ្រ​សង្កេត​ឃើញ​បវរកញ្ញា​វ័យ ២៥​ឆ្នាំ​រូប​នេះ កាន់តែ​ស្រស់​ផូរផង់ និង​មាន​ពន្លឺ​ចែងចាំង​ម្ដង​ទៀត បើ​ទោះ​ជា​មួយ​រយៈ​ចុងក្រោយ​នេះ​នាង​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់ hater ក៏ដោយ។ មិន​បាន​ស្រកស្រុត​ដោយ​សម្ដី​អ្នក​ដទៃ​ឡើយ ស្រីនោ បែរជា​ខិតខំ​ពង្រឹង​ខ្លួនឯង រហូត​ឲ្យ​អ្នក​មិន​ពេញ​ចិត្ត​ភ្ញាក់ផ្អើល​នឹង​ការ​ត្រឡប់​មក​រក​សភាព​ដើម​ដូច​កាល​ជា​បេក្ខជន​ប្រឡង Miss Grand Cambodia 2023 ថ្មីថ្មោងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *