ត្រូវចិត្តហ្វេនស្តូក Peypey Dy ដាក់ប៉ុន្មានម៉ាត់ រឿង VIP Sponsor ប្រមាថមាក់ងាយអ្នកគាំទ្រ

រឿងពាក្យពេចន៍ក្នុងន័យប្រមាថមាក់ងាយអ្នកគាំទ្ររបស់បុគ្គលល្បីម្នាក់ដែលគេស្គាល់ថាជា VIP Sponsor កម្មវិធី Miss Grand Cambodia កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកដូចបាយពុះលើបណ្តាញសង្គមហ្វេសប៊ុក រហូតគ្រប់គ្នាផ្ទុះកំហឹងយ៉ាងខ្លាំងក្លា និងអះអាងមិនគាំទ្រកម្មវិធី Miss Grand និងម្ចាស់មកុដ Miss Grand Cambodia 2022 ឆ្នាំនេះ នោះទេ។ មួយផ្នែកទៀត ដែលធ្វើឱ្យអ្នកគាំទ្រផ្ទុះកំហឹងកាន់តែខ្លាំងរហូតចិត្តដាច់មិនគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នោះគឺ ភាពរឹងរូសរបស់អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia ហើយមួយចំណែកទៀត បណ្តាលមកពីការឌឺដងផ្លែផ្ការបស់ អ្នកកាន់កាប់ទំព័រហ្វេសប៊ុកផ្លូវការ (Admin page) ដែលតែងបង្ហោះផ្លែផ្កាលើមតិរិះគន់ក្នុងន័យស្ថាបនារបស់អ្នកគាំទ្រ។

រឿងហេតុទាំងអម្បាលម៉ានដែលបានកើតឡើងនេះ ធ្វើឱ្យប៉ះទង្គិចប្រជាប្រិយភាព កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 យ៉ាងខ្លាំងក្លា ដោយមហាជនមិនព្រមបោះឆ្នោតគាំទ្រនាងនោះទេ ធ្វើឱ្យលទ្ធផលចេញមកមិនល្អនោះឡើយ។ ជាក់ស្តែង មុននេះបន្តិច លទ្ធផល Top 10 pre- arrived ត្រូវស្ថាប័ន Miss Grand International ប្រកាសជាផ្លូវការហើយ ក្នុងនោះ បេក្ខភាពតំណាងជាតិកម្ពុជា មិនបានជាប់ក្នុង Top pre- arrived នោះទេ ធ្វើឱ្យនាងខកឱកាសរួមតុអាហារពេលល្ងាចដ៏ពិសេសជាមួយ Mr. Nawat នាយកគ្រប់គ្រង Miss Grand International។

ខណៈពាក្យពេចន៍ក្នុងន័យប្រមាថមាក់ងាយអ្នកគាំទ្ររបស់ VIP Sponsor កំពុងក្តៅដូចបាយពុះ លោក សែម ឡង់ឌី ហៅ Peypey Dy  មិនព្រងើយកណ្តើយឱបដៃឈរមើលនោះទេ ដោយលោកបានបង្ហាញមតិជាគំនិតមួយចំនួនលើទំព័រហ្វេសប៊ុកផ្លូវការថា «កុំដៀលក្បាលអ្នកគាំទ្រថា “ល្ងង់មិនស្គាល់ពីរបៀបvoteមិនស្គាល់app ល្ងង់មិនចេះអីសោះ”

នែ ក្រែងឆ្នាំមុនៗ បានក្បាលពួកអ្នកគាំទ្រអស់នេះ ដុតដៃដុតជើងvoteអោយតើ មិនចឹងស្មានតែបានចូលtop?

កុំដៀលក្បាលអ្នកគាំទ្រថា “បើពូកែរិះគន់ បង្កើតកម្មវិធី ហើយsponsor កុំបានតែរិះគន់”

នែ គេរិះគន់ចង់អោយកែ ចង់អោយល្អ ហើយព្រោះតែគេគ្មានសមត្ថភាពបង្កើតកម្មវិធី គ្មានលុយជួយsponsorហ្នឹងហើយ បានគេមានតែខំជួយកែលំអ ខំជួយស្ថាបនា ហើយខំជួយvoteអោយរាល់ឆ្នាំ

មិនបើកចិត្តទទួលការរិះគន់ បកក្បាលខាំទាំងទទឹងទិស បើមើលឃើញល្អ ក៏គ្មានក្បាលអាណាទៅថាអីដែរ

សឹងតែមួយប្រទេស គេមិនពេញចិត្ត តែមិនយកគំនិតមហាជន បែរជាគិតថាគេជាន់ពន្លិច ប្រកាន់ខ្ជាប់តែគំនិតឯងប៉ុន្មាននាក់ហ្នឹង ហើយតាំងមកស្រែកថា អោយខ្មែរគាំទ្រខ្មែរ

បើពូកែ បើមានលុយណាស់ ជួលគេបង្កើតaccount like share បុកលុយvoteទៅ ពួកអ្នកគាំទ្រល្ងង់ ពួកអ្នកគាំទ្រខោមិនខោអាវមិនអាវ ពួកអ្នកគាំទ្រក្រដូចពួកខ្ញុំ ជួយអីក៏មិនបានណាស់ណាដែរ  ក្រែងមានលុយណាស់ ធ្វើទៅបង

បងធ្វើមើល ធ្វើអោយឡូយដូចសំដីបងតិចមើលអូនធុញហាស មែនតើ អូនធុញហាសៗៗ»។

អ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តស្តូកចំពោះអ្វីដែល Peypey Dy បានលើកឡើងខាងលើនេះ ព្រោះនេះជាអ្វីដែលនៅក្នុងចិត្តពួកគេ តួយ៉ាងឆ្នាំកន្លងមក បើមិនបានអ្នកគាំទ្រពួតដៃគ្នាបោះឆ្នោតនោះទេ Miss Grand Cambodia គ្រប់រូប ក៏មិនអាចមានលទ្ធភាពចូលដល់ចំណាត់ថ្នាក់ Top ណាមួយឡើយ។ ដូច្នេះ នៅពេលដែលបានឃើញពាក្យពេចន៍ក្នុងន័យប្រមាថមាក់ងាយបែបនេះ ទើបម្នាក់ៗនាំគ្នាខឹងសម្បាហូតចិត្តដាច់ មិនបោះឆ្នោតឱ្យ Miss Grand Cambodia 2022 ទាំងដែលនាងគ្មានកំហុសអ្វីសោះ។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះ មានអ្នកគាំទ្រពោលអាណិត ម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះមិនគួរណាមកជួបប្រទះរឿងនេះឡើយ ព្រោះនាងខំប្រឹងប្រែងខ្លាំងណាស់ទម្រាំដណ្តើមបានតំណែងនេះ និងមានឱកាសតំណាងឱ្យជាតិកម្ពុជាលើឆាកអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ