Peypey Dy ប្រាប់រឿងព្រឺសម្បុរ ពីក្រោយការថតរឿង «ខ្មោចនាងភូមិរី»

«ខ្មោចនាងភូមិរី» ភាពយន្តខ្នាតធំ និងជារឿងខ្មោចដ៏ព្រឺព្រួច ត្រូវបានក្រុមកំប្លែងរបស់ Peypey Dy លើកមកយកផលិតឡើងវិញ ជារឿងកំប្លែងបែបរន្ធត់ និងបានជ្រើសរើសខេត្តបាត់ដំបងជាទីតាំងដើម្បីថត។ យ៉ាងណាមិញ មុនថ្ងៃបញ្ចេញវីដេអូភាគទី១របស់រឿង «ខ្មោចនាងភូមិរី» គេឃើញ Peypey Dy បញ្ចេញវីដេអូខ្លីមួយ ជា Special clip និយាយពីរឿងរ៉ាវពីក្រោយការថតរឿង «ខ្មោចនាងភូមិរី»។ 

តាមរយៈវីដេអូជាង៦នាទី Peypey Dy បានរៀបរាប់ឱ្យដឹងរឿងរ៉ាវជាច្រើន ថែមទាំងប្រាប់ឱ្យដឹងហេតុផលជំរុញឱ្យលោកជ្រើសរើសខេត្តបាត់ដំបង សម្រាប់ថតរឿងនេះទៀតផង ខណៈកន្លងទៅលោកតែងតែងជ្រើសរើសខេត្តកំពត ឬខេត្តកណ្តាល ដើម្បីថតតែប៉ុណ្ណោះ។ Peypey Dy ថា៖ «ដំបូងបំផុតខ្ញុំបានឃើញរូបថតមួយសន្លឹកដែល ម៉ៃកូ បានផ្ញើរមក គឺរូបថតក្នុងរោងកុន។ កន្លែងនិងហើយជាកន្លែងធ្វើឱ្យចង់ទៅថតនៅបាត់ដំបងជាងគេ ព្រោះថាក្នុងរោងកុនគឺស្ថិតនៅខេត្តបាត់ដំបងផ្ទាល់តែម្តង គឺជារោងកុនបែបបុរាណដែលគ្នាទុកចោលយូរមែនទែន ដូចបានឃើញក្នុងរូបលើ Screen និងចឹង គឺវាគួរឱ្យខ្លាច ហើយវាស៊ីជាមួយសាច់រឿងដែលខ្ញុំចង់បានមែនទែន។ ប៉ុន្តែអ្វីដែលខ្ញុំសោកស្តាយ គឺយើងអត់អាចថតនៅកន្លែងនិងបាន យាយត្រង់គឺបានព្យាយាមអស់ពីសមត្ថភាពមែនទែនតែម្តង។ ជាលើកទី១របស់ខ្ញុំដែលខ្ញុំត្រូវធ្វើ Clip ហើយត្រូវឆ្លងកាត់ការប្រជុំខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប៉ុន្តែដោយសារយើងកៀកថ្ងៃពេក សុំមុនថ្ងៃត្រឹមតែមួយថ្ងៃ ពួកយើងត្រូវរៀបឯកសារអត់ទាន់ ចឹងយើងក៏ត្រូវខក នេះជារឿងមួយដែលខ្ញុំស្តាយបំផុត។ នៅមានទីតាំងមួយទៀតគឺផ្ទះមួយកន្លែង គឺវាសក្ដិសមក្នុងសាច់រឿងមែនទែន តែក៏ស្តាយដែលយើងមិនបានថតនៅនិង ដោយសារតែទម្រាំយើងរកទីតាំងនិងបាន យើងស្គាល់ទីតាំងនិង វាដល់ថ្ងៃដែលយើងត្រឡប់មកវិញហើយ»។

ដោយឡែក សម្រាបការថតគឺមានផលលំបាកច្រើន ដោយសារក្រុមលោកមិនមែនជាក្រុមផលិតភាពទេ គឺម្នាក់ៗជាអ្នកស្រលាញ់ការថតស្រដៀងគ្នា ទើបបង្កើតចេញជារឿងនេះ។

តាម Special clip ខាងលើ Peypey Dy ក៏បានបញ្ជាក់ថា នៅលើថតប្លង់ហែរសពនៅក្នុងបរិវេណវត្ត លោកបានប្រទះឃើញវិញ្ញាណខ្មោចពិតៗ ប៉ុន្ដែលោកព្យាយាមតាំងអារម្មណ៍ ដើម្បីកុំឱ្យក្រុមការងារមានអារម្មណ៍ភ័យខ្លាច។ លោកអះអាងថា ដោយសារតែលោកជាអ្នកនាំក្រុមការងារមកថតនៅទីតាំងហ្នឹង ដូច្នោះហើយ ទោះមានរឿងអ្វីគឺលោកជាអ្នកទទួលខុសត្រូវ។ លោក Peypey Dy ក៏បាននិយាយទៀតថា នៅពេលថតប្លង់តួខ្មោចស្រីនៅក្នុងបន្ទប់ទឹក គឺនៅពេលនោះ ប្លង់មួយនេះគឺចំណាយពេលថតដល់ទៅជាង១ម៉ោងឯណេះ ព្រោះដោយសារតែពិបាកយកសំឡេងស្រែករបស់តួស្រី ដូចជាមានអ្វីមកបាំងសំឡេងមិនឱ្យឮតែម្ដង។ តែយ៉ាងណា Peypey Dy ក៏បានឱ្យដឹងថា មុនពេលថត លោក និងក្រុមការងារបានធ្វើការអុជធូបបន់ស្រន់ និងធ្វើពិធីសុំសេចក្តីសុខផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ