កូនមាសកូនពេជ្រ! មិនត្រឹមគួរឱ្យក្នាញ់ អូន Smile អាចរកចំណូលឱ្យ ឌី ​សូ​និ​ត្តា និង អេ​ឡិច​ ហ្សូ​រ៉ា ទាំងវ័យក្មេង

ពីមួយថ្ងៃទៅមួយថ្ងៃ តំណក់ឈាមរួមគ្នាដំបូងរបស់គូស្នេហ៍អ្នកសិល្បៈល្បីឈ្មោះ គឺលោក អេ​ឡិច​ ហ្សូ​រ៉ា និងអ្នកនាង ឌី ​សូ​និត្តា គឺអូន​តូច ម៉ីហា​ណា (MeyHana ) ឬ​អ្នកប្រើប្រាស់ហ្វេសប៊ុក និងអ៊ីនស្រា្តក្រាម ស្គាល់ថា អូន Smile កាន់តែ​ធំចម្រើនវ័យឡើងរៀងរាល់ថ្ងៃ រីឯ​មុខមាត់​វិញ​ក៏​កាន់តែ​គួរឱ្យ​ក្នាញ់​មិនធម្មតា​។ ជាពិសេស ​អូន Smile បានកំពុង​សាង​ប្រជាប្រិយភាព និងទាញបាន​ចំណាប់អារម្មណ៍​ពី​ហ្វេ​នៗ​អ្នកគាំទ្រ​របស់ ប៉ាៗម៉ាក់ៗ តាមរយៈ​វីដេអូ​ជាច្រើន​ដែល​បាន​បង្ហោះ​នៅលើ Channel YouTube ​ឈ្មោះថា «Nita MeyHana, Smile»

អូន Smile មាន​តំណក់​ឈាមជ័រ​ចេញពី​អ្នកសិល្បៈ ដែល​អ្នក​ម៉ាក់ ​គឺ​អ្នកនាង ឌី ​សូ​និត្តា នាងជា​សិល្បការ​នី​ខ្មែរម្នាក់ដ៏មាន​ទេពកោសល្យលើការ​សម្តែង ការដើរ​បង្ហាញ​ម៉ូដ និង​ច្រៀង​ផងដែរ។ ចំណែក ​ប៉ា​ប៉ា​វិញ គឺ​លោក  អេ​ឡិច ​ហ្សូ​រ៉ា ដោយលោកក៏​ជា​តារា​សម្ដែង ច្រៀង និង​បង្ហាញ​ម៉ូដ ដូ​ចគ្នា​ជាមួយនឹងម៉ាក់ៗដែរ។ អ្នកទាំងពីរថែមទាំងមានទេពកោសល្យ ពូកែខាងកំប្លុកកំប្លែងថែមទៀតផង។ ​បើ​ក្រ​ឡែក​ទៅ​មើល​នៅលើ​យូ​ធូប​របស់អូន Smile គេ​ឃើញថា អូន Smile ក៏មាន​ទេពកោសល្យ​សិល្បៈមិនខុសពីម៉ាក់ៗនិងប៉ាៗប៉ុន្មាននោះទេ ជាក់ស្ដែង គ្រប់ពេល​ម៉ាក់ៗច្រៀងម្ដងៗនោះ នាង​តូច​រូបនេះ តែងតែ​សើច ទះដៃ ហើយ​ហក់លោត​រាំ​សប្បាយ​តាម​ចង្វាក់​របស់​សំឡេងរបស់​អ្នក​ម៉ាក់​ ហើយកាន់តែគួរឱ្យក្នាញ់ពេលនេះ អូន Smile អាចនិយាយបានប៊ិប៊ឹកៗធ្វើឱ្យអ្នកមើលកាន់តែក្រឺតនាងតូចរូបនេះ។

គេ​កត់សម្គាល់ថា​ Channel YouTube ​របស់​អូន Smile ​តែងតែ​បង្ហាញ​សកម្មភាព​ប្រចាំថ្ងៃថ្មីៗ ​ជាមួយម៉ាក់ៗសឹងតែ​គ្រប់​វីដេអូ​ កម្រ​ឃើញ​មាន​ចេញមុខ​ជាមួយប៉ាៗណាស់។ វ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែ អូន Smile ជាកូនមាសកូនពេជ្រ បានជួយរកចំណូលឱ្យម៉ាក់ៗតាមរយៈការផ្សាយពាណិជ្ជកម្មឱ្យសាប៊ូដុសខ្លួនទារក នៅលើបណ្ដាញសង្គម រីឯ​យូ​ធូប​របស់​អូន Smile បច្ចុប្បន្នមាន​ Subscribers ចំនួន 6.12K ហើយ។

ត្បិតមិនដឹងពីតួលេខជាក់លាក់ដែលទទួលបាន តែគេជឿជាក់ថា តម្លៃខ្លួននៃការផ្សព្វផ្សាយរបស់អូន Smile ទំនងមិនតិចតួចនោះទេ ព្រោះឌី ​សូ​និត្តា និង អេ​ឡិច​ ហ្សូ​រ៉ា ជាសិល្បករមានកេរ្តិ៍ឈ្មោះ ដូច្នេះកូនស្រីរបស់អ្នកទាំងពីរក៏នឹងទទួលបានតម្លៃមួយសមរម្យដូចគ្នាដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់