ទូច បុប្ផា លើកឡើងពីជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន និងស្នើរឱ្យផ្តល់តម្លៃវិជ្ជមានដល់សិល្បករខ្មែរ

ស្របពេលដែលរឿងដ៏រសើបលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការចូលរួមមហោស្រពភាពយន្តទីក្រុងកានរបស់សិល្បករ និងបុគ្គលល្បីៗជាច្រើន កំពុងជាប្រធានបទក្តៅសម្រាប់ការវែកញែក ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN ដែលគេស្គាល់ថាជារបស់ ទូច បុប្ផា ហៅ ធីតា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ ប្រចាំស្ថានីយទូរទស្សន៍ PNN និងជាបុគ្គលម្នាក់ដែលគេចាត់ចូលជាអ្នកជំនាញវិស័យភាពយន្តបានបង្ហោះសារមួយ ភ្ជាប់ជាមួយ Captiop បែបចាក់ដោត បង្ហាញពីជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន ដែលគ្រប់គ្នាពុំសូវបានដឹង ឬអាចដឹងដែលតែពុំសូវបានច្បាស់ ។ 

មិនតែប៉ុណ្ណោះ អ្នកជំនាញវិស័យភាពយន្តរូបនេះ ក៏បាននិងស្នើរឱ្យផ្តល់គ្រប់គ្នាងាកមកផ្តល់តម្លៃវិជ្ជមានដល់សិល្បករខ្មែរយើង ដែលខិតខំលះបង់ពេលវេលាប្រាក់កាក់ផ្ទាល់ខ្លួន ដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ហើយបែរជាមិនទទួលបានគុណសម្បិត្ត បែរជារងការជាន់ពន្លិចទៅវិញ។

ទំព័រហ្វេសប៊ុក Touch Bopha-Thyda PNN បង្ហោះឡើងថា «ជ្រុងមួយនៃមហោស្រពភាពយន្តទីក្រុងកាន មិនចាំបាច់តម្រូវតែតារា រឺ ផលិតករដែលមានភាពយន្តយកទៅប្រកួតប្រជែងនោះទេតែអាចចូលរួមបាន អោយតែអ្នកពាក់ព័ន្ធនឹងវិស័យនេះ រួមទាំងអ្នកមាន Credit, គឺអាចចូលរួមតាមរយៈInvitation, រឺការបង់ថ្លៃ register តែការស្នាក់នៅនិងហូបចុកគឺត្រូវចំណាយផ្ទាល់ខ្លួន ហើយមានប្រទេសជិតខាងយើងក៏បានចំណាយថវិកាទៅចូលរួមដូចគ្នា ដើម្បីអោយគេមានឈ្មោះនៅក្នុងតារាងកម្មវិធី ។ ជ្រុងមួយទៀតដែលថា មហោស្រពនេះមិនមែនជា Fashion Show, ទោះមិនមែនជា Fashion Show, តែអ្នក Design ល្បីៗតែឆ្លៀតឧិកាសនេះយកសំលៀកបំពាក់របស់ពួកគេអោយតារាល្បីៗស្លៀកចូលរួមក្នុងចំណោមកាម៉ារ៉ាពីអ្នកកាសែតពិភពលោករាប់រយនាក់ ដើម្បីជាការធ្វើទីផ្សារគេមួយដែរ។ ដូច្នេះសូមបងប្អូនខ្មែរទាំងអស់ អោយតម្លៃតារាខ្មែរយើងដោយរូបភាពវិជ្ជមាន និងកោតសរសើរពួកគាត់ដែលខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួនទៅចូលរួមកម្មវិធីនេះ និងជាផ្នែកមួយដែលតារាខ្មែរយើងលេចមុខបន្តិចម្តងៗ នៅលើឆាកអន្តរជាតិបែបនេះ»។

អ្វីដែលអ្នកជំនាញវិស័យភាពយន្តរូបនេះលើកឡើងខាងលើ មានទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ដោយផ្អែកលើការយល់ឃើញរបស់បុគ្គលម្នាក់ៗ។ ទោះកើតមានរឿងដ៏រសើប​លើបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន តែសិល្បករ និងបុគ្គលមានឥទ្ធិពលរបស់កម្ពុជានៅតែបញ្ចេញពន្លឺចែងចាំងលើកម្រាលព្រំក្រហម ស្របពេលដែលមតិរិះគន់នៅតែបន្តកើតមានជាហូរហែរមិនទាន់ចប់នៅឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​