ព្រះនាង ជេនណា បង្ហើបប្រាប់ពីក្ដីស្រមៃធំ ៣ ក្នុងកិច្ចសម្ភាសកម្មវិធីទូរទស្សន៍របស់ចិន

នៅ​ក្នុង​ជំនួបកិច្ច​សម្ភាស​​​​រវាង​អ្នក​ព្រះ​នាង ​នរោត្តម ​ជេន​ណា ​និង​អ្នកយកព័ត៌មាន​​មក​ពី​ស្ថានីយវិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)​​ ​កញ្ញា​ Wang Bingbing លើ​ទឹក​ដី​អច្ឆរិយ​អង្គរ​ សៀម​រាប កាលពី​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ ព្រះ​នាង​តូច​ទ្រង់​បាន​បង្ហាញ​ប្រាប់​ពី​ក្ដី​ស្រ​មៃ​ចំនួន ៣ ក្នុង​ចំណោមក្ដីស្រមៃធំៗជាច្រើនរបស់ទ្រង់។

ឆ្លើយ​តប​និង​សំណួរបស់​កញ្ញា​ ​ Bingbing ទាក់ទិន​​​ក្ដី​ស្រ​មៃ​របស់​ទ្រង់​ក្នុង​ឆ្នាំ​ថ្មី​មាន​អ្វី​ខ្លះ​?​ ព្រះ​នាង​ក៏​បាន​រៀប​រាប់​ទាំង​ញញឹម​ថា ​៖​«​​តាម​ពិត​ខ្ញុំ​មាន​ក្ដី​ស្រ​មៃច្រើន ​តែ​សុំ​លើក​យក​តែ ៣ ​​មក​សិន​។ ​សម្រាប់​ក្ដី​ស្រ​មៃ​ទី​១​ នោះ​គឺ​ខ្ញុំ​ចង់​បាន​កម្ពស់ ​១.៧០ ​ម៉ែត្រ​ ខណៈ​បច្ចុប្បន្ន​ខ្ញុំ​មាន​កម្ពស់​១.៦០ ម៉ែត្រ ​ទៅ​ហើយ​ រី​ឯ​ក្ដី​ស្រ​មៃទី​២ ​​គឺចង់​​លើក​ស្ទួយ​​ប្រទេស​កម្ពុជា ​និង​ចុង​ក្រោយ​ទី​៣​ គឺ​សង្ឃឹម​ថា​មិត្ត​កម្ពុជា​ចិន​នឹង​​គង់វង្ស​ជា​អមត​ហើយ​រឹង​មាំ​​ជា​រៀង​រហូត​»។​

ក្នុង​វីដេអូ​​សន្ទនា​ដ៏យូរ​នេះ​ដែរ​ព្រះ​នាង​តូច ជេន​ណា​ ក៏​បាន​រៀប​រាប់​ពី​វប្បធម៌​អរិយធម៌​របស់​ប្រទេស​កម្ពុជា ​ដោយ​បាន​បញ្ចូល​​​ភស្តុតាង​មួយ​ចំនួន​ដែល​បង្ហាញ​ប្រាប់​ថា​ប្រាសាទ​អង្គរវត្ត​ជា​បេតិកភណ្ឌ​ជាតិ ​​ថែម​ទាំង​បាន​បរិយាយ​ប្រាប់​ថា​ សូម្បី​តែ​ទង់​ជាតិ​ប្រទេសកម្ពុជា​ក៏​មាន​រូប​ប្រាសាទ​អង្គរវត្ត​ដែរ ដើម្បី​ឲ្យ​អ្នក​យក​ព័ត៌មាន​ដ៏ស្រស់​ស្អាត​របស់​ចិន​រូប​នោះ យល់​ពី​គុណ​តម្លៃ​នៃ​ប្រាសាទ​អង្គវត្ត​។ ​ទ្រង់​ក៏​បាន​​បន្ត​ប្រាប់​​ពី​ប្រវត្តិ​ និង​បុគ្គល​សំខាន់​ៗ​ដែល​រួម​គ្នា​បង្កើត​របាំ​អប្សរា​ មិន​តែ​ប៉ុណ្ណោះ​ទ្រង់​​បាន​រៀប​រាប់​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​រឿង​សង្ក្រាន្ត​​ផង​ដែរ​។ សែ​រាជវង្ស​អង្គ​នេះ ​ក៏​បាន​​ចែក​រំលែក​ពី​វប្បធម៌​ម្ហូប​អាហារ​​ដែល​មានដូចជា ​នំ​អាកោត្នោត​ នំអន្សម​ចេក​ និង​បាន​រៀប​រាប់​អំពី​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ទៀត​ផង។

ក្រោយ​ពី​បាន​សាក​សួរ ​និង​​ទទួល​បាន​ការ​ចែក​រំលែក​រឿងរ៉ាវជា​​ច្រើន​ពី​ព្រះ​នាង​ នរោត្តម​ ជេន​ណា​ កញ្ញា​ Wang Bingbing ក៏​បាន​ត្រៀម​កាដូ​ពិសេស​មួយ​ជូនទៅ​កាន់​ព្រះ​នាង​ដែល​​នោះ​គឺ​រូបថត​ដែល​សរសេរ​ដោយ​ផ្ទាល់​ពី​តារា​ស្រី​ចិនZhao Lusi ដែល​ជា​ Idol ក្នុង​ព្រះ​ទ័យ​ទ្រង់​។​ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ជា​ឈុត​បុរាណ​ចិន​ Ma Mian Qun ជូន​ជា​កាដូ​​បន្ថែម​ដល់​ទ្រង់​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ កម្មវិធី Bing Bing You Li Le ជាកម្មវិធីមួយថ្មីរបស់​ស្ថានីយវិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG)​ របស់​ប្រទេស​ចិន ​ដែលបាន​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ ​ខណៈ​ដែល​វីដេអូ​​ជា​ភាសា​ចិន​ទទួល​បាន​ចំនួន​អ្នកទស្សនា​រហូត​ដល់​ទៅ​ ៤០​ លាន​នាក់ ​ត្រឹម​រយៈ​ពេល ​២៤​ ម៉ោង​ និង​ជាប់​ចំណាត់​ថ្នាក់​លេខ ១៣ ​នៅ​ក្នុង​ប្រទេស​ចិន៕

វីដេអូ https://www.facebook.com/JennaNorodomkh/videos/742825774599182


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​