ណុប រចន្នី & ថៃ ដារ៉ូត តំណាងកម្ពុជាទៅប្រកួត I Am Model Search International 2024 

បវរកញ្ញាកម្ពុជា ២ រូបទៀតហើយ គឺ ណុប រចន្នី និង ថៃ ដារ៉ូត កំពុង​ដឹកដៃគ្នាទៅចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិ I Am Model Search International 2024 នៅប្រទេសម៉ាឡេស៊ី ដែលការប្រកួតនេះនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ១០-១៤ ខែមករា ឆ្នាំ ២០២៤។ ​សម្រាប់ រចន្នី ប្រកួត I Am Model Search International 2024 សម្រាប់មនុស្សពេញវ័យ រីឯ ដារ៉ូត ប្រកួត I Am Model Search International 2024 សម្រាប់ប្អូនៗកុមារម៉ូដែលវ័យក្មេង។

ព្រឹកមិញនេះ​ I am Model Search Cambodia 2023 ទាំងពីររូប ព្រមជាមួយ កេ ចាន់កេសី ម្ចាស់ជយលាភី I am Model Search Mrs. International Ambassador 2023 និង Mr. Mathew Tan ជា National Director បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិដ៏ធំនេះ។

ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខរីករាយ ណុប រចន្នី ថា ​សប្បាយចិត្ត ហើយ​ខ្លាំងណាស់ ដែលក្តីស្រមៃពីតូចរបស់នាងកំពុងក្លាយជាការពិត។ ​I am Model Search Cambodia 2023 បន្តថា នាងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតអន្តរជាតិនេះ ដោយបានហ្វឹកហាត់យ៉ាងដិតដល់ ក៏ដូចជាសិក្សាស្វែងយល់ពីគោលបំណងដែលកម្មវិធីគេចង់បាន និងរៀនសូត្រពីបទពិសោធន៍របស់បវរកញ្ញារៀមច្បង​ជាច្រើនទៀតផងដែរ។ រចន្នី ជឿជាក់លើខ្លួនឯងប្រមាណ ៩០% ថាអាចនឹងដណ្តើមភាពជោគជ័យជូនប្រទេសកម្ពុជាយើង។

ក្រឡេកទៅមើលម៉ូដែលវ័យក្មេង កុមារី ថៃ ដារ៉ូត វិញ ពិតជាក្លាហានខ្លាំងមែនទែន ទោះបីនេះជាលើកដំបូងដែលចេញទៅប្រកួតលើឆាកអន្តរជាតិ តែនាងប្តេជ្ញាធ្វើឱ្យបានល្អបំផុត ដើម្បីដណ្តើមយកមកុដពីវេទិកាអន្តរជាតិនេះ។ កុមារីវ័យ ៩ ឆ្នាំនេះមានអារម្មណ៍ភ័យផង អរផង តែនាងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ដែលបានហ្វឹកហាត់​មក​យ៉ាងខ្ជាប់ខ្ជួន។

ទន្ទឺមការលើកឡើងខាងលើ កេ ចាន់កេសី ម្ចាស់ជយលាភី I am Model Search Mrs. International Ambassador 2023 និងជាអ្នកបង្ហាត់បង្រៀន រចន្នី និង ដារ៉ូត ក៏​បាន​បង្ហាញជំនឿចិត្តខ្ពស់លើ I am Model Search Cambodia 2023 ទាំង ២ រូប នឹងសង្ឃឹមថា បវរកញ្ញាកម្ពុជាយើងទាំង ២ នឹងអាចពាំនាំយកភាពជោគជ័យ និងពានរង្វាន់ពីឆាកអន្តរជាតិនេះជូនប្រទេសកម្ពុជា ក៏ដូចជាបង្ហាញឱ្យពិភពលោកដឹងពីសមត្ថភាពរបស់បវរកញ្ញាកម្ពុជាយើង។

អ្នកនាងបន្តថា រចន្នី និង ដារ៉ូត ចំណាយពេលហ្វឹកហាត់ច្រើន សម្រាប់ការប្រកួតអន្តរជាតិនេះ ដូច្នេះសូមប្រជាជនកម្ពុជាមួយគាំទ្រ និងលើកទឹកចិត្តបន្ថែមដល់ I am Model Search Cambodia 2023 យើង និងជួយបោះឆ្នោតគាំទ្រអ្នកទាំងពីរឱ្យបានច្រើន ដើម្បីអាចឆ្លងទៅការប្រកួតវគ្គបន្ទាប់។

សម្រាប់ដំណើរចេញទៅប្រទេសម៉ាឡេស៊ីលើកនេះ​ កេ ចាន់កេសី ទទួលកិត្តិយសត្រូវស្ថាប័នអន្តរជាតិអញ្ញើញឱ្យធ្វើគណៈកម្មការដាក់ពិន្ទុកម្មវិធី I Am Model Search International 2024 ដែលមានប្រទេសជាច្រើនមកចូលរួមប្រកួតប្រជែងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប