ញឹម ច័ន្ទថន បកស្រាយច្បាស់ៗរឿងគេចោទថា មានខ្សែទើបទទួលបានមេដាយច្រើន

អត់ទ្រាំសំងំស្តាប់ការចោទប្រកាន់ទៀតមិនបានឡើយ តារាសម្តែងចាស់វស្សា ញឹម ច័ន្ទថន ដាច់ចិត្តចេញមុខបកស្រាយអំពីរឿងដែលគេចោទប្រកាន់ថា នាងមានខ្សែទើបមានឈ្មោះទទួលបាន គ្រឿងឥស្សរិយយស ឬមេដាយជាហូរហែ។ 

ទម្លាយឱ្យដឹងតាមរយៈការបង្ហោះលើគណនី ញឹម ច័ន្ទថន (Nhim Chanthorn) នៅព្រឹកថ្ងៃទី៨ ខែឧសភា តារាសម្តែងរូបនេះ​ថា គ្រឿងឥស្សរិយយស មេដាយ មិនមែនចេះតែទទួលបានងាយៗទេ តែនាងទទួលបានដោយសារការចូលរួមជួយការងារសង្គមរយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១២មកម៉្លេះ គ្រាន់តែនាងមិនចូលចិត្តបង្ហាញឱ្យដឹងតែប៉ុណ្ណោះ។ ចំណែក មេដាយដែលទើបទទួលបានថ្មីៗក្នុងឆ្នាំ២០២៤នេះ គឺដោយសារនាងបានថតភាពយន្តចំរៀង (ទុក្ខស្រីប្ដីព្រាត់) ដែលជាសាច់រឿងពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ 

តារាសម្តែង ញឹម ច័ន្ទថន រៀបរាប់ថា « ខ្ញុំមិនចង់អួតទេ តែអ្នកខ្លះគាត់សួរខ្ញុំថាមានខ្សែមែន បានមេដាយច្រេីនម្ល៉េះ ចង់សេីចតិចហួសចិត្តតិច ចឹងក៏ចង់ប្រាប់ទៅវិញថា។ មេដាយមិនចេះតែបានងាយៗស្រួលទេ ខ្ញុំទទួលមេដាយក្នុងការងារសង្គមតាំង២០១២។ហេីយបានទទួលមេដាយជាច្រេីនដែលនាងខ្ញុំលះបង់ជួយកន្លងមក តែខ្ញុំមិនដែលបង្ហាញ។ សម្រាប់ការងារសិល្បៈថ្មីៗនេះខ្ញុំទទួលមេដាយ ដែលនាងខ្ញុំបានថតភាពយន្តចំរៀង (ទុក្ខស្រីប្ដីព្រាត់)ដែលជារឿងពិតរបស់សម្ដេចពុកនិងសម្ដេចម៉ែនិងចូលសិល្បៈជាង២០ឆ្នាំ ទទួលបានមេដាយ២ដង រួមទាំងលិខិតថ្លែងជាច្រេីនទៀតនាងខ្ញុំបង្ហាញហេីយសូមជ្រាបផង ចាសសូមអរគុណនិងក្ដីស្រទ្បាញ់ពីនាងខ្ញុំ (ញឹម ចាន់ថន)»

គួររំឮកផងដែរថា ច្រើនឆ្នាំមកនេះ ញឹម ច័ន្ទថន បានចូលរួមសកម្មភាពសិល្បៈជាច្រើន មិនថាកម្មវិធីសិល្បៈឯកជនរបស់សិល្បករ-សិល្បការិនី ឬព្រឹត្តិការណ៍ជាតិធំៗនោះទេ សូម្បីតែការងារសម្បុរធម៌ ការងារស័គ្រចិត្តផ្សេងៗក៏នាងតែងលេចវត្តមានពុំដែលខានឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *