គេនៅចាំថា កញ្ញា ងិន ម៉ារ៉ាឌី ហៅ រ៉ូហ្សា បានបើកចំហទំនាក់ទំនងជាមិត្ត ១០០ ឆ្នាំ ជាមួយលោក ទិត្យ វ៉ាន់ណូរ៉ា ជាអនិកជនខ្មែរអាមេរិក កាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។ លុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ នាងបានដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យតាមប្រពៃណីខ្មែរយ៉ាងអធិកអធម។
ក្រោយភ្ជាប់ពាក្យតាមប្រពៃណីខ្មែរប្រមាណជាង ៣ ខែ ទីបំផុត បវរកញ្ញាចក្កវាឡឆ្នាំ ២០២១ ទម្លាយកាលបរិច្ឆេទថ្ងៃរៀបការហើយ គឺនៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។ គ្រាន់តែ Miss Universe Cambodia 2021 ទម្លាក់ថ្ងៃរៀបការរបស់នាងភ្លាម អ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរសាទរទុកមុន ថែមទាំងបាននិយាយបែបលេងសើចដាក់នាងថា «The first ever Miss universe Cambodia បានប្តី»។
មិនតែប៉ុណ្ណោះ ងិន ម៉ារ៉ាឌី ថែមទាំងបង្ហោះលើគណនីនាងថា «Save the date . សំណូមពរភ្ញៀវ ដាក់អោយផ្អើលម្តង រាំដល់គេរុះរោង បិទ Hall ចាំទៅផ្ទះ»។
គួររំលឹកថា កញ្ញា ងិន ម៉ារ៉ាឌី និងគូដណ្តឹងលោក ទិត្យ វ៉ាន់ណូរ៉ា ស្គាល់គ្នាតាំងពីអំឡុងឆ្នាំ ២០១៨ មកម៉្លេះ ពោលគឺមុននាងសម្រេចចិត្តចូលប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាទៅទៀត ដោយអ្នកទាំងពីរជា Friend Facebook ជាមួយគ្នាតែពុំធ្លាប់និយាយគ្នាម្តងណាឡើយ ទើបចុងឆ្នាំ ២០២០ ដែលអ្នកទាំងពីរចាប់ផ្តើមជជែកជាមួយគ្នា រហូតក្លាយជាសម្ពន្ធភាពស្នេហាតែម្តងទៅ។
កន្លងមក បវរកញ្ញារាងតូចច្រឡឹងនេះ ធ្លាប់ប្រាប់ឱ្យដឹងថា បន្ទាប់ពីរៀបការរួច អ្នកទាំងពីរមានគម្រោងចេញទៅរស់នៅសហរដ្ឋអាមេរិក ជាទឹកដីដែលគូដណ្តឹងនាងកំពុងរស់នៅសព្វថ្ងៃ៕























































Account
Security
Favourite Content