តារាសម្ដែង យូឌីស្កូ ត្រូវបញ្ជូនទៅឥណ្ឌាភ្លាមៗ ព្រោះជាតិពុលក្នុងខ្លួនឡើងខ្លាំង

ដំណឹង​បន្ទាន់ តារា​សម្ដែង យូ ឌីស្ក ស្រាប់​តែ​ជាតិ​ពុល​ក្នុង​ខ្លួន​ឡើង​ខ្លាំង​លើស​កម្រិត​ត្រូវ​បញ្ជូន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​ភ្លាមៗ។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​លោក អ៊ឹម ជីវ៉ា។

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ខ្លះៗ​ហើយ​ថា​តារាប្រុសលោក យូ ឌីស្កូ បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​ដ៏​កាច​សាហាវ​ដែល​តម្រូវ​ការ​ត្រូវ​វះ​កាត់​ប្ដូរ​តម្រងនោម​ថ្មី។ ពិត​ណាស់ ៦ ឆ្នាំ​មុន​តារា​ប្រុស​រូប​នេះ​ធ្លាប់​បាន​ទទួល​ការ​ព្យាបាល​និង​បាន​វះ​កាត់​ផ្លាស់​ប្ដូរ​តម្រងនោម​ដោយ​ជោគជ័យ ១០០ភាគរយ​នៅ​ឯ​ប្រទេស​ឥណ្ឌា និង​បាន​ត្រឡប់​មក​ប្រកប​ការងារ​ជា​សិល្បៈ​បាន​​ធម្មតា​ដោយ​ត្រូវ​បន្ត​ការ​លេប​ថ្នាំ​ជា​រៀងរាល់​ថ្ងៃ។ ស្រាប់​តែ​ម្សិល​មិញ​នេះ​ទទួល​បាន​ដំណឹង​ពី​លោក អ៊ឹម ជីវ៉ា ថា​តារា​ប្រុស​រូប​នេះ​ស្រាប់​តែ​ធ្វើ​ទុក្ខ​ឡើង​វិញ​ដោយ​ជាតិ​ពុល​ក្នុង​ខ្លួន​កើន​ឡើង​លើស​កម្រិត​ធម្មតា ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ទទួល​ការ​ព្យាបាល។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​ស្លុត​ចិត្ត​ជា​ខ្លាំង​ព្រោះ​គិត​ថា​លោក​បាន​ជា​សះ​ស្បើយ​ទៅ​ហើយ​ក្រោយ​ទទួល​ការ​ព្យាបាល​លើក​មុន​នៅ​ឥណ្ឌា។ យ៉ាង​ណា​មិញ តាម​រយៈ​ការ​បង្ហោះ​របស់​លោក អ៊ឹម ជីវ៉ា ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ជួយ​ទៅ​ដល់​តារា​សម្ដែង​រូប​នេះ​ជា​ថវិកា​តិច​ឬ​ច្រើន​ក្ដី​ ដ្បិត​លោក​ពុំ​អាច​ផ្គត់ផ្គង់​ការ​ចំណាយ​ដ៏​ច្រើន​នា​ពេល​នេះ ណា​លោក​ជា​កូន​កំព្រា​ពុំ​មាន​ម្ដាយ​ឪពុក​និង​សាច់​ញាតិ​ផង​នោះ៕

រូបភាព ៖ Nesco Yu & អ៊ឹម ជីវ៉ា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *