ND ឥណ្ឌាប្រកាសចែកផ្លូវគ្នាជាមួយស្ថាប័ន Miss Grand International ក្រោយបវរកញ្ញាប្រទេសខ្លួនទើបក្លាយជាម្ចាស់មកុដ

រឿង​កំពុង​តែ​កក្រើក​ក្នុង​វិស័យ​បវរកញ្ញា​ផ្អើលជុំវិញ​ពិភពលោក ដោយ​ថ្មី​ៗ​នេះស្ថាប័ន Miss Grand India ដែល​កាន់ដាប់​ដោយ​លោក Nikhil Anand សម្រេច​ចែក​ផ្លូវ​ លែង​បន្ត​ការ​សហការ​ជាមួយ Miss Grand International។ បញ្ហានេះ កើត​ឡើង​ ក្រោយពី​បវរកញ្ញា​ឥណ្ឌា​ទើប​ក្លាយ​ជា​ម្ចាស់​មកុដ Miss Grand International 2024 កាលពី​ខែ​មុន​កន្លង​ទៅ។

​ហេតុផល​ដែល​ស្ថាប័ន Miss Grand India បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Instagram ខ្លួន​កាល​ពី​ម្សិលមិញ​ថា ខ្លួន​លែងធ្វើការជាមួយស្ថាប័ន Miss Grand International ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ទៀត​នោះ ក៏​ព្រោះ​ថា​ចក្ខុវិស័យ​មិន​ដូចគ្នា។ ក្នុង​សេចក្ដី​ប្រកាស​នោះ​​​បាន​រាយរាប់​ថា ក្រោយ​ពិចារណា​យ៉ាង​ហ្មត់ចត់ ទើប​​សម្រេច​ចែក​ផ្លូវ​ជាមួយ​ស្ថាប័ន Miss Grand International ព្រោះ​មើល​ឃើញ​ពី​​ការ​ទទួល​ស្គាល់​ថា​ចក្ខុវិស័យ និង​គោលដៅ​មាន​ភាព​ខុស​គ្នា។ លោក Nikhil Anand ម្ចាស់​ស្ថាប័ន Miss Grand India បាន​បញ្ជាក់​ទៀត​ថា ភក្ដីភាព​នៅតែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គុណ​តម្លៃ​របស់​ស្ថាប័ន ហើយ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​សម្រេច​ចិត្ត​បញ្ចប់​ការ​សហការ​គ្នា​មួយ​នោះ។

បើ​ទោះ​ជា​ចែក​ផ្លូវ​គ្នា​ជាមួយ Miss Grand International តែ ND នៅ​តែ​បង្ហាញ​ការ​សាទរ​ដល់ Rachel Gupta ដែល​បាន​យក​មកុដ​មាស​លើក​ដំបូង សម្រាប់​ប្រទេស​ឥណ្ឌា​ក្នុង​កម្មវិធី Miss Grand International 2024។ ដោយ​សេចក្ដី​ថ្លែង​ការណ៍​នោះ​បញ្ជាក់​ថា Rachel Gupta ជា​ម្ចាស់ក្សត្រី​រហូត ហើយ​សមិទ្ធផល​របស់​នាង គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ជាតិ ព្រម​ទាំង​មាន​មោទនភាព​ពេល​ឈរ​ក្បែរ​នាង ហើយ​ក៏​បន្ត​គាំទ្រ Rachel Gupta ពេញ​មួយ​រជ្ជកាល​របស់នាង។

ឆ្នាំ ២០២៤ លោក Nikhil Anand មិន​ត្រឹម​តែ​គ្រប់គ្រង Miss Grand India ឡើយ លោក​ក៏ជា​​នាយក​ថ្នាក់​ជាតិ Miss Universe India 2024 ផង​ដែរ ហើយ Nikhil ជា​ម្ចាស់​ស្ថាប័ន Glamanand Supermodel India ដែល Glamanand Group គឺជាក្រុម​ហ៊ុន​​មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវដេលី រៀបចំកម្មវិធីប្រកួតសម្រស់ជាតិ និងអន្តរជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២៤ ចាប់តាំងពីពេលនោះមក Glamanand Supermodel India បានទទួលបានអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិជាច្រើននៅក្នុងប្រទេសឥណ្ឌា។


ជាចុងក្រោយ ND របស់​ឥណ្ឌា​បាន​បញ្ជាក់​ថា នា​ពេល​ខាង​មុខ​លោក​នឹង​ចែករំលែក​ព័ត៌មាន​ថ្មី​ដល់​អ្នក​គាំទ្រ។កម្មវិធី Miss Grand International 2024 មាន​រឿង​រញ៉េរញ៉ៃ​ច្រើន​តាំង​ពី​អំឡុង​ប្រកួត រហូត​ដល់​ចប់​ការ​ប្រកួត​ទៅ​ហើយ​ក៏​នៅ​តែមាន​បញ្ហា​មិន​អស់​មិន​ហើយ ទាំង​រឿង​ដក​សិទ្ធិ​ម្ចាស់​ផ្ទះ​ពី​កម្ពុជា បញ្ហា​បវរកញ្ញា​ជាច្រើន​ប្រទេស​ប្រកាស​ដក​ខ្លួន និង​រឿង​បោះបង់​សិទ្ធិ​ជា​លំដាប់​រង រហូត​មក​ដល់​រឿង​ស្ថាប័ន​តាម​ប្រទេស​មួយ​ចំនួន​ដក​ខ្លួន លែង​បន្ត licensee កម្មវិធី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *