កំពូល Fashion ប្លែកៗ​បំផុត​ទាំង​១០ របស់​តារា​ល្បី​ៗ​​ក្នុង​ឆ្នាំ ២០២២

២០២២ ជា​ឆ្នាំ​ដែល​កម្មវិធី​ធំ​ៗ និង​ប្រ៊េន​ល្បី​ៗ​ ត្រលប់​មក​វិញ​ពេញលេញ​ចាប់​តាំង​ពី​ជំងឺ​កូវីត១៩ លើ​សកល​ស្រាកស្រាន្ត​ជាង​មុន។ ចំណែក​តារា​ល្បី​ដែល​ត្រូវ​ដើរ​លើ​កម្រាលព្រំ​ក្រហម ចូល​រួម​កម្មវិធី​ឯណោះ​ក៏​ទៅ​ចូល​រួម​កម្មវិធី​ជា​មួយ​នឹង​​ការ​តុប​តែង​ខ្លួន​កាន់​តែ​ប្លែក ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​ និង​ការ​គោរព​សមភាព​យេនឌ័រ។ រាប់​ចាប់​តាំង​ពី​តារា​ប្រុស​ស្លៀក​សំពត់​ ដល់​សំលៀកបំពាក់​រូប​ដង្កូវ ខាង​ក្រោម​នេះ​គឺ​ជា​ Fashion ប្លែកៗ​បំផុត​របស់​តារា​ល្បីៗ។

Jason Blum

ក្នុងនាម​ជា​ភ្ញៀវ​ចូលរួម​កម្មវិធី the Blumhouse Halloween លោក​ Jason ជា​ផលិតករ​ភាពយន្ត​អាមេរិក​បាន​តុប​តែង​ខ្លួន​ដូចជា​តុក្កតា​ខ្មោច​នៅ​ក្នុង​រឿង​បែប​រន្ធត់​ M3GAN តែ​គ្រប់​គ្នា​មើល​លោក​ហាក់​អស់​សំណើច​ទៅ​វិញ​ដោយ​សារ​រូបរាង និង​សក់​ពាក់​របស់​លោក។

Bad Bunny

ឈុត​ដែល​ជា​ការ​បញ្ចូល​ Style ​បុរស និង​ស្ត្រី​បញ្ចូល​គ្នា​ផលិត​ដែល​ជា​​ការ​សហការ​របស់​លោក Bad Bunny និង Burberry’s Ricardo Tisci​ ចូល​រួម​កម្មវិធី Met Gala ២០២២។

Timothée Chalamet

ឈុត​ក្រហម​វាល​ខ្នង​ដោយ​តារា​សម្ដែង​ភាព​យន្ត​ “Call Me by Your Name” ចូល​រួម​កម្មវិធី​មហោស្រព​ភាព​យន្ត​ Venice។

Julia Fox

ស្ថិត​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​ការ​ទះកំផ្លៀង​របស់​ Will Smith ទៅ​លើ​ Crish Rock ឈុត​ស្បែក​ពណ៌ខ្មៅ​មាន​ក​ដូច​ម្រាម​ដៃ និង​កាបូប​សក់​មនុស្ស​របស់ Julia Fox បាន​ជួយ​កាត់​បន្ត​ឥទ្ធិពល​រឿង​រ៉ាវ​ Will Smith ខ្លះ​ៗ​ដែរ។

Bella Hadid

ឈុត​បាញ់​ស្ពាយ​របស់​តារា​បង្ហាញ​ម៉ូត Bella Hadid នៅ​កម្មវិធី​ Paris Fashion Week ផ្ទុះ​ល្បី​ខ្លាំង​មែន​ទែន​ ព្រម​ជា​មួយ​ការ​កោត​សរសើរ​ពី​គំនិត​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​របស់​ក្រុម​ការងារ​ទៅ​លើ​ឈុត​នេះ។

Jeremy O. Harris

Jeremy O. បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ជប់លៀង​ប្រចាំ​ឆ្នាំ​របស់​ GQ Men ជា​មួយ Style សក់​ឆេះ​ រួម​ជា​មួយ​ឈុត​អាវធំ។

Oscar Isaac

ចូល​រួម​កម្មវិធី​សម្ពោធ​ភាព​យន្ត​បែប​វីរបុរស Moon Knight នៅ​ទៅក្រុង​ London Oscar Isaac បែរ​ទៅ​ជា​ស្លៀក​សំពត់​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​។

Kim Kardashian

មិន​ប្លែក​មិន​មែន​ Kim Kardashian ឡើយ​ តែ​ឆ្នាំ​នេះ​ប្លែក​បែប​ប្រ៉ូម៉ូត​ឲ្យ​យីហោ​​សំលៀកបំពាក់​ Balenciaga នៅ​កម្មវិធី​ Paris Fashion Week។ Kim គ្រង​ឈុត​ពណ៌​លឿង​ស្រស់​ដែល​ពោរពេញ​ទៅ​ដោយ​អក្សរ​ Balenciaga ពេញ​ខ្លួន​តែ​ម្តង។

Heidi Klum

ឈុត​ប្លែក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្មវិធី​នានា​ Heidi Klum បាន​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​  Halloween costume ក្នុង​ទីក្រុង​ New York។

Brad Pitt

ស្រដៀង​នឹង​ Oscar Isaac ដែរ Brad pitt បាន​ស្លៀក​សំពត់​ខោវប៊យ​ដែល​រចនា​ដោយ Haans Nicholas Mott ចូល​រួម​កម្មវិធី​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ