មុំ សុទ្ធារ៉ា ប្រាប់ពីភាពខុសគ្នារវាងការសម្តែងរឿងបុរាណ និងរឿងសម័យ

ប្រសិនបើ​និយាយ​ដល់​តួឯក​ប្រុស​ក្នុង​រឿង «ជញ្ជីង​ជីវិត» មហាជន​អ្នកគាំទ្រ​ប្រាកដ​ស្គាល់​ច្បាស់ ​បុរសសង្ហា សម្បុរ​ស រាង​ខ្ពស់ស្រឡះ មាន​ទាំងសមត្ថភាព​បង្ហាញ​ម៉ូដ ​និង​មាន​ទេពកោសល្យ​នៃ​ការសម្ដែង​នោះ​គឺ លោក មុំ សុទ្ធា​រ៉ា ដោយលោក ​បានចាប់ផ្ដើម​អាជីព​សិល្បៈ​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ និង​ក្ដោប​តំណែង​ជា​តួឯក​ប្រុស​សឹ​ង​តែ​គ្រប់​រឿង​ចាប់តាំងពីប្រឡូកវិស័យភាពយន្តមក។

ប្រឡូកសិល្បៈច្រើនឆ្នាំ មុំ សុទ្ធា​រ៉ា ឱ្យដឹងថា លោកក៏​មិនសូវ​ខុស​ឆ្ងាយ​ពី​សិល្បករ​ដទៃទៀត​ប៉ុន្មាន​ដែរ ដោយ​ចូលប្រឡូក​សិល្បៈ​ដោយ​ក្ដី​ស្រឡាញ់ ហើយ​រហូត​មកទល់ពេលនេះ​ គឺ​លោក​បាន​ប្រឡូក​ការសម្ដែង​បាន​គ្រប់​តួអង្គ​អស់​ទៅហើយ តាមអ្វីដែលអ្នកដឹកនាំ​រឿង​តម្រូវឱ្យ​សម្ដែង។ 

ចាប់តាំងពី​បោះ​ជំ​ហ៊ាន​យ៉ាង​រលូន​លើ​វិថី​សម្ដែង​មួយ​នេះ គឺលោក​ស្រឡាញ់​ការសម្ដែង​ជា​តួ​ក្រ​មិច​ក្រមើម និងតួអង្គកម្សត់ ដោយសារ​តួ​ក្រ​មិច​ក្រមើម  ត្រូវ​​ចរិត​ពិត​របស់លោក​នៅ​ខាងក្រៅ ​ព្រោះលោកជា​មនុស្សចូលចិត្ត​លេងសើច​ធ្វើឱ្យ​អ្នក​នៅ​ជុំវិញខ្លួន​សប្បាយរីករាយ។ ដោយឡែក ការដែលចូលចិត្តតួអង្គកម្សត់ គឺដោយសារពេលចូលសម្តែងដំបូងគឺលោកត្រូវអ្នកដឹកនាំឱ្យសម្តែងតួអង្គកម្សត់ ត្រូវយំរហូត ប៉ុន្តែលោកពុំដឹងថាតើត្រូវយំយ៉ាងម៉េចនោះទេ តែអ្នកដឹកនាំរឿងនៅតែត្រូវឱ្យលោកយំឱ្យចេញ តែលោកគិតថាតើនៅសុខៗលោកយំយ៉ាងម៉េចចេញ តែក៏​ព្យាយាម​ស្ដាប់​តាម​ការណែនាំ​របស់​អ្នកដឹកនាំ​រឿង ហើយ​ទីបំផុត​លោក​ធ្វើបាន​សម្រេច ទើ់បចូលចិត្តសម្តែងតួនេះ។

បើនិយាយពីប្រភេទរឿងវិញនោះ គឺលោកធ្លាប់សម្តែងច្រើនមកហើយទាំងប្រភេទរឿងសម័យ និងប្រភេទរឿងបុរាណ គ្រាន់តែរឿងសម័យលោកសម្តែងបានច្រើនជាងរឿងបុរាណតែប៉ុណ្ណោះ។

ផ្ដល់​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ​អ្នកសារព័ត៌មាន​ AMS លោក មុំ សុទ្ធារ៉ា បានឱ្យដឹងពីភាពខុសគ្នារវាងការសម្តែងរឿងបែបបុរាណ និងរឿងបែបសម័យថា៖ «អារម្មណ៍ពេលដែលខ្ញុំថតរឿងសម័យ អូខេ! យើងស្លៀកពាក់ហ៊ឺហា យើងដើរនៅក្នុងសម័យ ខ្ញុំគិតថាវាដូចជាជីវភាពយើងរាល់ថ្ងៃ យើងចេញក្រៅចូលក្នុងគឺដូចគ្នាអ៊ីចឹង! តែដល់ពេលខ្ញុំបានសម្តែងក្នុងរឿងបុរាណ មានអារម្មណ៍ប្លែក ដោយសារយើងពាក់អាវរបៀបបុរាណ ហើយយើងស្ថិតនៅក្នុងសម័យនោះ គឺយើងមានអារម្មណ៍ផ្សេងមួយទៀតថា យើងជាមនុស្សនៅក្នុងសម័យនោះ។ ការរៀបចំបែបនេះបែបនោះ មានអារម្មណ៍ប្លែក ហើយខ្ញុំសប្បាយនឹងបានសម្តែងប្រភេទរឿងបុរាណ»។

សម្រាប់ជាការបើកទំព័រឆ្នាំថ្មី២០២២នេះ លោក មុំ សុទ្ធារ៉ា ក៏ទទួលថតរឿងភាគថ្មីឱ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ តែពេលនេះលោកសុំលាក់ចំណងជើងសិន ហើយក៏នឹងមានគម្រោងផ្សេងៗទៀតនៅក្នុងដែលត្រូវធ្វើបន្តបន្ទាប់ក្នុងឆ្នាំនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ