នេះជាឈុតតំណាងជាតិដាក់ប្រកួត Miss Supranational ឆ្នាំ ២០២៥

ឈុត​តំណាង​ជាតិ​របស់​កម្ពុជា​ដែល​បាន​ច្នៃ​ឡើង​យ៉ាង​ស្រស់​ស្អាត​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ភាព​ល្អ​ឯក​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​ប្រកួត​ឈុត​តំណាង​ជាតិ​នៃ​កម្មវិធី Miss Supranational 2025 ។

ក្នុង​ឆ្នាំ​នេះ បវរ​កញ្ញា​តំណាង​កម្ពុជា​ចូល​រួម​ប្រកួត Miss Supranational 2025 នោះ​គឺ​កញ្ញា ឈុំ ចាន់ដារ៉ា ។ ការ​ប្រកួត​លើក​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ូឡូញ​ដោយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥ ខណៈ​ការ​ប្រកួត​ឈុត​តំណាង​ជាតិ​ធ្វើ​នៅ​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ពោល​គឺ​កាល​ពី​ម្សិល​មិញនេះ។ ក្រឡេក​មក​មើល​ឈុត​តំណាង​ជាតិ​ដែល​ខាង​ស្ថាប័ន Miss Supranational Cambodia បាន​រៀប​ចំ​ពិត​ជា​ស្រស់​ស្អាត​ និង​សក្ដិសម។

ឈុត​ដែល​បាន​ត្រៀម​សម្រាប់​ការ​ប្រកួត​នា​លើក​នេះ​មាន​ឈ្មោះ​ថា «ឈុត​របាំ​ផ្កា​មាស​ផ្កា​ប្រាក់»។ ឈុត​របាំ​មួយ​នេះ​មាន​រូបរាង​ត​តាំង​ពី​រាជ្យ​ផែន​ដី​ព្រះ​ករុណា​នរោត្តម​មក​ម្លេះ។ មួយ​វិញ​ទៀត របាំ​ផ្កា​មាស​ផ្កា​ប្រាក់​និយម​សម្ដែង​នា​ពាលា​ធំៗ​នៃ​ព្រះ​រាជ​ពិធី​គ្រង​បរម​សិរី​រាជ្យ​សម្បត្តិ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ហ្លួង​ម្ចាស់​ផែន​ដី​ឬ​ការ​សម្ដែង​ដើម្បី​បើក​រោង​ជា​ការ​បួង​សួង​ជា​ដើម។

នៅ​ក្នុង​ឯកសារ​កុន​របស់​របាំ​ត្រង់​ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ​ទ្រង់​ប្រពាន (ពពាន) ព្រះ​មហានគរ​ធំ​ឃើញ​មាន​ក្រុម​ល្ខោន​ហ្លួង​រាំ​របាំ​ផ្កា​មាស​ផ្កា​ប្រាក់​មាន​តួ​នាង​រាំ​ផង​ដែរ។ ដោយ​ឡែក ទេពនិករហត្ត​កាន់​ផ្កា​មាស​ផ្កា​ប្រាក់​រេរាំ​អឺងកង​ជា​មង្គល​សួស្ដី។ រី​ឯ​គ្រឿង​ប្រដាប់​គឺ​យោង​តាម​សម័យ​កណ្ដាល​អម​បច្ចុប្បន្ន​ដោយ​ដក​ស្រង់​តាម​លំនាំ​វង់​ល្ខោន​ហ្លួង​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដោយ​តួ​ឈុត​ទាំង​មូល​បង្ហាញ​ពី​តួនាទី​ធំ​ទាំង​ពីរ​រួម​មាន​តួ​នាង​នឹង​តួ​នាយ​រង​ដែល​ជា​តួ​នៃ​របាំ​ផ្ទាល់។

គួរ​ឱ្យ​ដឹង​ថា ការ​ប្រកួត​ឈុត​តំណាង​ជាតិ​ដោយ​បវរ​កញ្ញា ឈុំ ចាន់ដារ៉ា បាន​បញ្ចប់​ហើយ​តាម​រយៈ​ការចាក់ផ្សាយផ្ទាល់​នៅ​លើ​យូធូប​ផ្លូវ​ការ Miss Supranational ។ ដោយ​ឡែក​ចំពោះ​លទ្ធផល​នៅ​មិន​ទាន់​ប្រកាស​នោះ​ទេ៕

ទស្សនាការផ្សាយផ្ទាល់ Miss Supranational 2025

រូបភាព ៖ Ab Studio



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *