ជួបរឿងស៊យផ្ទួនៗ!មិនទាន់ឡើងឆាកប្រកួតស្រួលបួលផង កែវ ស្រីលីន ត្រូវស្ថាប័នដកចេញបាត់

គេនៅចាំថា កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ ក្រុមហ៊ុនមហាហង្ស ស្ថាប័នគ្រប់គ្រង Miss Grand Cambodia ចាស់បានប្រកាសឱ្យបវរកញ្ញា ៣ រូប ដែលសុំលាលែងតំណែងរួចហើយ តែមិនព្រមយកឈៀង មកុដ ពាន មកសងក្រុមហ៊ុនវិញ ដែលក្នុងនោះក៏មាន កែវ ស្រីលីន ជា 3rd Runner up Miss Grand Cambodia 2022 ផងដែរ។

ក្រោយការប្រកាសនេះ គេស្រាប់តែប្រទះឃើញសោភារូបស្រស់ កែវ ស្រីលីន លេចមកចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2023 យ៉ាងភ្ញាក់ផ្អើល ហាក់មិនខ្វល់ពីការប្រកាសរបស់ស្ថាប័នគ្រប់គ្រងចាស់នោះទេ។

គួរឱ្យភ្ញាក់ផ្អើលខ្លាំងជាងនេះទៀតនោះមិនទាន់បានឡើងឆាកប្រកួតស្រួលបួលផង កែវ ស្រីលីន ដែលជា Miss Grand តំណាងខេត្តកំពត ស្រាប់តែត្រូវស្ថាប័ន Miss Grand Cambodia ប្រកាសដកសិទ្ធិនាងចេញមិនឱ្យចូលរួមប្រកួត ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ តទៅ ដោយសម្អាងលើមូលហេតុធំៗ ២ គឺទី១ដោយសារ កែវ ស្រីលីន មិនគោរពគោលការណ៍ និងលក្ខខណ្ឌកុងត្រាក្រុមហ៊ុន និងទី២ គឺដោយសារនាងមិនគោរពពេលវេលា ពិបាកក្នុងការទំនាក់ទំនង ស្ថាប័ន Miss Grand Cambodia នឹងរៀបចំធ្វើទៅតាមផ្លូវច្បាប់តាមការចែងក្នុងកុងត្រា។ មិនតែប៉ុណ្ណោះ ស្ថាប័ន Miss Grand Cambodia ក៏នឹងប្រកាសបេក្ខភាពថ្មីតំណាងខេត្ត កំពត ជំនួសនាង ក្នុងពេលឆាប់ៗនេះផងដែរ។

ពេលនេះគេនៅមិនទាន់ឃើញ កែវ ស្រីលីន នៅ មានប្រតិកម្ម ឬឆ្លើយតបអ្វីលើរឿងនេះនៅឡើយទេ បន្ទាប់ពីស្ថាប័ន Miss Grand Cambodia ប្រកាសដកសិទ្ធិនាងចេញពីការប្រកួត។

គួររំលឹកផងដែរថា កែវ ស្រីលីន ក៏ជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពផ្លូវការ Miss Grand Cambodia 2023 ទាំង ២៥ រូបដែរ។ នាងត្រូវបានគេរំពឹងថា អាចនឹងឈានដល់វគ្គ Top ចុងក្រោយទៀតផង ព្រោះនាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការដើរម៉ូដ និងមានឈ្មោះល្បីក្នុងវិស័យសិល្បៈផង​ដែរ។ គួរឱ្យសោកស្តាយពេលនេះនាងមិនមានឱកាសបានបន្តដំណើរក្នុងការប្រកួតនេះទៀត សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការធ្វើបច្ចុប្បន្នភាពបេក្ខភាពដែលត្រូវជំនួស ស្រីលីន លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត