មីណា សារភាពមិនលាក់លៀមថា ពេលនេះបេះដូងមិនទាន់ប្រែពណ៌

អាច​និយាយ​បាន​ថា ស្រីស្អាត មីណា ជា​តារា​ស្រករ​ក្រោយ​ម្នាក់ ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន ដោយ​ពេល​នេះ​នាង​កំពុង​តែ​ឡើង​កូដ​ខ្ពស់​ជាមួយ​ការងារ​សិល្បៈ Vlogger និងជា influencer ថែម​ទាំង​ក្ដោប​ឱកាស​ការងារ​ថត​ស៉្បត​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​ផង។

តាមរយៈ​កិច្ច​សម្ភាសន៍​តាម​កម្មវិធី​សិល្បៈ​ផ្សេង​ៗ​កាលពី​ពេល​កន្លង​ទៅ តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ចម្រុះ ព្រម​ទាំង​ពូកែ​វោហារ​សព្ទ ក្រមិចក្រមើម ជាពិសេស​មុខ​មាត់​ស្រស់​ស្អាត​រូប​នេះ ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ជា​រឿយ​ៗ​ថា ទម្រាំ​តែ​ជោគជ័យ​លើ​វិថី​សិល្បៈ និង​សាង​បាន​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​ក្នុង​ប្រទេស​ដូច​សព្វថ្ងៃ​នេះ នាង​បាន​ហែល​ឆ្លង​រឿងរ៉ាវ និង​ជួប​ឧបសគ្គ​ជីវិត​ច្រើន​រាប់​មិន​អស់​នោះ​ទេ។

មីណា ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ពី​ខ្សែ​ជីវិត​កាល​ពី​អតីតកាល​មុន​ពេល​ចូល​សិល្បៈ​ថា កញ្ញា​ជា​កូន​ស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់។ តារា​ស្រី​មាន​ឈ្មោះ ហុង ស្រីពេជ្រ បាន​រៀន​ត្រឹម​តែ​ថ្នាក់​ទី៥ ប៉ុណ្ណោះ ព្រោះ​តែ​ជីវភាព​គ្រួសារ​លំបាក​ពេក​ទើប​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា។ រៀបរាប់​ទាំង​អួល​ដើមក ក្មេង​ស្រី​កំព្រា​ឪពុក​រូប​នេះ​ថា បន្ទាប់ពី​ឈប់​រៀន​នាង​បាន​ចាប់ផ្ដើម​រក​ស៊ី​ដូច​ម្ដាយ គឺជា​អ្នក​លក់​ពងទា​កូន លក់​ផ្កា និង​លក់​ចំណី​ព្រាប​តាម​មាត់​ទន្លេ ដោយសារ​តែ​ពូកែ​វោហារ​សព្ទ​តាំង​ពី​ក្មេង​ធ្វើ​ឱ្យ មីណា តែងតែ​លក់​ដាច់​ជាង​ម្ដាយ​របស់​នាង​ទៅ​ទៀត ប៉ុន្តែ​ពេល​ខ្លះ​ដើម្បី​សម្រួល​ជីវភាព នាង​ត្រូវ​ហាល​ភ្លៀង​ហាលខ្យល់ ហើយ​ពេល​ខ្លះ​ទៀត​លក់​មិន​បាន​លុយ​ទៅ​ផ្ទះ​វិញ​ក៏​មាន​ដែរ។

លើកឡើង​ពី​ការ​បោះ​ជំហាន​ចូល​វិថី​សិល្បៈ អាច​និយាយ​បាន​ថា​ជា​ភាព​ចៃដន្យ ដែល​វា​ជា​សមត្ថភាព និង​ចំណង់ចំណូលចិត្ត​ពី​កំណើត ដែល​កញ្ញា​ចូលចិត្ត​រាំ​ច្រៀង រហូត​ពេល​មួយ​មាន​គេ​ទាក់ទង​ទៅ​ធ្វើ​ជា​អ្នក​រាំ និង​ដើរ​រាំ​តាម​ខេត្ត។ ពេល​នោះ​ហើយ ដែល​នាង​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន បន្ទាប់​មក​ទើប​មាន​ផលិតកម្ម​ធំ​របស់​កូរ៉េ អញ្ជើញ​ឱ្យ​ទៅ​ច្រៀង និង​រាំ​នៅ​ក្នុង​ផលិតកម្ម​នោះ រហូត​សាង​បាន​ភាព​ល្បីល្បាញ​មក​ដល់​ពេល​នេះ។

ឈាន​ចូល​ដល់​វ័យ ២១ ឆ្នាំ ស្រី​ស្អាត​រូប​នេះ​ក៏​មិន​ខុស​ពី​អ្នក​ផ្សេង​ៗ​ទៀត ដែល​រមែង​ត្រូវ​គេ​ឯង​សួរនាំ​ពី​រឿងរ៉ាវ​ស្នេហា និង​មនុស្ស​យល់ចិត្ត ជាក់ស្ដែង​ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី អ្នក​ជិតខាង របស់​ទូរទស្សន៍ ភីអិនអិន មីណា ទទួល​បាន​សំណួរ​នេះ​ពី​នាយ​ព្រែក​ដូចគ្នា​ដែរ ដោយ​នាយ​ព្រែក​បាន​ចោទ​ជា​សំណួរ​ថា៖ «រាល់ថ្ងៃ​បេះដូង​អូន​ឯង​នៅ​ទំនេរ​ទេឬ​ប្រែ​ពណ៌​ហើយ?» ឆ្លើយតប​ខ្លី​ៗ ដោយ​មិន​លាក់លៀម ស្រី​ស្អាត មីណា ថា៖ «អត់​ទាន់​រវល់​ទេ​បងនៅ​ទំនេរ​នៅ​ឡើយ!»

សម្រាប់ មីណា ពាក្យថាស្រលាញ់អត់មានរូបរាងទេ ប៉ុន្តែមានរសជាតិ គឺរសជាតិជូរអែមហិល តែផ្អែមច្រើនជាងហិល។ និយាយដល់ចំនុចនេះ មីណា បកស្រាយដោយអ៊ឹមអៀនៗថា៖ «ខ្ញុំចូលចិត្តជូរហិល ខាងម្នាក់ទៀតចូលចិត្តផ្អែមហិល ចឹងទៅចូលគ្នាគឺយើងចូលចិត្តហិលដូចគ្នា។ ខ្ញុំចូលចិត្តជូរ គាត់ចូលចិត្តផ្អែម ចឹងទៅគឺជូរអែមហិល ព្រោះខ្ញុំគឺអត់សូវផ្អែមទេ ខាងប្រុសគឺដឹងតែផ្អែមហើយ»

មីណា ក៏បានសារភាពឱ្យដឹងថា នាងធ្លាប់លួចយំដែរ ហើយតែងតែយប់នៅពេលយប់ ប៉ុន្តែទឹកភ្នែកដែលនាងស្រក់នាពេលយប់មិនមែនព្រោះរឿងស្នេហាទេ តែព្រោះសម្ពាធពីរឿងសព្វគ្រប់បែបយ៉ាងដែលកើតឡើង ជាពិសេសគឺការស្មុគស្មាញរឿងគ្រួសារតែម្តង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)