មីណា សារភាពមិនលាក់លៀមថា ពេលនេះបេះដូងមិនទាន់ប្រែពណ៌

អាច​និយាយ​បាន​ថា ស្រីស្អាត មីណា ជា​តារា​ស្រករ​ក្រោយ​ម្នាក់ ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្ពស់ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន ដោយ​ពេល​នេះ​នាង​កំពុង​តែ​ឡើង​កូដ​ខ្ពស់​ជាមួយ​ការងារ​សិល្បៈ Vlogger និងជា influencer ថែម​ទាំង​ក្ដោប​ឱកាស​ការងារ​ថត​ស៉្បត​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​ផង។

តាមរយៈ​កិច្ច​សម្ភាសន៍​តាម​កម្មវិធី​សិល្បៈ​ផ្សេង​ៗ​កាលពី​ពេល​កន្លង​ទៅ តារា​ចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ចម្រុះ ព្រម​ទាំង​ពូកែ​វោហារ​សព្ទ ក្រមិចក្រមើម ជាពិសេស​មុខ​មាត់​ស្រស់​ស្អាត​រូប​នេះ ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ជា​រឿយ​ៗ​ថា ទម្រាំ​តែ​ជោគជ័យ​លើ​វិថី​សិល្បៈ និង​សាង​បាន​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​ក្នុង​ប្រទេស​ដូច​សព្វថ្ងៃ​នេះ នាង​បាន​ហែល​ឆ្លង​រឿងរ៉ាវ និង​ជួប​ឧបសគ្គ​ជីវិត​ច្រើន​រាប់​មិន​អស់​នោះ​ទេ។

មីណា ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ពី​ខ្សែ​ជីវិត​កាល​ពី​អតីតកាល​មុន​ពេល​ចូល​សិល្បៈ​ថា កញ្ញា​ជា​កូន​ស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់។ តារា​ស្រី​មាន​ឈ្មោះ ហុង ស្រីពេជ្រ បាន​រៀន​ត្រឹម​តែ​ថ្នាក់​ទី៥ ប៉ុណ្ណោះ ព្រោះ​តែ​ជីវភាព​គ្រួសារ​លំបាក​ពេក​ទើប​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា។ រៀបរាប់​ទាំង​អួល​ដើមក ក្មេង​ស្រី​កំព្រា​ឪពុក​រូប​នេះ​ថា បន្ទាប់ពី​ឈប់​រៀន​នាង​បាន​ចាប់ផ្ដើម​រក​ស៊ី​ដូច​ម្ដាយ គឺជា​អ្នក​លក់​ពងទា​កូន លក់​ផ្កា និង​លក់​ចំណី​ព្រាប​តាម​មាត់​ទន្លេ ដោយសារ​តែ​ពូកែ​វោហារ​សព្ទ​តាំង​ពី​ក្មេង​ធ្វើ​ឱ្យ មីណា តែងតែ​លក់​ដាច់​ជាង​ម្ដាយ​របស់​នាង​ទៅ​ទៀត ប៉ុន្តែ​ពេល​ខ្លះ​ដើម្បី​សម្រួល​ជីវភាព នាង​ត្រូវ​ហាល​ភ្លៀង​ហាលខ្យល់ ហើយ​ពេល​ខ្លះ​ទៀត​លក់​មិន​បាន​លុយ​ទៅ​ផ្ទះ​វិញ​ក៏​មាន​ដែរ។

លើកឡើង​ពី​ការ​បោះ​ជំហាន​ចូល​វិថី​សិល្បៈ អាច​និយាយ​បាន​ថា​ជា​ភាព​ចៃដន្យ ដែល​វា​ជា​សមត្ថភាព និង​ចំណង់ចំណូលចិត្ត​ពី​កំណើត ដែល​កញ្ញា​ចូលចិត្ត​រាំ​ច្រៀង រហូត​ពេល​មួយ​មាន​គេ​ទាក់ទង​ទៅ​ធ្វើ​ជា​អ្នក​រាំ និង​ដើរ​រាំ​តាម​ខេត្ត។ ពេល​នោះ​ហើយ ដែល​នាង​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន បន្ទាប់​មក​ទើប​មាន​ផលិតកម្ម​ធំ​របស់​កូរ៉េ អញ្ជើញ​ឱ្យ​ទៅ​ច្រៀង និង​រាំ​នៅ​ក្នុង​ផលិតកម្ម​នោះ រហូត​សាង​បាន​ភាព​ល្បីល្បាញ​មក​ដល់​ពេល​នេះ។

ឈាន​ចូល​ដល់​វ័យ ២១ ឆ្នាំ ស្រី​ស្អាត​រូប​នេះ​ក៏​មិន​ខុស​ពី​អ្នក​ផ្សេង​ៗ​ទៀត ដែល​រមែង​ត្រូវ​គេ​ឯង​សួរនាំ​ពី​រឿងរ៉ាវ​ស្នេហា និង​មនុស្ស​យល់ចិត្ត ជាក់ស្ដែង​ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី អ្នក​ជិតខាង របស់​ទូរទស្សន៍ ភីអិនអិន មីណា ទទួល​បាន​សំណួរ​នេះ​ពី​នាយ​ព្រែក​ដូចគ្នា​ដែរ ដោយ​នាយ​ព្រែក​បាន​ចោទ​ជា​សំណួរ​ថា៖ «រាល់ថ្ងៃ​បេះដូង​អូន​ឯង​នៅ​ទំនេរ​ទេឬ​ប្រែ​ពណ៌​ហើយ?» ឆ្លើយតប​ខ្លី​ៗ ដោយ​មិន​លាក់លៀម ស្រី​ស្អាត មីណា ថា៖ «អត់​ទាន់​រវល់​ទេ​បងនៅ​ទំនេរ​នៅ​ឡើយ!»៕

សម្រាប់ មីណា ពាក្យថាស្រលាញ់អត់មានរូបរាងទេ ប៉ុន្តែមានរសជាតិ គឺរសជាតិជូរអែមហិល តែផ្អែមច្រើនជាងហិល។ និយាយដល់ចំនុចនេះ មីណា បកស្រាយដោយអ៊ឹមអៀនៗថា៖ «ខ្ញុំចូលចិត្តជូរហិល ខាងម្នាក់ទៀតចូលចិត្តផ្អែមហិល ចឹងទៅចូលគ្នាគឺយើងចូលចិត្តហិលដូចគ្នា។ ខ្ញុំចូលចិត្តជូរ គាត់ចូលចិត្តផ្អែម ចឹងទៅគឺជូរអែមហិល ព្រោះខ្ញុំគឺអត់សូវផ្អែមទេ ខាងប្រុសគឺដឹងតែផ្អែមហើយ»។

មីណា ក៏បានសារភាពឱ្យដឹងថា នាងធ្លាប់លួចយំដែរ ហើយតែងតែយប់នៅពេលយប់ ប៉ុន្តែទឹកភ្នែកដែលនាងស្រក់នាពេលយប់មិនមែនព្រោះរឿងស្នេហាទេ តែព្រោះសម្ពាធពីរឿងសព្វគ្រប់បែបយ៉ាងដែលកើតឡើង ជាពិសេសគឺការស្មុគស្មាញរឿងគ្រួសារតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ