ពីជំនួយការ ឥឡូវ មេសា ក្លាយជាដៃគូច្រៀងជាមួយ វណ្ណដា

មហាជន​ពិតជា​កោតសរសើរ​តារា​ចម្រៀង​រ៉េប​ជួរ​មុខ ម៉ាន់ វណ្ណដា ដែល​បាន​ចេញ​មុខ​ជួយ​ស្វែងស្វះ​ប្រម៉ូត​បទ​ថ្មី​របស់​ពន្លក Rapper ថ្មី មេសា ដែល​ជា​អ្នក​ជំនិត និង​ដើរ​តាម​​ខ្លួន​ជាប់​រហូត​មក។

វណ្ណដា មិន​ត្រឹម​បង្ហោះ​បទ “ដូចមេ​” ​តែ លោក​ក៏​សហការ​ច្រៀង​ក្នុងបទ​នោះ​ផង​ដែរ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា កំពូល​តារា​រ៉េប​រូប​នេះ ជា​មនុស្ស​សមាន​ចិត្ត​ ចេះ​ជួយ​យឹតយោង​អ្នក​នៅ​ក្បែរ​ៗ​ខ្លួន​ ឲ្យ​មាន​ភាព​ថ្កុំថ្កើង​ទៅ​រួម​គ្នា។

មេសា រ៉េប​បទ “ដូចមេ​” មួយ​ៗ ហើយអត្ថបទ​ពិតជា​មិន​អន់​ឡើយ មិន​ខុស​ពី វណ្ណដា ប៉ុន្មាន​ទេ។ អ្នក​គាំទ្រ​បាន​ចូល​ទៅ​បញ្ចេញ​មតិ​លើ​ហ្វេសប៊ុក​ថា ទោះ​ជា​អ្នក​រ៉េប​ថ្មី តែ​ជំនួយការ វណ្ណដា រូប​នេះ ពិតជា​មិន​អន់​ឡើយ ប្រៀប​ដូច​មាន​ឪ​ជា​ខ្លា កូន​ក៏​មិនមែន​ឆ្មា​ដែរ។ អ្នក​គាំទ្រ​ចាត់​ទុក​តារា​រ៉េប​វ័យ ២៧ ឆ្នាំ​រូប​នេះ ជា​មេ​ដឹកនាំ​ល្អ​ម្នាក់ ចេះ​ចុះខាត់សរសើរ,លើកទឹកចិត្ត, បណ្ដុះបណ្ដាល មើល​ឃើញ​ពី​សមត្ថភាព និង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ក្រោម​បង្គាប់​ក្លាយ​ជា​គ្រាប់​ពេជ្រ​បាន។

MV បទ​នេះ​ដែរ គឺ​ថត​នៅ​ប្រទេស​ជប៉ុន​អំឡុង​ពេល វណ្ណដា និង មេសា មាន​បេសសកម្ម​ទៅ​ទី​នោះ​កាលពី​ឆ្នាំ​មុន។ វណ្ណដា បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ថា បទ​របស់ មេសា ប្រើ​ពេល​ជិត ៤ ឆ្នាំ ទម្រាំ​វ៉ៃ​ចេញ​បាន​ជា​ផ្លែផ្កា​ដូច​ពេល​នេះ​។

សម្រាប់​សមត្ថភាព មេសា រ៉េប​វិញ ឃើញ​ថា ពិតជា​មិន​ធម្មតា​ដូច​ឃ្លា​នៅ​ក្នុង​ចម្រៀង​ដែរ “មិន​ដែល​រ៉េប តែ​ខ្ញុំ​រ៉េប​ដូច​មេ​” ចង់​សំដៅ​ទៅ​ថាខ្លួនរ៉េប​ដូច វណ្ណដា ហើយ​ឃ្លា​ទៅ​មុខ​ទៀត ក៏ មេសា បាន​បញ្ជាក់ច្បាស់​ថា ​លោក​មាន​សមត្ថភាព​មិន​ខុស​ពី​មេខ្លួន​ឡើយ (វណ្ណដា)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ