ជ្រកកោនផលិតម្មរាម ១ ឆ្នាំ មាស សុខសោភា ធ្វើរឿងប្លែកៗខុសមុន ២ យ៉ាង!

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ គឺមានរយៈពេល១ឆ្នាំពេញហើយដែលតារាចម្រៀងស្រីជួរមុខលំដាប់ប្រទេស មាស សុខសោភា បានឈរជើងជាតារាចម្រៀងកុងត្រាឱ្យផលិតកម្ម រាម ហើយពេលនេះ គេក៏បានដឹងមកថា នាងបានតកុងត្រាថ្មីរៀបរយផងដែរ បន្ទាប់ពីកុងត្រាចាស់ត្រូវផុតសុពលភាពកាលពីចុងខែកុម្ភៈកាលពីកន្លងទៅនេះ។

តាមការសង្កេត រយៈពេលប្រមាណ១ឆ្នាំនៃការជ្រកកោនក្រោមទ្រនំផលិតកម្ម រាម មាស សុខសោភា បានធ្វើរឿងប្លែកខុសពីមុនដ៏ទៅ២យ៉ាង ដែលគ្រប់គ្នាអាចមើលឃើញច្បាស់ជាក់ភ្នែក។

ទី១ តារាចម្រៀង មាស សុខសោភា បានប្ដូរការស្លៀក​ពាក់​ស្ទើ​រតែទាំងស្រុង និងចេះលេងខ្លួនទៅតាមរបត់នៃពេលវេលា មិនដូច​កាលពី​ឆ្នាំមុនៗដែលគ្រប់ពេលនាងឡើងឆាក​តន្រ្ដីធំៗនាងស្លៀកពាក់ និងតែងខ្លួនតែសាមញ្ញប៉ុណ្ណោះ តែឥឡូវនេះគេអាចមើល​ឃើ​ញ​​ថា នាងបានប្ដូរទាំងម៉ូដសក់ និងសម្លៀកបំពាក់ប្លែកៗ គ្រប់ទម្រង់ស្ទើរតែគ្រប់កម្មវិធីទៅហើយ។ ទី២ មាស សុខ​សោ​ភា ឥឡូវនេះ មិនចេញមុខថតឃោសនាឲ្យផលិតផល ឬថតស៉្បតឱ្យបណ្តាក្រុមហ៊ុនដូចពីមុននោះទេ តែនាងបាន​ឡើ​ងធ្វើថៅកែខ្លួនឯង ដោយនាងបានចាយទុនច្រើនសន្ធឹក បើកហាងដល់​ទៅ២នៅ​រដូវ​កូវីដ១៩ នេះ មួយគឺហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងមួយទៀតគឺហាងកាហ្វេ នៅខេត្តព្រះសីហនុ ដែលហាងនោះត្រូវគេដឹងថា ​ចំណាយទុនរាប់ម៉ឺនដុល្លារ​ឯណោះ ដែលនេះមានន័យថា អតីតតារា​រស្មីស្ទឹងសង្កែរូបនេះ បានកំពុង​ចាប់​ផ្ដើមហក់ចូលទៅជាអ្នកជំនួញ​ម្នាក់ហើយ។ ថ្មីៗនេះ នាងក៏បានក្លាយទៅជា BA របស់បុរីដ៏ធំ​មួយ​ទៀតផង។

ត្បិតមានការប្រែប្រួលច្រើនមែន ប៉ុន្តែសម្រាប់ទីផ្សារចម្រៀងវិញនោះ ត្រូវគេមើលឃើញថាហាក់នៅជាប់គាំង មិនមានអ្វីប្រែប្រួលឡើយរយៈពេល១ឆ្នាំមកនេះ ខណៈតារាជួរមុខលំដាប់ប្រទេសផ្សេងៗទៀតក៏ត្រូវគេមើលឃើញថា ជាប់គាំងដូចគ្នាដែរ ដោយសារបញ្ហាជំងឺកូវីដ១៩។

យ៉ាងណា ថ្មីៗនេះ ម្ចាស់បទ «ឆ្នេរអនុស្សារ» រូបនេះ បានប្រកាសដោយ​តាំងចិត្តយ៉ាង​មុត​មាំថា ​នៅឆ្នាំ​២០​២​២នេះ នាងនឹងបង្ហាញសកម្មភាពសិល្បៈឲ្យកាន់តែខ្លាំងក្លា ហើយនឹងបញ្ចេញនូវអ្វីដែលគេ​មិន​ធ្លាប់​ឃើញពីមុនសោះនោះឲ្យទស្សនិក​ជនបានទស្សនា។ មានការសង្ស័យថា ការសន្យា​រប​ស់ មាស ​សុខ​សោភា អាចនឹងជាប់គាំង ព្រោះថាពេលនេះការរាតត្បាតជំងឺកូវីដ១៩ ប្រភេទបម្លែងថ្មី អូមីក្រុង កំពុងតែផ្ទុះឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ