អត្ថន័យពិតប្រាកដនៃឈ្មោះក្រុមចម្រៀង La Cima Cartel ហ្វេនៗភាគច្រើនមិនធ្លាប់ដឹង

La Cima Cartel ជាក្រុមចម្រៀងហ៊ីបហបដ៏ល្បីល្បាញ ដែលកំពុងឆក់ត្របាញ់យកបេះដូងយុវវ័យបានយ៉ាងឆាប់រហ័សបំផុត តាមរយៈបទចម្រៀងរ៉េប និងចម្រៀងបែបហ៊ីបហបពីរោះៗរបស់សមាជិកក្រុមនេះ។ La Cima ជាក្រុមចម្រៀងរ៉េប របស់ក្រោមផលិតកម្ម La Cima Cartel ដែលស្ថិតនៅជាមួយផលិតកម្ម បារមី (Sub Label)។

ក្រុមចម្រៀងហ៊ីបហប La Cima Cartel មានសមាជិក ៦ នាក់ រួមមាន Meezy24K, Hasha, Mut Phearin, YCN Tomie, YCN Rakhie និង ALL3RGY។ ក្រុមនេះត្រូវគេដឹងថា រកឃើញ និងបង្កើតឡើយសិល្បករ ២រូប គឺ RXTHY និង សង្ហា។

ទោះសមាសភាពសមាជិកក្រុមត្រូវបានបើកបង្ហាញជាញឹកញាប់ តែហ្វេនៗភាគច្រើនមិនដែលដឹងអត្ថន័យពិតប្រាកដនៃឈ្មោះក្រុមចម្រៀងហ៊ីបហប La Cima Cartel នោះឡើយ ដូច្នេះ ពេលនេះយើងមកដឹងពីអត្ថន័យឈ្មោះក្រុមនេះទាំងអស់គ្នា។

កន្លងមក ក្រុម La Cima Cartel ធ្លាប់ចូលរួមផ្តល់កិច្ចសម្ភាសន៍ឱ្យកម្មវិធីសិល្បៈឱ្យទូរទស្សន៍ក្នុងស្រុកមួយ ដែលក្នុងនោះលោក Hasha ម្ចាស់បទ «អូនសីតា» ជាមួយ  Meezy24K បានរៀបរាប់ឱ្យដឹងថា ការពិតពាក្យថា La Cima មានន័យថា Top ខ្ពស់ជាងគេ (ដកស្រង់ពីភាសាអ៊ីតាលី) ចំណែក ពាក្យថា Cartel បានន័យថា សហគមន៍ ឬអង្គភាពមួយដែលមានសមាជិករួមក្រុមច្រើន ប៉ុន្តែចែកផលប្រយោជន៍ស្មើរៗគ្នា។ 

Hasha បន្តថា សម្រាប់លោកការរ៉េប វាមានភាពទូលំទូលាយ ហើយលោកក៏ចង់ធ្វើអ្វីដែលថ្មីប្លែក សម្រាប់អ្នកទូទៅដែលមិនទាន់ស្គាល់វិស័យរ៉េប។ លោកគិតថា បើវាមិនចង់ផ្តើមពីពួកយើង ឬអ្នកផ្សេងទៀតទេ វាមិនទូលំទូលាយ អត់សូវស្គាល់វិស័យរ៉េប ព្រោះតាមដែលពីមុនមកនៅកម្ពុជាយើងសម្បូវចម្រៀង pop ច្រើនជាងរ៉េប ទើបលោកគិតថាកម្ពុជាយើងមានអ្នករ៉េបច្រើនឡើង។ ម៉្យាង ការដែលជ្រើសរើសយកវិស័យរ៉េបនេះ ក៏ព្រោះតែពួកលោកស្រលាញ់ ហើយវាមានរសជាតិច្រើននៅក្នុងនោះ ដែលយើងអាចច្រៀងសេដដ៏បាន សប្បាយចិត្តក៏បាន ឬក៏ចង់យឺតៗ ចង់លឿនៗបានគ្រប់ទម្រង់។

គួររំលឹកផងដែរ កាលពីដើមខែមេសា ឆ្នាំ ២០២៣កន្លងទៅ ក្រុមចម្រៀងហ៊ីបហប La Cima Cartel ទើបទម្លាក់អាល់ប៊ុម Cartel Meeting Vol.3 ដែលក្នុងអាល់ប៊ុមថ្មីនេះមានចម្រៀង ៧បទ រួមមាន៖ «ណយអឿយ», «ស្រាមួយកែវ» (My Juice), «អូនសីតា», «មួយខ្សឺត» (One Kiss), «កំរ», «10» និងបទ «ធ្មេញមាស» ជាដើម។ ចម្រៀងក្នុងអាល់ប៊ុម ពិតជាផ្ទុះកក្រើកខ្លាំង ដោយមានអ្នកចុចចូលទស្សនាខ្ទង់លានដងគ្រប់បទតែម្តង ធ្វើឱ្យក្រុមចម្រៀងនេះអណ្តែតឡើងខ្ពស់ស្រឺតៗ ឈរជាក្រុមចម្រៀងហ៊ីបហបវ័យក្មេង ក៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។

ទំព័រហ្វេសប៊ុកផ្លូវការ La Cima Cartel កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ទើបបង្ហោះអរគុណដល់សម្រាប់ការគាំទ្ររបស់ហ្វេនៗ ពេលទទួលបានអ្នកចុចទស្សនា ១០០ លានដង (100 million views) ដែលនេះពិតជាសមិទ្ធផលដ៏ធំធេងរបស់ក្រុមចម្រៀងមួយនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ