ពេលវេលាពិតជាលឿនណាស់ ថ្ងៃនេះគឺជាខួប ១ ឆ្នាំនៃការចាកចេញរបស់តារាចម្រៀង RuthKo ធ្វើឲ្យអ្នកគាំទ្រវិស័យចម្រៀងហ៊ីបហប និងមហាជនមានការសោកស្ដាយខ្លាំងមិនអាចបរិយាយអស់ឡើយ ពិសេសគ្រួសារលោកផ្ទាល់បេះដូងប្រះស្រាំ ខ្ទេចខ្ទាំរាប់រយបំណែក ព្រោះបាត់បង់មនុស្សជាទីស្រលាញ់។ ម្ចាស់បទ “បងមកពីលិច” ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង១៖៤០ នាទីយប់ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥។


ការចាកចេញរបស់ Ruth Ko មិនអាចធ្វើឲ្យមិត្តភ័ក្តិ និងអ្នករួមអាជីពជាច្រើនទទួលយកមិនបានឡើយ។ នៅថ្ងៃ ៦ ខែមករា ឆ្នាំ ២០២៦ នេះអ្នកសិល្បៈជាច្រើន បានដង្ហោយហៅ Ruth Ko ឡើងវិញ ដោយក្ដីនឹករលឹក និងចងចាំមិនភ្លេចពីបុរសរូបសង្ហា និងមានភាពវិជ្ជមានរូបនោះបានឡើយ។
ចំណែកផលិតកម្ម ក្លាបយ៉ាហ៊ែន ដែលជាទ្រនំរបស់ David Rithyruth ក៏បានបង្ហោះសារព្រមជាមួយរូបភាពលោកភ្ជាប់ដោយក្ដីអាឡោះអាល័យថា “មួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីអ្នកចាកចេញពីពិភពលោកនេះ ប៉ុន្តែវិញ្ញាណរបស់អ្នក សំឡេងរបស់អ្នក និងសេចក្តីស្រលាញ់របស់អ្នកនៅជាមួយយើង។ បងប្អូនយើងចងចាំជារៀងរហូត”។

ក្នុងនោះ Mariam ដែលជាភរិយាតារារ៉េប Vitou ហើយក៏ជាមនុស្សជិតស្និទ្ធជាមួយ Ruth Ko បានបង្ហោះ status សួររកតារាប្រុសរូបនោះដែរ ហើយក្នុងសំណេរខ្លី Mariam បញ្ជាក់យ៉ាងច្បាស់ថា គ្រប់គ្នានឹករលឹកតារារ៉េបកូនកាត់បារាំងរូបនោះខ្លាំងណាស់។
ដើមឆ្នាំ ២០២៥ ក្នុងវិស័យសិល្បៈពោរពេញដោយការឈឺចុកចាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បានឆក់យកតារាប្រុសដែលមានទាំងព្រមមិនថាសមត្ថភាព រូបសម្បត្តិ គុណសម្បត្តិ និងចរិយាសម្បត្តិ RuthKo បានធ្វើឲ្យមហាជនសឹងតែទូទាំងប្រទេស សោកសង្រេង។ នារាត្រីថ្ងៃ ៥ ឆៀងចូលថ្ងៃ ៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ដំណឹងដ៏សោកសៅនៃការចាកចេញគ្មានថ្ងៃត្រឡប់របស់ RuthKo ធ្វើឲ្យបណ្ដាញសង្គមនៅខ្មែរ ប្រែជាក្រៀមក្រំ៕























Account
Security
Favourite Content