រឿងក្ដីពាក់ព័ន្ធ ILLIT និង NewJeans គ្រោងបើកសវនាការ​ឆ្នាំក្រោយ ខណៈមានការទារសំណងខ្ទង់លានដុល្លារ

បណ្ដឹងរវាង Belift Lab និងអតីតនាយកប្រតិបត្តិរបស់ ADOR អ្នកនាង Min Hee Jin ជុំវិញការចោទប្រកាន់ពីបទលួចចម្លងគោលគំនិតរបស់ក្រុមចម្រៀង ILLIT ពីក្រុមចម្រៀង NewJeans នឹងចាប់ផ្ដើមបើកសវនាការលើកដំបូង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ការសម្រេចខាងលើ បានរៀបចំឡើងដោយនាយកដ្ឋានរដ្ឋប្បវេណីទី ១២ នៃតុលាការក្រុងសេអ៊ូលភាគខាងលិចដែលជាអ្នកទទួលបន្ទុកលើសំណុំរឿងនេះ ដោយដើមបណ្ដឹងដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀង ILLIT បានប្ដឹងទៅកាន់ Min Hee Jin ជាមួយនឹងការទាមទារសំណងជាទឹកប្រាក់ចំនួន ២ពាន់លានវ៉ុន​ ឬប្រមាណ ១លាន និង៥សែនដុល្លារអាមេរិក។

Belift Lab បានដាក់ពាក្យបណ្ដឹងនេះតាំងតែពីខែមិថុនាមកម៉្លេះ ដោយបានបដិសេធលើការចោទប្រកាន់របស់ Min Hee Jin ក្រោយនាងលើកឡើងថា ILLIT បានលួចចម្លងគោលគំនិត (concept) ពីក្រុមចម្រៀង NewJeans របស់ផលិតកម្ម ADOR។ ដើមបណ្ដឹងបានអះអាងថា ផែនការ និងគោលគំនិតក្នុងការបង្កើតក្រុម ILLIT បានសម្រេច​ និងចែកចាយក្នុងក្រុមហ៊ុនតាំងតែពីថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក​ ឯកសារផែនការរបស់ NewJeans បានដាក់បញ្ចូនទៅក្រុមហ៊ុននៅពេលក្រោយ ពោលគឺនៅថ្ងៃទី២៨ ខែសីហា ក្នុងឆ្នាំដដែល។ ដូច្នេះ វាមិនអាចទេដែលគោលគំនិតនៃក្រុមចម្រៀងរបស់ខ្លួនបានទទួលឥទ្ធិពលពីក្រុម NewJeans។

ដោយឡែក ភាគី Min Hee Jin វិញបានអះអាងថា ILLIT ពិតជាបានលួចចម្លង NewJeans ពិតមែន។ គូបណ្ដឹងរូបនេះ បានលើកយកសម្ដីបុគ្គលិករបស់ក្រុមហ៊ុនមេ HYBE ដែលធ្លាប់បង្ហើបថា ក្នុងដំណាក់កាលអភិវឌ្ឍគោលគំនិតក្រុម នាយកច្នៃប្រឌិតរបស់ ILLIT អាចចូលទៅពិនិត្យឯកសារផែនការរបស់ NewJeans  បាន។ ក្រោយឃើញពីភាពដូចគ្នានៃក្រុមទាំងពីរ ព្រមជាមួយនឹងភស្តុតាងដែលខ្លួនបានលើកឡើងដូចខាងលើ Min Hee Jin ​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា​ គេអាចលួច​ចម្លង​វាបាន​យ៉ាង​សាហាវ​បែប​នេះ​ទេ”។

ក្រៅពីពាក្យបណ្ដឹងខាងលើ Belift Lab ក៏បានប្ដឹងអតីត CEO រូបនេះ ពីបទជ្រៀតជ្រែកអាជីវកម្ម និងការបរិហារកេរ្តិ៍ផងដែរ ដោយក្រុមហ៊ុនដដែលបាននិយាយាថា​៖ “Min Hee Jin បានយកក្រុមចម្រៀងថ្មីជាឈ្នាន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងនាំឱ្យមានផលប៉ះពាល់ដល់វិស័យនេះផងដែរ។ បើសិនជាយើងមិនដោះស្រាយ និងកែសម្រួលកាបំភ្លៃព័ត៌មានរបស់នាងទេ នោះវានឹងប៉ះពាល់ដល់ការច្នៃប្រឌិតក្នុងឧស្សាកម្មមួយនេះទាំងមូល”។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ២៥ ខែមេសា Min Hee Jin បានចេញមុខអធិប្បាយថា ការដែលខ្លួនចោទប្រកាន់ពីការលួចចម្លងនេះ មិនមែនជាការវាយប្រហារទៅលើក្រុម ILLIT នោះទេ ហើយសិល្បករគ្មានកំហុសឡើយ តែវាជាបញ្ហារវាងមនុស្សធំដែលពាក់ព័ន្ធនៅក្នុងរឿងនេះ។

ទន្ទឹមគ្នានេះ លោក Kim Tae Ho នាយកប្រតិបត្តិ Belift Lab បានឆ្លើយតបនឹងសន្និសីកាសែតរបស់ Min Hee Jin ថា៖ “បើសិនជានាង​ជឿជាក់ថា សិល្បករគ្មានកំហុសពិតមែននោះ នាងមិនគួរនិយាយពីឈ្មោះរបស់ពួកគេនៅពេលដែលមិនចាំបាច់ឡើយ ព្រោះវានឹងធ្វើឱ្យពួកគេក្លាយជាចំណុចវាយប្រហារបស់ក្រុមអ្នកមានទស្សនៈស្របគ្នានឹងនាង”។

“ខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញទង្វើដូច្នេះ ពីមនុស្សដែលធ្វើការនៅក្នុងវិស័យនេះរាប់ឆ្នាំ។ វា​ពិបាក​នឹង​អត់ទោស​ចំពោះ​ការចោទប្រកាន់ដោយ​គ្មាន​មូលដ្ឋាន​ ដែល​កើតចេញពី​មហិច្ឆតា​ផ្ទាល់ខ្លួន​»​ លោក Kim Tae Ho យល់ឃើញបែបនេះ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *