កូនពៅសមាជិកក្រុម BLACKPINK គឺ Lisa តែងត្រូវបានមហាជនជាច្រើនសរសើរថា ជាមនុស្សមានទេពកោសល្យ និងតែងព្យាយាមសាកល្បងអ្វីៗ ដែលថ្មី ដើម្បីអភិវឌ្ឍខ្លួនឯងជាបន្ដបន្ទាប់។ កាលពីដើមឆ្នាំ ២០២៤ នាងបានផ្ដល់ភាពភ្ញាក់ផ្អើលដោយអ្នកគាំទ្រ ដោយត្រៀមបង្ហាញខ្លួនក្នុងរឿងភាគល្បី White Lotus វគ្គ ៣។ អ្នកគាំទ្រ និងមហាជនជាច្រើនក៏បានទន្ទឹងរង់ចាំមើលការសម្ដែងរបស់នាងផងដែរ។
ទន្ទឹមនេះ សម្រាប់ White Lotus វគ្គ ៣ ត្រូវបានរាយការណ៍ថា បានថតនៅឯកោះ សាម៉ុយ និងទីក្រុង បាងកក ក្នុងប្រទេស ថៃ ជាប្រទេសកំណើតរបស់ តារាស្រី Lisa តែម្ដង។ ថ្មីៗ នេះ Lisa ក៏បានបង្ហើបប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួន សម្រាប់ការសម្ដែងក្នុងរឿង White Lotus វគ្គ ៣។



Lisa បានលើកឡើងថា៖ ដោយសារតែការថតរឿងនេះ គឺថតនៅប្រទេសថៃ ដូច្នេះ នាងអាចហូបអាហារថៃបានជាប្រចាំ និងអាចចំណាយពេលដ៏មានតម្លៃខ្លះជាមួយក្រុមគ្រួសារថែមទៀត។
នាងបានបន្ដថា៖ នៅពេលដែលនាងដាក់ពាក្យសម្ដែងក្នុងរឿង White Lotus វគ្គ ៣ នាងមិនបានប្រាប់ទៅកាន់ម្ដាយនាង ឬមិត្ដភក្ដិរបស់នាងទេ។ នាងមានអារម្មណ៍ចង់យំ នៅពេលដែលបានជាប់ឈ្មោះសម្ដែងក្នុងរឿងនេះ។ វាជាការងារដំបូងរបស់នាង ក្នុងនាមជាតារាសម្ដែង ដូច្នេះនាងពិតជារំភើប និងភ័យខ្លាំង។ នាងមានអារម្មណ៍ តើនាងត្រូវធ្វើដូម្ដេចខ្លះ?

ថ្វីបើ Lisa មិនបានបញ្ជាក់ច្បាស់ពីតួអង្គដែលនាងត្រូវសម្ដែង ប៉ុន្ដែនាងបានលើកឡើងថា៖ នាងបានចូលរៀនថ្នាក់សម្ដែង វាជាការងារថ្មីសម្រាប់នាង តែនាងជឿថា វាមិនខុសពីការថតចម្រៀងនោះទេ។ នាងសង្ឃឹមថា អ្នកគាំទ្រនឹងពេញចិត្ដ។
គួរបញ្ជាក់ថា ក្រោយចាកចេញពីផលិតកម្ម YG មិនបន្ដសកម្មភាព ទោល Lisa នៅតែបន្ដកុងត្រាជាក្រុមជាមួយសមាជិក BLACPINK។ មួយរយៈចុងក្រោយ នាងបានផ្ដោតលើអាជីពជាតារាទោលរបស់នាង និងបានបញ្ចេញចម្រៀងថ្មីមានចំណងជើងថា “Rock Star”។ នាងក៏បានបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះ LLOUD ផងដែរ។ បើតាមការបញ្ជាក់របស់ផលិតកម្ម YG ក្រុមចម្រៀង BLACKPINK នឹងត្រឡប់មកវិញក្នុងឆ្នាំ ២០២៥ និងធ្វើការប្រគំតន្ដ្រីទេសចរណ៍ផងដែរ៕


























































Account
Security
Favourite Content