ក្រោយបាត់មុខ ៣ឆ្នាំ Li Ziqi សម្រុកបង្ហោះវីដេអូបណ្ដាក់កន្ទុយគ្នា

បន្ទាប់ពីសម្រាកផលិតមាតិកាអស់រយៈពេល ៣ឆ្នាំ Youtuber ចិនល្បីឈ្មោះ Li Ziqi ចាប់ផ្ដើមបង្ហោះវីដេអូបណ្ដាក់គ្នាសាជាថ្មីម្ដងទៀត ដោយរក្សាមាតិកា និងគុណភាពនៅដដែល។

អវត្តមានរបស់អ្នកផលិតមាតិកាវ័យ ៣៤ឆ្នាំរូបនេះ បានចាប់ផ្ដើមតាំងតែពីពាក់ឆ្នាំ ២០២១មកម៉្លេះ ដោយសារបញ្ហាជម្លោះលើការគ្រប់គ្រង និងចែករំលែកប្រាក់ចំណេញរវាង នាងផ្ទាល់ និង Hangzhou Weintain ដែលជាក្រុមហ៊ុនដែលនាងធ្លាប់ជ្រកកោននៅគ្រានោះ។ បញ្ហាចម្រូងចម្រាសមួយនេះមានភាពស្មុគស្មាញ និងត្រូវចំណាយពេលវេលាយូរក្នុងការដោះស្រាយតាមផ្លូវច្បាប់ ដែលជាមូលហេតុធំមួយក្នុងការផ្អាកសកម្មភាពរបស់នាងក្នុងគ្រាកន្លងមក។

ដោយឡែក ការត្រឡប់មកវិញរបស់ Li Ziqi បានបង្កភាពភ្ញាក់ផ្អើល និងក្លាយជាប្រធានបទមួយដែលអ្នកនិយមទស្សនាវីដេអូរបស់នាងកន្លងមកលើកយកមកនិយាយ។ ត្រឹមរសៀលថ្ងៃទី១៣នេះ វីដេអូដំបូងក្នុងរយៈពេល ៣ឆ្នាំរបស់នាងទទួលបានការចូលទស្សនារហូតដល់ទៅ ៧.៧ លានរួចបាត់ទៅហើយនៅលើយូធូប។ ទន្ទឹមគ្នានេះ វីដេអូទី ២របស់នាងមានការចូលទស្សនារហូតដល់ទៅ ២.១លានដង។ បន្តដោយវីដេអូទី៣ ដែលបានបង្ហោះនៅព្រឹកថ្ងៃនេះវិញ មានចំនួនការទស្សនាលើសពី ៥សែននាក់ក្នុងរយៈពេលត្រឹម ៤ម៉ោង។

គួរបញ្ជាក់ផងដែរថា ម្ចាស់គណនីយូធូបដែលមានចំនួនអ្នកតាមដានរហូតដល់ទៅ ២០.១លានអ្នករូបនេះ ទទួលបានប្រជាប្រិយភាពតាមរយៈមាតិកាក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅទីជនបទ និងវិធីជីវិតតាមបែបប្រពៃណីរបស់ចិនដីគោកផងដែរ។ នាងបានចាប់ផ្ដើមអាជីពនេះជាលើកដំបូងតាំងតែពីឆ្នាំ ២០១៥មកម្ល៉េះ។​

ទស្សនិកជនក្នុងស្រុកផ្ដើមស្គាល់មុខរបស់ Li Ziqi តាមរយៈវីដេអូធ្វើស្រាពីផ្លែប៉ែស កាលពីឆ្នាំ ២០១៦ មុននឹងចាប់ផ្ដើមមានកេរ្តិ៍បោះសំឡេងទៅជុំវិញពិភពលោកតាមរយៈវីដេអូដែលមានឈ្មោះជាភាសាខ្មែរថា “ធ្វើរ៉ូបពីសំបកផ្លែទំពាំងបាយជូរ” ដែលជាមាតិកាទីមួយនៅលើយូធូប កាលពីឆ្នាំ ២០១៧។

ការងាររបស់ Li Ziqi ចាប់ផ្ដើមទទួលបានជោគជ័យខ្លាំងក្រោយប្រឡូកក្នុងវិស័យមួយនេះអស់រយៈពេល ៥ឆ្នាំ រហូតអាចបំបែកកំណត់ត្រាពិភពលោក Guinness ក្នុងនាមជា គណនី YouTube ជាភាសាចិនដែលមានអ្នកតាមដានច្រើនបំផុតក្នុងចំនួន ១១.៤លានអ្នក កាលពីឆ្នាំ ២០២០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *