កាលពីម្សិលមិញនេះ តារាសម្ដែងជើងចាស់ និងជាពិធីការិនីទូរទស្សន៍បាយ័ន ស៊ឹម សូលិកា មានស្នាមញញឹមស្រស់ប្រិមប្រិយពេញមួយថ្ងៃ ដោយសារកូនស្រីតែមួយជាត្រួយបណ្ដូលចិត្តជិតមានគូគ្រង មើលថែបន្តពីម្ដាយហើយ។ ក្រោយសិក្សាស្វែងយល់ចិត្តគ្នា ថ្មីៗនេះ សុកាន ភីរៈណុច កូនស្រីរបស់ ស៊ឹម សូលិកា បានភ្ជាប់ពាក្យ។

សុកាន ភីរៈណុច គឺជាកូនស្រីរបស់តារាស្រី សម្រស់ចាំ ស៊ឹម សូលិកា ធ្លាប់តែឃើញដើរតាមម្ដាយនៅជំទង់ៗ តែឥឡូវជិតក្លាយជាកូនក្រមុំហើយ ដោយនាងបានភ្ជាប់ពាក្យកាលពីថ្ងៃ ១១ វិច្ឆិកា ឆ្នាំ ២០២៤ ថ្មីៗនេះឯង។ ថ្ងៃភ្ជាប់ពាក្យកូនស្រីពិធីការិនីសំឡេងថ្នម ផ្អែមរូបនេះ រៀបចំឡើងអធិកអធម ព្រមទាំងមើលឃើញពីសុភមង្គលយ៉ាងពេញលេញលើផ្ទៃមុខទាំងគ្រួសារតែម្ដង។
ជីវិតតារាស្រី ស៊ឹម សូលិកា កាន់តែមានសុភមង្គលកាន់តែខ្លាំង ក្រោយរៀបការ និងបង្កើតបានកូនប្រុសម្នាក់ទៀត ហើយអ្នកនាង និងស្វាមីអតីតស្វាមី នៅបន្តរាប់អានគ្នាដូចបងប្អូនធម្មតា ព្រមទាំងផ្ដល់ក្ដីសុខឲ្យកូនយ៉ាងកក់ក្ដៅទៀត។ ត្បិតតែ សុកាន ភីរៈណុច វ័យក្មេង តែកូនស្រីពិធីការិនីរូបនេះ មានការងារត្រឹមត្រូវ ហើយខាងគូដណ្ដឹងក៏ជាអ្នកមានមុខមាត់ដូចគ្នា។
ខាងក្រោមនេះ គឺជារូបភាពថ្ងៃភ្ជាប់ពាក្យ កូនស្រី ស៊ឹម សូលិកា ដោយតុបតែងយ៉ាងសម្អិតសម្អាងពីខាងផ្នួង៖












Account
Security
Favourite Content