កន្លងផុតជាង ១ ខែ ទីបំផុតប៉ូលីស ទម្លាយពីមូលហេតុស្លាប់របស់តារាចម្រៀងស្រី Park BoRam ហើយ!

ការស្លាប់ភ្លាមៗ យ៉ាងអាថ៍កំបាំងរបស់តារាចម្រៀងកូរ៉េ Park BoRam កាលពីថ្ងៃទី ១១​ ខែ ឧសភា ឆ្នាំ ២០២៤ បានក្លាយជារឿងភ្ញាក់ផ្អើលមួយដល់មហាជន និងអ្នកគាំទ្រជាច្រើន។ ស្របពេលដែលមូលហេតុនៃការស្លាប់របស់តារាស្រីរូបនេះក្លាយជាប្រធានបទត្រូវគេលើកមកនិយាយជាហូរហែ មតិខ្លះសង្ស័យថា ការស្លាប់របស់រូបនាងគឺការធ្វើអត្ដឃាតខ្លួនឯង ដែលអាចបណ្ដាលមកពីការស្រ្ដេស ឬមានវិបត្ដិណាមួយក្នុងជីវិត។

នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៤ ប៉ូលីស នៅតំបន់ Namyang បានទទួលដំណឹងពីតេស្ដលទ្ធផលនៃការស្លាប់របស់តារាស្រីពីខាង National Forensic។ យោងតាមរបាយការណ៍របស់ National Forensic បានឲ្យដឹងថា៖ ការស្លាប់របស់តារាស្រី Park BoRam ត្រូវបានសន្ឋិដ្ឋានស្លាប់ដោយសារការពុលគ្រឿងស្រវឹង។ មុនស្លាប់បាត់បង់ជីវិត តារាស្រី Park BoRam មានបញ្ហាសុខភាពមួយចំនួនដូចជា ខ្លាញ់រុំថ្លើម និងដំបៅថ្លើម។ ការធ្វើកោសល្យវិច្ច័យគឺមិនបានរកឃើញពីភស្ដុតាងផ្សេង ឬមូលហេតុផ្សេងទៀតក្រៅពីការពុលគ្រឿងស្រវឹងដែលធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតឡើយ។

ដំណឹងមួយនេះពិតជាធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសោកស្ដាយខ្លាំង ដោយសារនាងទើបមានវ័យ ៣០ ឆ្នាំ​ប៉ុណ្ណោះ។ នាងត្រូវបានគេរកឃើញថាសន្លប់បាត់បង់ស្មារតី នៅយប់ម៉ោង ៩:៥៥ នាទី នាថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៤។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ តែជាលទ្ធផលនាងបានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

គួរបញ្ជាក់ថា តារាស្រី  Park BoRam ចាប់ផ្ដើមមានឈ្មោះល្បីល្បាញ និងទទួលការចាប់អារម្មណ៍ក្រោយបង្ហាញខ្លួនដំបូងក្នុងកម្មវិធី “Superstar K2”។ នាងបានបញ្ចេញមុខជាលើកដំបូងជាមួយបទចម្រៀង “Beautiful”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ