មិនអស់ចិត្ដ! ម្ដាយ Kris Wu នៅបន្ដធ្វើរឿងជាច្រើនជួយដល់កូនប្រុសរបស់ខ្លួន

Kris Wu ជាតារាចម្រៀង និងតារាសម្ដែងប្រុសចិន ដ៏ល្បីល្បាញម្នាក់ តែអាជីពសិល្បៈរបស់លោកត្រូវរលាយទាំងស្រុងដោយសារតែរឿងអាស្រូវបំពានលើក្មេងស្រីមិនទាន់គ្រប់អាយុ។ នៅខែ កក្កដា ឆ្នាំ ២០២១ តារាប្រុស Kris Wu ត្រូវបាននារីម្នាក់ឈ្មោះ Du MeiZhu ចេញមុខចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធរឿងបំពានផ្លូវភេទដល់ក្មេងស្រីមិនទាន់គ្រប់អាយុ និងប្រើប្រាស់ឈ្មោះល្បីរបស់ខ្លួនដើម្បីបោកប្រាស់មនុស្សស្រីជាច្រើន។ សេចក្ដីសម្រេចចុងក្រោយពីតុលា Kris Wu ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣​ ឆ្នាំ។

ជាមួយគ្នាដែរ កាលពីខែ កក្កដា ឆ្នាំ ២០២៤ កន្លងទៅ ម្ដាយបង្កើតរបស់តារាប្រុស Kris Wu ត្រូវបានរាយការណ៍ថា បានលក់ទ្រព្យសម្បត្ដិរបស់តារាប្រុសរូបនេះជាបន្ដបន្ទាប់ ដើម្បីជួយសងបំណុលកូនប្រុស ដល់ម្ចាស់ប្រេននានា និងរឿងភាគដែលលោកបានសម្ដែងមិនទាន់ចាក់ផ្សាយ។ ប្រាក់ជាច្រើន ត្រូវបានយកទៅប្រើប្រាស់សម្រាប់ថ្លៃមេធាវីតវ៉ាក្ដីជូនតារាប្រុស Kris Wu តែម្ដង។ បំណុលរបស់លោកសរុបប្រមាណជា ៧៧ លានដុល្លារអាមេរិក។ ម្ដាយរបស់ Kris បានលក់ផ្ទះ និងរថយន្ដរបស់លោកជាបន្ដបន្ទាប់។

យោងតាមប្រភព Jaynestar ម្ដាយរបស់ Kris Wu បានលើកឡើងថា៖ លោកស្រីមានជំនឿលើច្បាប់របស់ប្រទេសចិន បើទោះជាបណ្ដឹងឧទ្ធរណ៍បានចប់ តែលោកស្រីនឹងនៅតែបន្ដដាក់បណ្ដឹងឧទ្ធរណ៍ឲ្យកូនប្រុស។ លោកស្រីបន្ថែមថា៖ ជនរងគ្រោះទាំង ៣ សុទ្ធតែជាមនុស្សមិនទាន់គ្រប់អាយុ តែទំនាក់ទំនងរបស់ពួកគេ និង Kris ត្រូវបានបញ្ចប់ ដោយសារលោកស្រីមិនពេញចិត្ដ។ បើតាមប្រភពផ្ទៃក្នុង បានឲ្យដឹងថា ទំនាក់ទំនងម្ដាយកូនរបស់អ្នកទាំងពីរពិតជាមានភាពស្អិតល្មួត ខណៈម្ដាយ Kris នៅតែបន្ដតាមជួយកូនប្រុសតាមដែលអាចធ្វើទៅបាន។

បកត្រឡប់ទៅកាលពីប៉ុន្មានឆ្នាំមុន Kris Wu ជាតារាប្រុសចិនដ៏លេចធ្លោម្នាក់​ បន្ទាប់ពីចាកចេញពីផលិតកម្ម SM និងក្រុមចម្រៀង EXO តារាប្រុសរូបនេះចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនជាបន្ដបន្ទាប់នៅក្នុងប្រទេសចិន។ ភាពល្បីល្បាញបានធ្វើឱ្យលោកក្លាយជាអ្នកតំណាងប្រេនតូចធំជាច្រើនដូចជា LV, Bvlgari, Porsche, L’Oreal, Tencent Video និងផ្សេងៗទៀត ព្រមទាំងបានលេចមុខក្នុងរឿងភាគ ភាពយន្ដកុន ជាហូរហែរ។ លោកក៏បានឈ្នះពានរង្វាន់រហូតដល់ទៅជាង ១០ ពានផងដែរក្នុងចំណោមនោះមានដូចជា Best Actor, Celebrity Of The Year, Weibo King និង Mainland China Actor Of The Year ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ