កុយ អេនណា មិន Live បង្ហោះការបកស្រាយអ្វីវែងឆ្ងាយ តែចេញលិខិតពីមេធាវីតែម្ដង

រយៈពេល​២ ថ្ងៃនេះ បណ្ដាញ​សង្គម​បាន​ចាប់​អារម្មណ៍​រឿង​រ៉ាវ​ទាក់ទង​នឹង​បវរកញ្ញា កុយ អេនណា ដែល​ត្រូវ​បាន​អ្នក​លក់​អនឡាញ​បង្ហោះ​សារ​រៀបរាប់​សួរ ​បញ្ហា​ការ​ទទួល​ប្រម៉ូត​ផលិតផល​ហើយ តែ​ជា​មិន​ឃើញ​ចេញ​វីដេអូ និង​បាន​ទទួល​ប្រាក់​កក់​ថែម​ទៀត។

កុយ អេនណា មិន​បាន​ឆ្លើយ​តប​ទៅ​កាន់​ម្ចាស់​ផលិតផល​ដែល​បង្ហោះ​សារ​សួរនាំ​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ ដោយ​ជ្រើសរើស​រក​អ្នក​ច្បាប់ ដើម្បី​ចាត់​វិធានការ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង ២​ថ្ងៃ​កន្លង​ទៅ​នោះ​វិញ។ តារា​បង្ហាញ​ម៉ូដ និង​ជា​បវរកញ្ញា​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​អ្នក​គាំទ្រ​សឹងតែ​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ បាន​បង្ហាញ​លិខិត​ដែល​ចេញ​ពី​ក្រុមហ៊ុន​មេធាវី​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​តុលា ឆ្នាំ ២០២៥ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម៖

ក្នុង​លិខិត​ចំហ​របស់​មេធាវី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា អេនណា មិន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ប្រេន​នោះ​ឡើយ។ ដោយ​កន្លង​មក​អំឡុង​ពេល​នាង​បំពេញ​បេសកកម្ម​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​ខេត្ត​សៀមរាប ក៏​មាន​បុគ្គល​ម្នាក់​មក​ស្នើ​ពេល​កំពុង​ធ្វើ​ដំណើរ​ដែរ តែ​កញ្ញា​បាន​បដិសេធ ព្រោះ​ការងារ​សប្បុរសធម៌ មិន​ស័ក្ដិសម​ក្នុង​ការ​ប្រម៉ូត​អ្វី​មួយ​ឡើយ។

ពេល អេនណា បដិសេធ​អំឡុង​បេសកកម្ម​ថ្មើរ​ជើង បុគ្គល​​នោះ បាន​ទាក់ទង​មក​នាង​ម្ដង​ទៀត ក្រោយ​ចប់​បេសកកម្ម​សប្បុសរធម៌ ហើយ​បាន​ជជែក​ពី​លក្ខខណ្ឌ និង​តម្លៃ​ការងារ តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ណា​មួយ​ឡើយ តែបែរ​ជា​ម្ចាស់​ផលិតផល​បាន​បង្ហោះ​ថា​នាង​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន ក្នុង​នាម​ជា BA បាត់​ទៅ​ហើយ ដូចនេះ​នាង​ក៏បាន​ទាក់ទង​បុគ្គល​នោះ ប្រាប់ម្ចាស់​ប្រេន​ឲ្យ​លុប status ជា​បន្ទាន់។

ក្នុង​លិខិត​របស់​មេធាវី​ដែលចុះផ្សាយ​ម្សិលមិញ​តំណាង​ឲ្យ កុយ អេនណា ចេញ​មក​​បញ្ជាក់ គឺ​ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ​របស់​មហាជន ដោយ​គិត​ថា កុយ អេនណា ជា​បុគ្គល​មិន​មាន​ទំនួល​ខុសត្រូវ៕

រូបភាព៖ Koy Anna



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *