Kim Kardashian ទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នាម្ដងទៀតជាមួយឈុតបាំងមុខនៅ Academy Gala Museum 2025

តារាល្បីអាមេរិក Kim Kardashian បាន​បង្កើតរូបភាពគួរឱ្យចងចាំ​មួយ​ទៀតក្នុងពិភពហ្វេសិន​នៅ​ពេល​ដែល​នាង​បាន​បង្ហាញ​ខ្លួន​នៅកម្មវិធីជប់លៀងសប្បុរសធម៌ Academy Museum Gala កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ខែ​តុលា (ម៉ោង​នៅ​អាមេរិក) ដោយតារាស្រីរូបនេះបានស្លៀករ៉ូបពណ៌សាច់ដែលមាន​ស្បៃ​គ្រប​ក្បាល​និង​មុខ​ទាំង​ស្រុងពីម៉ាក Maison Margiela Artisanal។

​មិន​ត្រឹមតែ​ឈុត​ស្បៃគ្រប​មុខនេះទេ​ដែល​ធ្វើ​ឲ្យ Kim Kardashian ទទួល​បាន​ការ​ចាប់​អារម្មណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍នេះ ប៉ុន្តែរ៉ូបវាលដៃបញ្ចេញរាងដ៏សិចស៊ីរបស់នាងក្នុងពណ៌ដូចគ្នាក៏ទាក់ទាញការចាប់អារម្មណ៍មិនចាញ់គ្នាដែរ។ ឈុតបាំងមុខមួយឈុតនេះ ធ្វើឱ្យគ្រប់គ្នានឹកឃើញ ឈុតដ៏ល្បីរបស់នាងមួយទៀតក្នុងកម្មវិធី Met Gala ឆ្នាំ២០២១ ដែលនាង​បានស្លៀករ៉ូបពណ៌ខ្មៅពីម៉ាក Balenciaga ប៉ុន្តែកាលនោះគឺបិទបាំងមួយតួខ្លួនតែម្ដង។

លើសពីវត្តមានរបស់ Kim Kardasian កម្មវិធីជប់លៀងប្រចាំឆ្នាំលើកទីប្រាំរបស់សារមន្ទីរភាពយន្ត Academy Museum of Motion Pictures នេះក៏ទាក់ទាញចំណាប់អារម្មណ៍ជាមួយការចូលរួមពីសំណាក់តារាជួរមុខជាច្រើននៅហូលីវូដផងដែរដូចជា Selena Gomez, Demi Moore, Hailey Bieber, Kendall Jenner, Elle និង Dakota Fanning ជាដើម។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរៃអង្គាសថវិកាសម្រាប់ការតាំងពិពណ៌សារមន្ទីរ គំនិតផ្តួចផ្តើមអប់រំ និងកម្មវិធីសាធារណៈមួយចំនួន ខណៈឆ្នាំនេះសារមន្ទីរ Academy បានអាចប្រមូលបានថវិកាបំបែកកំណត់ត្រាចំនួន ១២ លានដុល្លារពីព្រឹត្តិការណ៍នេះ។

ក្នុងឆ្នាំនេះដែរ​ កម្មវិធីក៏បានផ្ដល់ពានរង្វាន់កិត្តិយសដល់សិល្បករឆ្នើមមួយចំនួនរួមមានតារាសម្តែង Penélope Cruz អ្នកដឹកនាំរឿង Walter Salles តារាកំប្លែង Bowen Yang និងតន្ត្រីករ Bruce Springsteen ៕

Kendall Jenner និងHailey Bieber
Selena Gomez និង Benny Blanco
Jenna Ortega
Amanda Seyfried
Penelope Cruz
Kirsten Dunst
Hilary Duff
Zoey Deutch
Demi Moore
Charli XCX
Elle Fanning
Addison Rae
Rachel Zegler
Cara Delevingne
Mikey Madison
Joey King


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *