កុយ អេនណា ក្លាយជាទូតសុឆន្ទៈមនុស្សធម៌សមាគមតន្ត្រីសំនៀងជនពិការ

បវរ​កញ្ញា​របស់​មហាជន កញ្ញា កុយ អេនណា បាន​ផ្ដល់​ចម្លើយ YES បន្ទាប់​ពី​ត្រូវ​បាន​ខាង​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ស្នើ​ឱ្យ​ធ្វើ​ជា​ទូត​សុឆន្ទៈ​មនុស្ស​ធម៌​តំណាង​ឱ្យ​សមាគម​របស់​ពួកគេ។

នៅ​ក្នុង​កម្មវិធី​ទស្សនកិច្ច​ និង​ប្រគល់​មូលនិធិ​ថ្មើរ​ជើង​សប្បុរសធម៌ ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២៥ កញ្ញា កុយ អេនណា ត្រូវ​បាន​ខាង​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ស្នើ​ឱ្យ​កញ្ញា​ធ្វើ​ជា​ទូត​សុឆន្ទៈ​មនុស្ស​ធម៌​តំណាង​ឱ្យ​សមាគម​របស់​ពួកគេ។ ជាមួយ​គ្នា​នេះ​ដែរ កញ្ញា​បាន​ផ្ដល់​ចម្លើយ​យល់ព្រម ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ប្រមាណ​ជា ២០០ នាក់​ដែលជាជនមានពិការភាពភ្នែក និងកាយសម្បទា នៅសមាគមតន្ត្រីសំនៀងជនពិការ​ទះ​ដៃ​អបអរសាទរ​ ស្វាគមន៍​ទូត​សុឆន្ទៈ​របស់​ពួក​គេ។

ដូច​ដែល​មហាជន​បាន​ជ្រាប បវរ​កញ្ញា កុយ អេនណា បាន​ចាប់​ផ្ដើម​ដំណើរ​ថ្មើរ​ជើង​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​សៀមរាប ដោយ​ក្នុង​បេសកកម្ម ដើរ​ដោយ​ក្ដី​សង្ឃឹម ដើរ​ដើម្បី​ទេសចរណ៍ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​ក្មេងៗ និង​ជន​ពិការ​នៅ​តាម​មណ្ឌល​ខ្វះ​ខាត​នៅ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ដំណើរ​ថ្មើរ​ជើង​ដើម្បី​មនុស្ស​ធម៌​របស់​កញ្ញា កុយ អេនណា បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១៩ ខែ សីហា ដល់​ថ្ងៃ​ទី ៤ ខែ កញ្ញា ឆ្នាំ ២០២៥ ក្នុង​រយៈពេល ១៩ ថ្ងៃ លើចម្ងាយផ្លូវ ៣១៥ គីឡូម៉ែត្រ។ ក្រោយ​បញ្ចប់​ដំណើរ​ថ្មើរ​ជើង​ដើម្បី​មនុស្ស​ធម៌ បវរ​កញ្ញា​សម្បុរ​ទឹក​ឃ្មុំ កុយ អេនណា បាន​នាំ​យក​កញ្ចប់​ថវិកា​ក្នុង​ចំនួន ១ម៉ឺន៥ពាន់ដុល្លា (១៥,០០០ ដុល្លារ) ដែល​បាន​មក​ពី​ការ​បរិច្ចាគ​ពី​សប្បុរសជន​ទូទាំង​ប្រទេស​ជូន​ដល់​សមាគម​ជន​ពិការ​ ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/ANNA.KOYY/videos/1378859380518131

រូបភាព ៖ Koy Anna


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published.Required fields are marked *