ទិដ្ឋភាពនៃការបើកមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៤ ឆ្នាំ២០២៥

នា​រាត្រី​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ហៅ​កាត់​ថា CSFF លើក​ទី ១៤ បាន​រៀប​ចំ​ការ​បើក​ជា​ផ្លូវ​ការ​នូវ​កម្មវិធី​របស់​ខ្លួន​ ដើម្បី​ត្រៀម​បង្ហាញ​ស្នាដៃ​ផលិត​ខ្សែ​រឿង​ដែល​លេចធ្លោ​ និងសក្ដិសម​ជា​ម្ចាស់​ជយលាភី​ក្នុង​ជំនាន់​ថ្មី​នេះ។

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​វិល​ត្រឡប់​មក​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០២៥ ជាមួយ​ស្នាដៃ​ភាពយន្ត​ពី​បណ្ដា​ផលិតករ​ជំនាន់​ក្រោយ​ដែល​ហូរ​ហៀរ​ដោយ​សមត្ថភាព ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ។ គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនាន់​ថ្មី​នេះ CSFF ទទួល​បាន​ស្នាដៃ​ភាពយន្ត​រហូត​ដល់​ទៅ ១៩៦ រឿង​ពី​អ្នក​ផលិត​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

ដោយ​ឡែក ភាពយន្ត​សរុប​ ៧៧ រឿង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ចាក់​បញ្ចាំង ដោយ​ក្នុង​នោះ ៤១ រឿង​ត្រូវ​បាន​ដាក់​ចូល​ប្រកួត (២០ រឿង​ក្នុង​ស្រុក និង ២១ រឿង​បរទេស) ។ យ៉ាង​ណា​មិញ ទោះ​បី​ជា​ចំនួន​ស្នាដៃ​សរុប​មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច​ក៏​ដោយ តែ​គុណភាព​ផលិតកម្ម​ត្រូវ​បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់។ ភាគ​ច្រើន​នៃ​ស្នាដៃ​របស់​ផលិតករ​ដែល​បាន​ដាក់​ស្នាដៃ​ចូលរួម​ប្រកួត​មាន​លក្ខណៈ​ចម្រុះ​បែប​ជា​រឿងរ៉ាវ​ផ្ទាល់​ខ្លួន និង​មាន​ការ​សង្កត់​ធ្ងន់​ខ្លាំង​លើ​រឿងរ៉ាវ​ដែល​ទាក់ទង​ជីវិត និង​សុខភាព​ផ្លូវ​ចិត្ត។

គួរបញ្ជាក់បន្ថែមថា ក្រោយ​បញ្ចប់​ការ​បើក​ជា​ផ្លូវ​ការ​ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​ទីតាំង​និង​កាល​បរិច្ឆេទ​ចាក់​បញ្ចាំង​ដែល​មាន​ការ​អាប់ដេត​ជា​បន្ត​បន្ទាប់​នៅ​លើ​ផេក​ផ្លូវ​ការ​របស់ Chaktomuk Short Film Festival ៕

រូបភាព ផ្ដល់ជូនដោយ Chaktomuk Short Film Festival 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *