កម្ពុជារៀបចំព្រឹត្តិការណ៍​ស៊ីហ្គា​គុយបាដើម្បីអបអរមិត្តភាព​ការ​ទូត​រវាង​ប្រទេស​គុយបា និង​កម្ពុជា

ក្នុង​ឱកាស​អបអរ​សាទរ​នូវ​សិល្បៈ​ហត្ថកម្ម​លំដាប់​ពិភពលោក និង​ខួប ៦៥​ឆ្នាំ ​នៃ​មិត្តភាព​ការ​ទូត​រវាង​ប្រទេស​គុយបា និង​កម្ពុជា ព្រឹត្តិការណ៍​ស៊ីហ្គា​គុយបា​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៥ ដោយ​ប្រមូល​ផ្តុំ​នូវ​អ្នក​ចូលចិត្ត​ស៊ី‍ហ្គា អ្នក​និយម​ទទួលទាន​ស្រា​វីស្គី និង​អ្នក​ស្រលាញ់​វប្បធម៌ នៅ​ទូទាំង​រាជធានី និង​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​របស់​កម្ពុ‍ជា។

រៀបចំ​ឡើង​ដោយក្រុមហ៊ុន The Pacific Cigar Company និង Cigar Divan Cambodia ព្រមទាំង​ចូលរួម​សហការ​ជាមួយ​ស្ថានទូត​គុយបា​នៅ​រាជធានី​ភ្នំពេញ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​អបអរ​ដល់​សិល្បៈ​របស់​ប្រទេស​គុយបា និង​ទំនាក់ទំនង​មិត្តភាព​ជា​អន្តរជាតិ។

🎩 ភ្ញៀវ​ពិសេស

អ្នក​ជំនាញ​ផលិត​ស៊ីហ្គា – លោក Osiel Lopez de la Osa

លោក Lopez ​មក​ពី El Habanero Factory ដ៏​ល្បីល្បាញ​របស់​ប្រទេស​គុយបា​។ លោក ​ជា​ម្ចាស់​ជ័យលា‍ភី​កម្រិត​ទី​ ៩ ​ផ្នែក​ជំនាញ​មូរ​ស៊ីហ្គា។ លោក​នឹង​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​ហត្ថកម្ម​ដ៏​ល្បីល្បាញ​របស់​លោក តាមរយៈ​ការ​បង្ហាញ​ការ​មូរ​ស៊ីហ្គា​ដោយ​ផ្ទាល់។ ជាមួយ​នឹង​បទពិសោធន៍​ជាង ១៩​ឆ្នាំ លោក​ត្រូវ​បាន​គេ​ឱ្យ​ងារ​ថា អ្នក​មូរ​ស៊ីហ្គា​ដ៏​លេចធ្លោ នៅ El Habanero ក្នុង​ឆ្នាំ​២០២៤។

📍 កាលវិភាគនៃព្រឹត្តិការណ៍

រាជធានីភ្នំពេញ

• ថ្ងៃទី២៣ ខែតុលា | ម៉ោង ៦:៣០ ល្ងាច — កម្មវិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍ នៅ Cohiba Atmosphere សណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal)

• ថ្ងៃទី២៤ ខែតុលា | ម៉ោង ៦:០០ ល្ងាច — នៅ The Cigar Chamber សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូ‍គី‍ត្រា (Sofitel Phnom Penh Phokeethra)

  ម៉ោង ៩:០០ យប់ — នៅ Sora Sky Bar សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh)

• ថ្ងៃទី២៦ ខែតុលា | ម៉ោង ៦:០០ ល្ងាច — នៅ Cigar Lambert Lounge

  ម៉ោង ៩:០០ យប់ — នៅ ពិភព​ស៊ីហ្គា (Cigar World)

• ថ្ងៃទី២៧ ខែតុលា

  ម៉ោង :៧:០០ ល្ងាច — នៅ កានប៉ៃឡោញ (Kan Pai Lounge)

  ម៉ោង ៩:០០ យប់ – នៅ D. Wilkens

ខេត្តព្រះសីហនុ និងកោះឫស្សី

• ថ្ងៃទី២៥ ខែតុលា | ម៉ោង ២:៣០ រសៀល — នៅ The Cigar Wall សណ្ឋាគារ​ណូវ៉ូតែល ក្រុងព្រះសីហ‍នុ (Novotel Sihanoukville)

  ម៉ោង ៦:៣០ ល្ងាច — នៅ Jati Resort ​កោះ​ឫស្សី

🌍 ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីតាំង​ធំៗ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ ទីតាំង​នីមួយៗ​នឹង​មាន​រៀបចំ​ការ​ផ្គូផ្គង​ស៊ីហ្គា និង​ប្រភេទ​ស្រា​យ៉ាង​សម្រិតសម្រាំង បទពិសោធន៍​ទស្សនា​ការ​មូរ‍ស៊ីហ្គា​ដោយ​ផ្ទាល់ និង​ឱកាស​យ៉ាង​ពិសេស​ក្នុង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង។

🥃 ដៃគូ​សហការ និង​អ្នក​ឧបត្ថម្ភ

• ស្រា Compass Box Whisky ចែកចាយ​ដោយក្រុមហ៊ុន Moonshine Cambodia ផ្តល់​ជូន​នូវ​ការ​ផ្គូផ្គង​ស្រា​វីស្គី​យ៉ាង​សម្រិតសម្រាំង

• The Ice Makers ក្រុមហ៊ុន​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​ទឹកកក​ថ្លា​តាម​តម្រូវការ បង្កើន​រសជាតិ​គ្រប់​តំណក់

🌿 ក្រុមហ៊ុន Pacific Cigar Company

ក្នុង​នាម​ជា​អ្នក​ចែកចាយ​ផ្តាច់​មុខ​នៃ Habanos S.A. នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក ក្រុមហ៊ុន Pacific Cigar ផ្សព្វផ្សាយ​លើកស្ទួយ​ស៊ីហ្គា​របស់​ប្រទេស​គុយបា​ពិត​ប្រាកដ និង​លើកកម្ពស់​វប្បធម៌​ស៊ីហ្គា។ ប្រព័ន្ធ​ផ្ទៀង‍ផ្ទាត់ NFC ថ្មី​របស់​ក្រុមហ៊ុន ធានា​បាន​នូវ​ភាព​ពិត​ប្រាកដ​នៃ​ប្រអប់​ស៊ីហ្គា​នីមួយៗ ពង្រឹង​ទំនុក​ចិត្ត និង​ស្នាដៃ​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ជក់។

🎉 ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ

អ្នក​នាំ​ពាក្យ​មួយ​រូប​មក​ពី​ក្រុមហ៊ុន The Pacific Cigar Company បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​នេះ​មិន​មែន​មាន​តែ​ស៊ីហ្គា​ប៉ុណ្ណោះ​ទេ។ វា​ជា​ការ​សាទរ​នូវ​បេតិកភណ្ឌ​សិល្បៈ​របស់​ប្រទេស​គុយបា សហគមន៍​ស៊ីហ្គា​ដែល​កំពុង​រីកចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មិត្តភាព​យូរអង្វែង​រវាង​ប្រជាជាតិ​យើង​ទាំងពីរ»។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​កក់​ទុក៖
📞 +៨៥៥ ៩៣ ៣៥៣ ៩២៨
📸 IG: @cohiba_atmosphere_phnom_penh
💬 FB: Cohiba Atmosphere Phnom Penh



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *