កុយ អេនណា កាន់តែឡើងកូដស្រឺតៗ ការងារហូរចូលដូចទឹកបាក់ទំនប់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើ​ទោះ​បី កុយ អេនណា ជា 1th Runner up Miss Grand Cambodia 2023 ក៏​ពិត​មែន តែមក​ដល់​ឆ្នាំ​នេះ​ទៅ​ហើយ ​នាង​នៅតែ​មាន​ទីផ្សារ​ការងារ និង​ហ្វេន​កើន​ឡើង​ជា​លំដាប់ ទាំង​ការងារ​សង្គម និង​ការងារ​សិល្បៈ។ មួយ​រយៈ​ចុងក្រោយ​គេ​សង្កេត​ឃើញ​ថា តារា​ម៉ូដែល​រូប​នេះ​មមាញឹក​ខ្លាំង សឹងតែ​គ្មាន​ពេល​សម្រាក។

ថ្មី​ៗ​នេះ​តារា​ស្រី​រាង​ខ្ពស់​ស្រឡះ ១,៧៣ ម៉ែត្រ ទទួល​បាន​ការងារ​ជា​ទូត​សុឆន្ទៈ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ទទួល​ការ​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ​ជាច្រើន​ហូរហែ។ ទោះ​ជា អេនណា ទទួល​បាន​ការងារ​ជាច្រើន តែ​នាង​ក៏​មិន​ភ្លេច​រវល់ update ខ្លួន​ជាច្រើន​ជំនាញ​ផ្សេង​ទៀត​ទាំង​ច្រៀង,រាំ, ពិធីករ, ចំណេះដឹង​ទូទៅព្រម​ទាំង​ភាសា​អង់គ្លេស ដើម្បី​ត្រៀម​ខ្លួន​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា​ម្ដង​ទៀត។ ពិសេស​ការ​ដើរ​ឲ្យ​កាន់តែ​ល្អ​ជាង​ឆ្នាំ​ដែល​ខ្លួន​ចូលរួម​ប្រកួត។

អេនណា ក៏​មិន​ភ្លេច​ថែរក្សា​រូបរាង​កាន់តែ​ស្រឡូន​ស្អាត​ជាង​ពេល​មុន​ៗ​ទៅ​ទៀត ហើយ​បើ​និយាយ​ពី​ស្បែក​វិញ​កាន់តែ​ភ្លឺ រលោង ស្អាត​បែប​ឡាទីន ឬ​ហៅ​ថា​សម្បុរ​ទឹក​ឃ្មុំ។ បើ​អ្នក​គាំទ្រ​ដែល​បាន​តាមដាន​បណ្ដាញ​សង្គម ពិតជា​ឃើញ​ច្រើន​ពី​សកម្មភាព​នាង ដោយ​ថ្មី​ៗ​ទើប​បញ្ចប់​ការងារ​នៅ​ខេត្ត​សៀមរាប គឺ​កម្មវិធី «ស្នាម​ញញឹម​នៃ​កម្ពុជា» ដោយ​បាន​គ្រង​ឈុត​អប្សរា ដើម្បី​ផ្សព្វផ្សាយ​ពីកម្ពុជា។

ក្រោយ​ចប់​ការងារ​សង្គម​ភ្លាម តារា​ស្រី​ដែល​ទើប​វិល​មកពី​នូវែលហ្សេឡង់ ក៏​ចាប់​យក​ការងារ​សិល្បៈ​មួយ​ចំនួន​ថ្មី​ដូចជា​ថត MV ជាមួយ​តារា​ចម្រៀង Step និង​ក្លាយ​ជា​ទូត​សុឆន្ទៈ ព្រម​ទាំង​ជា​អ្នក​ប្រម៉ូត​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន។ កុយ អេនណា តែង​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ពី​ការ​តុបតែង​ខ្លួន ថា​តែង​បុរាណ ស្អាត​បែប​មនុស្ស​សម័យ​បុរាណ តែង​បែប​សម័យ​ស៊ីវិល័យ ស្អាត​ទាន់​សម័យ​ខ្លាំង​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​