Kim SooHyun សុខចិត្ដទម្លាក់តម្លៃប្រាក់ឈ្នួលខ្លួនក្នុងរឿង “Queen Of Tears” ដោយសារហេតុផលនេះ

“Queen Of Tears” ជារឿងភាគកូរ៉េកំពុងទទួលបានការគាំទ្រ និងមានភាពល្បីល្បាញខ្លាំង ក្រោយបញ្ចេញបានត្រឹម ៦ ភាគប៉ុណ្ណោះ។ រឿងនេះមានការចូលរួមសម្ដែងពីតារាប្រុសល្បី Kim SooHyun និងតារាស្រីល្បី Kim JiWon។ សាច់រឿងដ៏ទាក់ទាញ អមជាមួយការសម្ដែងដ៏ប៉ិនប្រសប់បានធ្វើឲ្យរឿងនេះ ក្លាយជាប្រធានបទពេញនិយមមួយ និងទទួលបានការសរសើរមិនដាច់ពីមាត់ផងដែរ។

ក្រោយរឿង “Queen Of Tears”  ចាក់ផ្សាយមិនបានប៉ុន្មាន ក៏បានលេចពាក្យចចាមអារ៉ាមថា ប្រាក់ឈ្នួលរបស់តារាប្រុស Kim SooHyun សម្រាប់ការសម្ដែងរឿងនេះគឺហក់ដល់ ៨០០ លានវ៉ុន ឬប្រហាក់ប្រហែលជិត ៦០ ម៉ឺនដុល្លារអាមេរិកក្នុងមួយភាគ។ ប្រាក់ឈ្នួលដ៏ថ្លៃកប់ពពកនេះ ធ្វើឲ្យលោកក្លាយជាតារាសម្ដែងប្រុសវ័យក្មេងម្នាក់ដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតមិនធ្លាប់មាន។

តែមិនបានប៉ុន្មាន ខាងក្រុមរឿងភាគ   “Queen Of Tears”  ក៏បានចេញបញ្ជាក់ថា៖ តម្លៃប្រាក់ឈ្នួលរបស់តារាប្រុស Kim SooHyun គឺមិនច្រើនខ្លាំងដល់ថ្នាក់នេះឡើយ និងមានចំនួនតិចជាងរឿងភាគពីមុនដែលលោកធ្លាប់បានសម្ដែងទៅទៀត។ ការសម្ដែងក្នុងរឿង “One Ordinary Day” ក្នុងឆ្នាំ ២០២១ លោកទទួលបានប្រាក់ឈ្នួលប្រមាណ ៣៧ ម៉ឺនដុល្លារក្នុងមួយភាគ។

យោងតាមប្រភពផ្ទៃក្នុង ការទម្លាក់តម្លៃប្រាក់ឈ្នួលគឺជាគំនិតរបស់តារាប្រុស Kim SooHyun ដោយផ្ទាល់ ហើយចំពោះមូលហេតុដើម្បីកាត់បន្ថយចំណាយដ៏ច្រើនលើសលប់សម្រាប់ការថតរឿងនេះ។

ជាមួយគ្នាដែរ ការកាត់បន្ថយនេះ ត្រូវបានរាយការណ៍ថា ជួយដល់តារាសម្ដែងផ្សេងទៀតដោយមិនចាំបាច់កាត់ប្រាក់ឈ្នួលរបស់ពួកគេឲ្យកាន់តែតិចជាងមុន។ ហេតុផលមួយផ្សេងទៀតគឺ ដោយសារលោកមានទំនាក់ទំនងល្អជាមួយអ្នកនិពន្ធរឿង “Queen Of Tears” គឺ Park Ji Eun។ កន្លងមក​ តារាប្រុស Kim SooHyun ធ្លាប់សម្ដែងក្នុងរឿងដែល អ្នកនិពន្ធ Park Ji Eun សរសេរគឺ ៣ រឿងទៅហើយ ដោយរួមមាន “My Love From Another Star”, “The Producer” និង  “Queen Of Tears”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ