យុវតីខ្មែរសហការជាមួយកំពូលអ្នកផាត់មុខហូលីវូដ មកបង្រៀន​ការ​ផាត់​មុខ​ពិសេស​នៅ​កម្ពុជា

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ផ្នែកផាត់មុខបែប Hollywood ពីសាលា​​ផាត់មុខខ្សែ​ភាពយន្តដែលល្បីជាងគេ Cinema Makeup School រួចមក យុវតី ឌូ​ ពុធម៉ូលីតា បានសហការ​ជាមួយគ្រូរបស់ខ្លួនលោក Ken Diaz ដែលជាអ្នកផាត់​មុខដ៏ល្បីល្បាញ​ម្នាក់នៅក្នុង​ខ្សែភាពយន្តហូលីវូដ និងធ្លាប់បានទទួលពាន Oscar ជាច្រើន​មកបើក​វគ្គសិក្សារយៈពេល​ខ្លីក្នុងប្រទេសកម្ពុជាក្នុងរយៈពេលឆាប់ៗនេះ។

ដើម្បីជាការតបស្នងដល់ប្រទេសកំណើតរបស់ខ្លួន យុវតីរូបនេះបានប្ដាជ្ញាចិត្តថានឹងយកចំណេះ ជំនាញ​ដែលខ្លួនចេះពីការសិក្សា និងការងារ​មកចែករំលែក​ឱ្យកូនខ្មែរដែល​មានបំណងចង់រៀន​ផាត់មុខតាម​បែបពិសេសដែលភាសាអង់គ្លេសហៅថា Special Effect Makeup Artist ដើម្បីឱ្យ​ពួកគាត់អាច​មានជំនាញផាត់បែបខ្សែភាពយន្តដូចប្រទេសដទៃដែរ។

ជំនាញផាត់មុខបែប Hollywood នេះគឺខុសគ្នាពីជំនាញផាត់មុខធម្មតា ដោយសារ​តែជំនាញនេះ​គឺផ្ដោតទៅការ​ផាត់មុខបែប របួសស្នាម ស្នាមវាយតប់គ្នា ផាត់មុខតួអង្គមនុស្សភពផ្កាយ សត្វចម្លែក និងការ​ផាត់ធ្វើឱ្យមុខ​តួអង្គមានមុខចាស់ទៅតាមសាច់រឿងនីមួយៗ។

ការផាត់មុខខ្សែភាពយន្តនេះគឺតម្រូវអោយអ្នកផាត់មុខមានជំនាញខ្ពស់ អាចអាន​យល់នូវ​អត្ថន័យសាច់រឿង Hollywood ទាំងមូល​បានទើបការផាត់មុខអាចប្រព្រឹត្តទៅបានល្អនិងរលូន។​ មិនត្រឹមតែ​ប៉ុណ្ណោះការ​ផាត់បែបខ្សែ​ភាពយន្តនេះគឺតម្រូវឱ្យ​ផាត់មុខតួអង្គឱ្យដូចគ្នាដដែលៗទៅនឹងមុខមាត់ដែលធ្លាប់ផាត់ ក្នុង​រយៈពេល​មួយខែ ឬពីរខែប្រសិនបើរឿងនោះមិនទាន់ថតរួចទេ។

យុវតីវ័យក្មេងរូបនេះបាននិយាយរៀបរាប់ថាក្នុងសប្ដាហ៍ខាងមុខនេះ ខ្លួននឹង​ចុះមក​ស្រុកខ្មែរដើម្បីធ្វើ​ការចែករំលែកការ​ផាត់មុខបែបពិសេសនេះទៅដល់បងប្អូនខ្មែរដែលគាត់មានបំណងចង់រៀន ហើយអ្វី​ដែលពិសេស​គឺនាងនឹងអញ្ជើញភ្ងៀវកិត្តយសដែលគេហៅថាជាកំពូលអ្នកផាត់មុខបែបហូលីវូដលោក Ken Diaz ដ៏ល្បីល្បាញ​ម្នាក់ក្នុងខ្សែភាពយន្តមកចែករំលែកចំណេះដឹងក្នុងពេលតែមួយជាមួយរូបនាងផងដែរ។

ឌូ ពុធម៉ូលីតា ជឿថានេះគឺពិតជាឱកាសពិសេសនិងកម្ររកបានណាស់សម្រាប់បងប្អូនអ្នកផាត់មុខនៅស្រុកខ្មែរ ពីព្រោះថាវាពិតជាមិនធ្លាប់មានឡើយនូវជំនាញផាត់មុខបែបពិសេសនេះពីមុនមក។

យុវតីរូបនេះក៏មានបំណងចង់ឱ្យខ្សែភាពយន្តខ្មែរមានការរីកចម្រើនបន្តទៀត ជាពិសេសគឺសាច់រឿងបែបរន្ធត់ ហើយមានរបួសស្នាមជាដើម។ ហើយអ្វីដែលពិសេស​នោះគឺនៅស្រុកខ្មែរ​យើងមាន​កង្វះខាត​ជំនាញផាត់មុខបែប​ពិសេសនេះច្រើនមែនទែន។

សម្រាប់អ្នកដែលចង់ចុះឈ្មោះចូលរៀននូវជំនាញផាត់មុខបែបពិសេសនេះ សូមធ្វើការ​តាមដានហ្វេសប៊ុក​ផ្លូវការរបស់យុវតីឌូ ពុធម៉ូលីតា ដែលមានឈ្មោះថា Apple Love Make Up Gallery​(https://web.facebook.com/applelovemakup/)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​