រឿន ណាត ប្រាប់ហេតុផលផ្អាកថតរឿងភាគមួយរយៈ

អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ប្រាកដ​ស្គាល់​ច្បាស់ បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត កំពុង​មាន​ឈ្មោះ​បោះ​សំឡេង និង​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ក្រោយ​នាង​ត្រឡប់​មកពី​ប្រកួត​កម្មវិធី Miss Universe ២០១៨ នៅ​ប្រទេស​ថៃ។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រឿន ណាត ក្តោប​បាន​ការងារ​សិល្បៈ​ច្រើន​សន្ធឹក ដូចជា សម្តែង​ភាពយន្ត ថត​ស៉្បត​ពាណិជ្ជកម្ម ថត​ម៉ូដ​សម្អាងការ និង​ថត​បង្ហាញ​ម៉ូដ​ឱ្យ​ហាង​ពេជ្រ​ធំ​ៗ​ជាច្រើន ធ្វើឱ្យ​ហាង​ឆេង និង​ទីផ្សារ​សិល្បៈ​នាង​ឡើង​ខ្ពស់​ត្រដែត​តែម្តង។

ក្នុង​ឆ្នាំ​នេះ​តម្លៃ​ខ្លួន​នាង​ក៏​មាន​ការ​កើន​ឡើង​ខ្លះ​ៗ​តាម​ទំហំ​ការងារ​ផង​ដែរ។

ខណៈ​ទីផ្សារ​កំពុង​តែ​ស្ទុះ​ឡើង​ខ្លាំង តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​រូប​នោះ បែរ​ជា​ប្រកាស​ប្រាប់​ឱ្យ​ដឹងថា ពេល​នេះ​នាង​ផ្អាក​ទទួល​ការ​ថត​ភាពយន្ត​ភាគ​មួយ​រយៈ​សិន។ ការ​ផ្អាក​ថត​រឿង​នេះ មិនមែន​ព្រោះ​កញ្ញា​មាន​បញ្ហា ឬ​មាន​រឿង​អ្វី​នោះ​ទេ ប៉ុន្តែ​ព្រោះ​នាង​ធុរៈ និង​ការងារ​ផ្ទាល់ខ្លួន​ចាំបាច់​ត្រូវ​ធ្វើ ទើប​ផ្អាក​បណ្ដោះ​អាសន្ន​សិន។

បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៨ ថា៖ «សម្រាប់​ដើម​ឆ្នាំ ២០២២ នេះការងារ​ដែល​ខ្ញុំ​ទទួល​បាន​ច្រើន​បំផុតគឺ​ការ​ថត​ស៉្បត​ពាណិជ្ជកម្មនិង​ថត​ប្រម៉ូត​ផលិតផល​ផ្សេងៗហើយ​សម្រាប់​ខ្សែ​ភាពយន្ត​គឺ​ខ្ញុំ​ផ្អាក​សិនដោយសារ​រវល់​ការងារ​ផ្ទាល់​ខ្លួន​ច្រើន។ពេល​នេះ​កំពុង​តែ​រៀប​គម្រោង​ដែរព្រោះ​យើង​ដឹង​ហើយ​ការងារ​សិល្បៈ​មិន​អាច​គង់វង្ស​បាន​ទេយើង​ត្រូវ​រក​ការងារ​គង់វង្ស​អី​មួយ​សម្រាប់​ជីវិត​របស់​យើង»។

កញ្ញា ក៏​មាន​ការ​សោកស្តាយ​ខ្លះ​ដែរ ចំពោះ​ការ​ផ្អាក​ទទួល​ថត​រឿង ខណៈ​ពេល​ប្រជាប្រិយភាព​របស់​នាង​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា តាម​រយៈ​រឿង​ភាគ​ជាច្រើន​ដែល​នាង​បាន​សម្ដែង​កន្លង​មក។

តារា​ស្រី​រូប​នេះ​បន្ត​ថា៖«សោកស្តាយ​ដែរបង ប៉ុន្តែ​នាង​ខ្ញុំ​អត់​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ពួកគាត់ ពី​ព្រោះ​ថា រឿង​ខ្លះ​តម្រូវ​ឱ្យ​មួយ​សប្តាហ៍​ថត​ពេញ​ៗ​តែម្តង ដូចនេះ​នាង​ខ្ញុំ​អត់​មាន​ពេល ហើយ​ចង់​ដក​ឃ្លា​សិន»។ យ៉ាងណា​មិញ កញ្ញា រឿន ណាត នៅ​មិន​ទាន់​អាច​កំណត់​ឱ្យ​ដឹង​ជាក់លាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្អាក​ទទួល​ថត​ភាពយន្ត​មួយ​រយៈ​នេះ​បាន​នៅ​ឡើយ​ទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *