អ្នកត្រៀមប្រកួតកម្មវិធីសម្រស់ គួរដឹងចំណុចទាំងនេះ បើចង់ក្លាយជាជយលាភី

មិនឱ្យចាញ់ជាតិសាសន៍ដ៏ទៃប៉ុន្មានឡើយ ក្នុងឆ្នាំ ២០២២ នេះ បវរកញ្ញា-បុរសឯកកម្ពុជាជាច្រើនរូបបានពាំនាំសមិទ្ធិផលស្នាដៃជាច្រើនពីឆាកអន្តរជាតិ មកជូនមាតុភូមិក្នុងនោះ មានទាំងជយលាភីបវរកញ្ញា-បុរសឯកអន្តរជាតិថែមទៀតផង។ ជាក់ស្តែង កញ្ញា សារី ស្រីពេជ្រ (ពេជ្រ ម៉ៃណាវីតា) បានបំបែកកំណត់ត្រាជាស្រ្តីខ្មែរដំបូងបង្អស់ ដណ្តើមបានជយលាភី Miss Petite Global 2022 ពីប្រទេសម៉ាឡេស៊ី ខណៈ  Kelvan Fox ក៏បានបំបែកកំណត់ត្រាជាបុរសឯកកម្ពុជាដំបូងគេបង្អស់ ដណ្តើមបានជយលាភី Man Of The Globe 2022 ពីម៉ាឡេស៊ីដូចគ្នា។

ថ្ងៃនេះ AMS នឹងបើកបង្ហាញចំណុចតូចៗជំរុញឱ្យបវរកញ្ញា-បុរសឯកកម្ពុជា ដណ្តើមបានជយលាភីពីឆាកប្រកួតអន្តរជាតិ ដោយយោងតាមបទពិសោធន៍របស់ម្ចាស់ជយលាភីទាំងពីររូបខាងលើ មក​សម្រាយ​លម្អិត៖

ជយលាភី Man Of The Globe 2022 លោក Kelvan Fox លើកឡើងថា កត្តាដែលជំរុញឱ្យបវរកញ្ញា-បុរសឯកកម្ពុជា ដណ្តើមបានជយលាភីពីឆាកប្រកួតអន្តរជាតិមានដូចជា៖ 

  • គោលបំណងច្បាស់លាស់
  • ភាពជាខ្លួនឯង
  • ភាពលេចធ្លោ
  • ការគោរពវិន័យ
  • ការតាំងចិត្ត
  • ការរៀបចំខ្លួនរួចជាស្រេច
  • ការដាក់ចិត្តដាក់កាយ
  • ការតស៊ូ អត់ធ្មត់
  • ការគោរពពេលវេលា 
  • ចំណេះដឹងទូទៅ។ 

ចំណែក ជយលាភី Miss Petite Global 2022 ​សារី ស្រីពេជ្រ ក៏បានបន្ថែមឱ្យទៀតថា ចំណុចសំខាន់ៗដែលបេក្ខភាពគួរត្រៀម ដើម្បីដណ្តើមជយលាភីពីវេទិកាអន្តរជាតិមានដូចជា៖

  • ការរៀបចំអត្តចរិក៖ សំដៅការនិយាយស្តី ភាពរួសរាយរាក់ទាក់ មានសុជីវធម៌ ជាមនុស្សដែលធ្វើឱ្យគ្រប់គ្នាមានស្នាមញញឹម ហើយចង់នៅក្បែរគ្រប់ពេល
  • ការរៀបចំខ្លួន៖  សំដៅដល់ការស្លៀកពាក់ និងការរៀបចំតុបតែងខ្លួន។ អំឡុងពេលប្រកួតប្រជែងយើងជាបេក្ខភាពត្រូវតែរៀបចំខ្លួនឱ្យរៀបរយ ចេញមកស្អាតភ្លឹងៗ ព្រោះអ្នករៀបចំកម្មវិធី និងគណៈកម្មការ​តាមមើល​គ្រប់ជំហាន ដូច្នេះយើងត្រូវតែស្អាត
  • រូបភាព និងវីដេអូទាក់ទាញ៖ បេក្ខភាពគួរត្រៀមជាស្រេចនូវរូបភាព និងវីដេអូ ដែលអ្នករៀបចំប្រាប់ឱ្យធ្វើ។ នេះជាផ្នែកមួយនៃការសន្សំពិន្ទុ។
  •  ភាសា និងចំណេះដឹងទូទៅ៖ ដូចបានដឹងស្រាប់ហើយភាសាគឺជារឿងសំខាន់ក្នុងការប្រាស្រ័យទាក់ទង ដូច្នេះបេក្ខភាពត្រូវចេះភាសាឱ្យស្ទាត់ ឬល្មមអាចប្រើការនិយាយគ្នាបាន រីឯចំណេះដឹងទូទៅ គឺយើងត្រូវតែមាន ព្រោះវេទិកាអន្តរជាតិទាមទារឱ្យយើងដឹងឮរឿងរ៉ាវឱ្យបានច្រើនបានដែលអាចធ្វើបាន ហើយកុំភ្លេចរៀនសូត្រពីកម្មវីធីរបស់គេថា កម្មវិធីគេចង់បានអ្វី? យើងធ្វើបែបណាដើម្បីក្លាយជាបេក្ខភាពលេចធ្លោម្នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត