ចប់មង្គលការ Tempo Tris បង្ហោះសារមានន័យ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ចំពោះគូស្នេហ៍

សិល្បករមួយរូបទៀតហើយ ដែលបានដឹកដៃគូស្នេហ៍ចូលរោងជ័យក្នុងឆ្នាំ ២០២៤ នេះ នោះគឺតារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀង Tempo Tris ដែល​មាន​ឈ្មោះពិតថា ដួង រស្មី។ មង្គលការរបស់ ម្ចាស់បទ «នារីបឹងទំពុន» រៀបចំឡើងយ៉ាងអធិកអធមតាមបែបប្រពៃណីខ្មែរ ដោយមានញាតិមិត្តបងប្អូន និងសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ កាលពីថ្ងៃ​១៨ ខែឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ។

កូនក្រមុំរូបស្រស់ដែល Tempo Tris សម្រេចចិត្តបញ្ចប់ភាពនៅលីវជាមួយមានឈ្មោះថា មាស សុវចនា ហៅ វីន។ កូនកំលោះកូនក្រមុំទាំងពីរ ពិតជាស្រស់ស្អាតខ្លាំងណាស់ក្នុងពិធីមង្គលការនេះ។ គ្រាន់តែចប់ពិធីមង្គលការភ្លាម តារាចម្រៀងសម្បុរសណ្តែកបាយ Tempo បង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយពាក្យដ៏មានអត្ថន័យថា «នេះជារូបដែលខ្ញុំចង់ show off លើ social» បង្ហាញពីភាពស្មោះត្រង់ និងភាពច្បាស់លាស់របស់តារា​ចម្រៀង​ពូកែ​លេបខាយ​ប៉ារ៉ូល​ស្នេហា។

ក្នុងនោះផងដែរ គេឃើញតារាល្បីៗជាច្រើនបានចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីថ្មោងនេះ ជាពិសេកំពូល​តារា​ចម្រៀង​សំឡេង​ផ្អែម មាស សុខសោភា តែម្តង ដោយនាងបានបង្ហោះរៀបរាប់សារដ៏មានអត្ថន័យទៅកាន់ Tempo Tris ប្រៀបបីដូចប្អូនប្រុសដ៏ល្អរបស់នាង៕

រូបភាព៖ ទំព័រហ្វេសប៊ុក @ Image Hunter Photography


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនខ្មែរកាត់រុស្ស៊ី ឌៀប សុហ្វៀរ៉ា សិល្បករស្រករក្រោយ កំពុងត្រូវប៉ាន់ការងារសិល្បៈ

ប្រិយមិត្តអ្នកនិយមតាមដានរឿងរ៉ាវសិល្បៈពិតជាបានស្គាល់ កូនខ្មែរកាត់រុស្ស៊ី យុវតី ឌៀប សុហ្វៀរ៉ា ដែលនាងជាសិល្បករ​ស្រករក្រោយម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ក្រោយឈ្នះ

មកស្គាល់បុរសនៅពីក្រោយ ការបង្កើតតុក្កតាចម្លែក Labubu ដែលកំពុងពេញនិយម

ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយ​បង្កើត​ឡើងដោយ

សិក្ខាសាលាផលិតវីដេអូកុមារលើកទី១ របស់ SEAVFC ២០២៤ បញ្ចប់ដោយក្ដីរីករាយពីឪពុកម្ដាយ

កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children - SEAVFC) បានរៀបចំ

សន្ទុះគាំទ្រខ្លាំង! ភាពយន្តខ្មែររឿង «​បណ្ដាសានាងរាត្រី» រកចំណូលបានច្រើនបំផុតនៅតៃវ៉ាន់

សន្ទុះ​នៃ​ការ​គាំទ្រ​​ភាពយន្ត​ខ្មែរ​រឿង​ «​​បណ្ដាសា​នាង​រាត្រី​» បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​តៃវ៉ាន់ ​​ក្លាយជាភាពយន្តដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ពី​ការ​លក់​សំបុត្រ​ចូល​

Stray Kids ត្រៀមវាយលុកតារាងតន្ត្រីកូរ៉េ និងពិភពលោកជាមួយអាល់ប៊ុមទី៩

កាលពីថ្ងៃ១៩ ខែមិថុនា ផលិតកម្ម JYP Entertainment បានប្រកាសឱ្យដឹងថា អាល់ប៊ុមទី៩ របស់ក្រុម Stray Kids មានចំណងជើងថា "ATE" ដោយនឹងបង្ហាញពីថាមពលរីករាយរបស់

សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia

ទម្លាយគម្រោងបន្តរបស់សមាជិក BLACKPINK ក្រោយរកទ្រនំបានរៀងៗខ្លួន

បន្ទាប់ពីចែកផ្លូវគ្នាដើម្បីផ្ដោតលើការងារទោលរៀងៗខ្លួនជាង១ឆ្នាំ នៅពេលនេះមានសេចក្ដីរាយការណ៍ថាសមាជិកទាំង ៤ របស់ក្រុម BLACKPINK មានគម្រោងជួបជុំគ្នាម្តងទៀតសម្រាប់

គូស្នេហ៍ យ៉ាងគួ សៀវឡុងនី កំពុងត្រូវសង្ស័យដើរដល់ផ្លូវបញ្ចប់ ក្រោយរៀបការ ៨ ឆ្នាំ

កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។

បាត់មួយរយៈ ពេលនេះ Kara ប្រកាសត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយ

ក្រុមចម្រៀងស្រីខេប៉ុបជំនាន់ទី២ដ៏ល្បីល្បាញ Kara បានប្រកាសត្រលប់មកឆាកតន្ត្រីវិញក្នុងខែកក្កដា ដែលជាការ Comeback លើកដំបូងក្នុងរយៈពេលមួយឆ្នាំ និងប្រាំបីខែ

Fan Page ទទូចឱ្យ ឈុំ ចាន់ដារ៉ា ចូលប្រកួត Miss Cambodia 2024 ក្រោយខកឱកាសទៅប្រកួតនៅប៉ូឡូញ

បវរកញ្ញារូបស្រស់ ឈុំ ចាន់ដារ៉ា បានខកខានឱកាសតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Supranational 2024 នៅប្រទេសប៉ូឡូញ បាត់ទៅហើយ ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រ