កាន់តែកៀកថ្ងៃចូលរោងមង្គល! Ji Eun សមាជិក SECRET និងគូដណ្ដឹងថតរូប Pre-Wedding យ៉ាងស្រស់ស្អាតផ្អែមល្ហែម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

Secret ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយត្រូវបានបង្កើតក្នុងឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចេញមុខក្នុងវិស័យចម្រៀងខេប៉ុបអស់ជាច្រើនឆ្នាំ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦។ បើទោះជាលែងមានសកម្មភាព ប៉ុន្ដែបទចម្រៀងរបស់ក្រុមខេប៉ុបនារីជំនាន់ទី ២ មួយនេះ  នៅតែត្រូវបានគេចាត់ទុកថាមានគុណភាព វិលត្រឡប់ទៅស្ដាប់វិញក៏នៅតែពីរោះជាប់ចិត្ដ។

ថ្មីៗ នេះ Ji Eun សមាជិក SECRET បានចែករំលែកពីដំណឹងល្អ ត្រៀមចូលរោងមង្គលឆាប់ៗ ជាមួយគូដណ្ដឹងលោក Park Wi។ ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរីករាយ និងចូលរួមបញ្ចេញអបអរនាងគ្រប់ៗ គ្នា។ កាន់តែកៀកចូលរោងមង្គល Ji Eun និងគូដណ្ដឹងក៏បានថតរូប Pre-Wedding យ៉ាងស្រស់ស្អាតផ្អែមល្ហែម ត្រៀមខ្លួនដឹកដៃគ្នាចូលរោងមង្គលសាងគ្រួសារនៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

តារាស្រីខេប៉ុបជំនាន់ទី ២ រូបនេះក៏បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួនចំពោះអនាគតស្វាមី។ នាងបានលើកឡើងថា៖ ចាប់ផ្ដើមដំណើរជីវិតថ្មីជាមួយមនុស្សល្អដែលតែងនៅក្បែរនាង ក្ដីស្រឡាញ់ និងការតស៊ូ បានព្យាបាលរឿងជាច្រើន។ សូមអ្នកទាំងអស់គ្នាជូនពរដល់ការសម្រេចចិត្ដរបស់ពួកយើងផង។

មែនទែនទៅ អ្នកទាំងពីរជាគូស្នេហ៍មួយដែលមហាជនជាច្រើនគាំទ្រ និងលើកទឹកចិត្ដ ដោយសារតែគូដណ្ដឹងរបស់នាងជាមនុស្សពិការ ខណៈតារាស្រីរូបនេះមិនបានខ្វាយខ្វល់ និងជ្រើសរើសចាប់ដៃគ្នាដើរបន្ដទៅ រួមសុខទុក្ខជាមួយគ្នា។ លោក Park Wi ត្រូវបានរាយការណ៍ថា មិនមែនជាមនុស្សពិការតាំងពីកំណើតឡើយ តែឧបទ្ទវហេតុអាក្រក់មួយកើតឡើងក្នុងឆ្នាំ ២០១៤ ធ្វើឲ្យលោកធ្លាក់ពីលើផ្ទះមានកម្ពស់ជាង ៣ ម៉ែត្រ ក៏ធ្វើឲ្យរាងកាយផ្នែកជើងរបស់លោក ពិការ។ បច្ចុប្បន្ន លោកជាតារាយូធូបម្នាក់ និងមាន channel ឈ្មោះ “WERACLE”។ គោលបំណងរបស់លោកបង្កើត channel នេះឡើង ដើម្បីចែករំលែក និងលើកទឹកចិត្ដដល់ជនពិការទាំងឡាយឲ្យមានក្ដីសង្ឃឹមក្នុងការរស់នៅ។

គួរបញ្ជាក់ថា តារាស្រី Song JiEun និងមិត្ដប្រុសតារាយូធូប Park Wi បានជួបគ្នាដំបូងនៅព្រះវិហារ និងបានប្រកាសពីទំនាក់ទំនងស្នេហានៅចុងឆ្នាំ ២០២៣។ អ្នកទាំងពីរសម្រេចចិត្ដរៀបការសាងគ្រួសារនៅចុងឆ្នាំ ២០២៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ