តារាសម្ដែងប្រុសចិនលោក Jerry Yan ឬមហាជនជាច្រើនស្គាល់ថា តាវ មីងសឺ តែងត្រូវមហាជនសរសើររូបលោកថា ជាបុរសសង្ហាមិនចេះចាស់ បើទោះជាបច្ចុប្បន្នមានវ័យ ៤៧ ឆ្នាំហើយក្ដី។ ជារឿយៗ រូបភាពរបស់លោកតែងត្រូវបានគេចែករំលែកពាសពេញបណ្ដាញសង្គម និងលើកឡើងចាស់តែអាយុ ប៉ុន្ដែមុខមិនព្រមចាស់ទាល់តែសោះ។



ជាមួយគ្នាដែរ យោងតាមប្រភពព័ត៌មាន 8days តារាប្រុស Jerry Yan បានលើកឡើងក្នុងបទសម្ភាសន៍មួយទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់លោក ខណៈវាជាមូលហេតុមួយធ្វើឲ្យសម្រស់របស់លោកហាក់មិនចេះចាស់ ទោះពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរក៏ដោយ។
លោកបានលើកឡើងថា៖ លោកជាមនុស្សមិនសូវប្រើប្រាស់ទូរស័ព្ទនោះទេ។ ការមិនប្រើប្រាស់ទូរស័ព្ទច្រើនគឺមិនធ្វើឲ្យលោកស្ដ្រេស ឬគិតច្រើន។ ជាពិសេស លោកអាចរស់នៅបានយ៉ាងស្ងប់សុខ។



លោកបានបន្ដថា៖ ការប្រើប្រាស់ទូរស័ព្ទច្រើនពេកធ្វើឲ្យយើងមើលឃើញព័ត៌មានច្រើនលើសលប់ ពេលខ្លះព័ត៌មាន ឬមតិផ្សេងៗ ធ្វើឲ្យរំខានដល់អារម្មណ៍របស់យើង។ ដូច្នេះទើបលោកកម្រប្រើប្រាស់ទូរស័ព្ទ និងចំណាយពេលវេលារស់នៅយ៉ាងស្ងប់សុខ។
គួរបញ្ជាក់ថា កន្លងផុតទៅជាង ២០ ឆ្នាំ បន្ទាប់ពីសម្ដែងរឿង F4 លោកធ្លាប់បានសាកល្បងស្លៀកសម្លៀកបំពាក់របស់តួអង្គ តាវ មីងសឺ សាជាថ្មី។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះសម្រស់របស់លោកនៅតែក្មេងជាងវ័យ និងមើលទៅសឹងតែស្រស់ស្អាតជាងពេលដែលលោកមានវ័យក្មេងទៅទៀត ៕























































Account
Security
Favourite Content