ចាត់ទុកថាជាជំហានដ៏សំខាន់មួយទៀតក្នុងអាជីពរបស់ Jaden Smith នៅក្នុងឧស្សាហកម្មម៉ូដ ខណៈម៉ាក Christian Louboutin បានតែងតាំងតារាប្រុសវ័យ ២៧ រូបនេះជានាយកច្នៃម៉ូដផ្នែកបុរសដំបូងគេរបស់ម៉ាកយីហោនេះ រយៈពេលប្រហែល ១៥ ឆ្នាំបន្ទាប់ពីម៉ាកស្បែកជើងនិងសម្លៀកបំពាក់បារាំងនេះបានពង្រីកខ្លួនទៅចូលទីផ្សារបុរស។

ស្ថាបនិកក្រុមហ៊ុននេះគឺអ្នកច្នៃម៉ូដ Louboutin បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញា ថានៅពេលបានជួប Jaden ជាលើកដំបូង លោកបានឃើញនូវភាពស័ក្តិសមសម្រាប់ Maison ក្នុងខ្លួនរបស់តារារូបនេះ ខណៈស្ទីលតែងខ្លួនរបស់លោកគឺសម្បូរបែប ពោរពេញដោយការបំផុសគំនិត ហើយការចង់ដឹងចង់ឃើញ និងការបើកចិត្តទូលាយរបស់លោកក៏គួរឱ្យកត់សម្គាល់ដូចគ្នា។
អ្នកច្នៃម៉ូដរូបនេះបន្ថែមថា តាមរយៈទិសដៅប្រកបដោយភាពច្នៃប្រឌិតរបស់ Jaden, Collection ថ្មីរបស់ក្រុមហ៊ុននឹងមានការវិវឌ្ឍគួរឱ្យរំភើប និងរស់រវើក។ លោកមានអារម្មណ៍ថាវត្តមានរបស់ Jaden នឹងជាការបន្ថែមដ៏ល្អឥតខ្ចោះចំពោះក្រុមច្នៃប្រឌិតរបស់ក្រុមហ៊ុន ហើយលោកពិតជាអន្ទះសាចង់ដឹងថាការធ្វើការជាមួយ Jaden នឹងមានភាពរីករាយខ្លាំងប៉ុណ្ណា។
ម៉ាកយីហោ Louboutin ត្រូវបានស្គាល់ច្រើនល្អបំផុតសម្រាប់ស្បែកជើងកែងនារីមានឈ្មោះថា stiletto heels ដែលមានបាតពណ៌ក្រហម។ ក្រុមហ៊ុននេះបានពង្រីកខ្លួនចូលក្នុងទីផ្សារបុរសក្នុងឆ្នាំ ២០១០ ។
គួរបញ្ជាក់ដែរថា Jaden Smith គឺជាកូនប្រុសរបស់តារាសម្តែង Will Smith និងតារាសម្តែង Jada Pinkett Smith និងត្រូវបានស្គាល់ច្រើនតាមរយៈខ្សែភាពយន្តដូចជា “The Pursuit of Happyness” និង “The Karate Kid” ជាមួយ ឈិន ឡុង ៕




































































Account
Security
Favourite Content