រូបភាព សៃហ្វុន ជាមួយម្ចាស់មកុដ MUC 2024 និង 2025 ធ្វើឲ្យហ្វេនៗទន្ទឹងផ្លូវ comeback

ប្រធានបទ​បវរកញ្ញា​នៅ​កម្ពុជា​នៅតែ​ត្រូវ​បាន​លើកឡើង​មក​ពិភាក្សា ហើយ​ក៏​មិន​ទាន់​មាន​ភាព​ស្ងប់ស្ងាត់​ឡើយ ក្រោយ​កម្មវិធី Miss Universe Cambodia 2025 ទើប​តែ​បញ្ចប់។ អ្វី​ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​កម្មវិធី Miss Universe Cambodia ឆេះឆួលអារម្មណ៍ ពេល​ឃើញ​រូបភាព សៃហ្វុន លំដាប់​រង​ទី១ Miss Universe Cambodia 2023 ឈរ​ថត និង​អបអរ​សាទរ​ដល់​ម្ចាស់​មកុដ Miss Universe Cambodia 2025។ ក្រោយមក រូបភាព សៃហ្វុន ជាមួយម្ចាស់មកុដ Miss Universe Cambodia 2024 ក៏បាន​លេចឡើងម្ដងទៀត ផ្គុំគ្នាជាមួយ​ ហ្វីយ៉ាតា ជយលាភីថ្មីថ្មោង។

សៃហ្វុន បាន​មក​គាំទ្រ​ដល់​បេក្ខភាព​ទាំងអស់​នៃ Miss Universe Cambodia 2025 ហើយ​កញ្ញា​ក៏​បាន​អបអរ​ដល់​ម្ចាស់​ជយលាភី​ផង​ដែរ ហើយ​កាលពី​ឆ្នាំមុន សៃហ្វុន ក៏​បាន​មក​ទស្សនា​ការ​ប្រកាស​ម្ចាស់​មកុដ Miss Universe Cambodia 2024 ដែរ។ ២ ឆ្នាំ​មក​នេះ​បវរកញ្ញា​កម្ពស់ ១.៧៧ ម៉ែត្រ រូប​នេះ​បាន​មក ទស្សនា និង​បាន​ថត​រូប​ជុំ​គ្នា​ជាមួយ​ម្ចាស់​មកុដ​ Miss Universe Cambodia ធ្វើឲ្យ​អ្នក​គាំទ្រ លើក​ឡើង​ថា តើ​ពេល​ណា​បាន​កញ្ញា​វិល​មក​រក​ឆាក​ប្រកួត​ម្ដង​ទៀត។

អ្នក​គាំទ្រ​នៅ​ក្នុង​វិស័យ​បវរកញ្ញា​លើក​ឡើង​ពី​អត្តចរិត​ថ្លៃថ្នូរ​របស់ សៃហ្វុន ហើយ​ក៏​បាន​ពោល​សរសើរ​ថា​នាង គឺជា​បវរកញ្ញា​ដែល​ចេះ​អបអរ​ដល់​អ្នក​ដទៃ​ ពេល​ឃើញ​គេ​ទទួល​បាន​ផ្លែផ្កា។ មិន​តែ​ប៉ុណ្ណោះ ឆ្នាំ​ដែល ចន សុទីម៉ា ត្រូវ​ចេញ​ទៅ​ប្រកួត នាង​ក៏​បាន​ទៅ​ចូលរួម​ជូន​ដំណើរ ព្រម​ទាំង​ផ្ដល់​កម្លាំង​ចិត្ត​ពី​ចម្ងាយ​ទៀត។ ចិត្ត​បរិសុទ្ធ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កញ្ញា​នៅតែ​ជាជម្រើសឈាន​មុខ ក្នុង​កែវភ្នែក​អ្នក​គាំទ្រ​របស់​នាង និង​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញាកម្ពុជា។

សៃហ្វុន ធ្លាប់​បាន​លើកឡើង​កាល​ឆ្នាំ​ប្រកួត Miss Universe Cambodia 2023 ថា នោះ​ជា​វេទិកា​ចុងក្រោយ​របស់​នាង​ហើយ។ ដូចនេះ​តើ​កញ្ញា​នឹង​ធ្វើ​ដូច​ការ​លើកឡើង​គ្រា​នោះ ឬ​ក៏​វិល​ត្រឡប់​មក​កាន់​ឆាក​បវរកញ្ញា​ណា​មួយ​ទៀត តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ ឬ​យ៉ាង​ណា​។

រឭក​ឡើង​វិញ​កាលពី ២ ឆ្នាំ​មុន កញ្ញា សៃហ្វុន ជា​បវរកញ្ញា​កែ​ភេទ​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី Miss Universe Cambodia បន្ទាប់ពី​ស្ថាប័ន Miss Universe បើក​ឱកាស​ឲ្យ​ស្ត្រី​កែ​ភេទ​អាច​ដាក់​ពាក្យ​ប្រកួត​បាន​ដូច​ស្ត្រី​ទូទៅ ដោយ​ពួកគេ​ត្រូវ​កាន់​អត្តសញ្ញាណប័ណ្ណ និង​លិខិតឆ្លងដែន​របស់​មនុស្ស​ស្ត្រី៕

រូបភាព៖ SaiFhonនិង AB Studio



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *