ទើបអាយុ ២១ ឆ្នាំ Jackson Yee ជាប់ឈ្មោះជាស្ដេច Box Office ចិនវ័យក្មេងបំផុត

ថ្វីបើប្រទេសចិនជាប្រទេសមួយដែលសម្បូរទៅដោយខ្សែភាពយន្ដមានគុណភាពប៉ុន្ដែមិនមែនគ្រប់រឿងសុទ្ធតែអាចរកចំណូលបានយ៉ាងក្រាស់ក្រែលនោះឡើយ ខណៈក៏មិនមានតារាសម្ដែងច្រើនដូចគ្នាដែលអាចបំបែកកំណត់ត្រាឈរជើងជាប់ឈ្មោះមានខ្សែភាពយន្ដរកបានចំណូលច្រើនលើសពី ១ ពាន់លានដុល្លារ។  

នាពេលថ្មីៗនេះ Jackson Yee ជាតារាចម្រៀងនិងតារាសម្ដែងក៏បានបំបែកកំណត់ត្រាជាប់ឈ្មោះជាតារាវ័យក្មេងបំផុតរបស់ប្រទេសចិនមានខ្សែភាពយន្ដរកបានចំណូលច្រើនលើសពី ១ ពាន់លានដុល្លារ។  

ទើបមានអាយុ ២១ ឆ្នាំ Jackson Yee មានឱកាសបានចូលសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដជាច្រើនហើយរឿងនីមួយៗសុទ្ធសឹងតែជាកំពូលរឿងដែលអាចរកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែលក្នុងប្រទេសចិន ដោយខ្សែភាពយន្ដ “The Battle At Lake Changjin” ទើបចាក់ផ្សាយនៅរោងកុនចុងឆ្នាំ ២០២១ អាចរកប្រាក់ចំណូលរហូតជាង ៩០០ លានដុល្លារ។ រឿង “Better Days” ចេញក្នុងឆ្នាំ ២០១៩ រកបានជាង ២៣០ លានដុល្លារ និង “A Little Red Flower” ក្នុងឆ្នាំ ២០២០ រកបានជាង ២២០ លានដុល្លារ។ សម្រាប់រឿង “The Battle At Lake Changjin II” ដែលចាក់ផ្សាយនាពេលចូលឆ្នាំចិនថ្មីៗ នេះអាចរកចំណូលបានជាង ២០០​ លានដុលា្លរទៅហើយ។

ដោយសារតែបែបនេះ Jackson Yee ត្រូវបានមហាជនដាក់រហ័ស្សនាមថាជាស្ដេច Box Office មានវ័យក្មេងបំផុតក្នុងប្រទេសចិនព្រោះមិនមានតារាសម្ដែងចិនច្រើននោះទេដែលមានខ្សែភាពយន្ដរកបានចំណូលយ៉ាងច្រើនដូច្នេះ។ ជាពិសេសមានវ័យក្មេងទៀតពិតជាចាត់ទុកថាជាជោគជ័យដ៏ធំបំផុតមិនធ្លាប់មានតារាណាអាចធ្វើបាន។

គិតមកទល់ពេលនេះ មានតារាសម្ដែងប្រុស​ចិនតែ ១៤ នាក់ប៉ុណ្ណោះដូចជា Wu Jing, Shen Teng, Huang Bo, Wang BaoQiang, Liu HaoRan, Zhang Yi, Du Jiang, Li Chen, Zhang HanYu, Deng Chao, Ou Hao, Xu Zheng, Zhu Yawen ដែលមានខ្សែភាពយន្ដរកប្រាក់ចំណូលបានលើសពី ១ ពាន់លានដុល្លារ ដោយក្នុងនោះ Jackson Yee គឺមានវ័យក្មេងជាងគេត្រឹម ២១ ឆ្នាំ។

Jackson Yee ក៏ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រុសវ័យក្មេងបំផុតដែលមានអ្នកចុចតាមដានលើបណ្ដាញសង្គម Weibo ច្រើនជាងគេផងដែរដោយមានអ្នក Follow ជិត ៩០​ លាននាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ