អ្នកស្រី អ៊ឹម សុគន្ធា ថាបាក់មុខតាំងពីទៅទទួលម្ចាស់លោក Nawat ផ្ទាល់នៅព្រលាន

ក្នុង​កម្មវិធី​សន្និសីទកាសែត​នា​ព្រឹក​នេះ អ្នកស្រី អ៊ឹម សុគន្ធា បាន​និយាយ​បកស្រាយ​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​រវាង​ក្រុមហ៊ុន HK7 និង​ស្ថាប័ន MGI។ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ម្នាក់​សួរ​ពី​ដំណើរការ​បញ្ហា​ប្រទាក់ក្រឡា​គ្នា​មិន​ឈប់រហូត​ដល់​ដក​សិទ្ធិ​កម្ពុជា​ពីសហ​ម្ចាស់​ផ្ទះ និងក្រុមហ៊ុន​អ្នកស្រី​ក៏​ផ្ដាច់​អាជ្ញាប័ណ្ណ​ជាមួយ​ស្ថាប័ន Miss Grand International ដូចគ្នា។

ម្ចាស់​ក្រុមហ៊ុន HK7 បាន​បញ្ជាក់​ថា ថ្ងៃ​ដែល​លោក Nawat មក​ដល់​គឺ​ថ្ងៃ​ទី ៤ ​ខែ​តុលា ឆ្នាំ ២០២៤។ ដោយ​មុន​ពេល​មក​ដល់​ម្ចាស់​ស្ថាប័ន MGI បាន​ឆ្លើយឆ្លង​គ្នា​ជាមួយ​អ្នកស្រីតាម​សារ​អេឡិចត្រូនិក​ថា ឲ្យ​អ្នកស្រី​ត្រូវតែ​ទៅ​ទទួល​លោក​ដោយ​ខ្លួន​ផ្ទាល់​នៅ​ព្រលាន​យន្តហោះ​ផ្ទាល់ បើ​ទោះ​ជា​មាន​ការ​រវល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ថ្ងៃ​ទី ៤ ខែ​តុលា មក​ដល់ អ្នក​ស្រី និង​ក្រុម​ការងារ ព្រម​ទាំង​អ្នក​កាសែត​ជាច្រើន​ទៅ​ទទួល​លោក Nawat នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផ្ទាល់ ដោយ​មាន​ទាំង​បាច់​ផ្កា​ទៅ​ជាមួយ​ផង​ដែរ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ស្រងាក​ចិត្ត​បំផុត ពេល​ម្ចាស់ MGI មក​ដល់ ហើយ​អ្នកស្រី​បម្រុង​នឹង​ដើរ​ទៅ​ទទួល ស្រាប់តែ​លោក Nawat ដើរ​សំដៅ​ទៅ​ចូល​ឡាន​បាត់។ ធ្វើឲ្យ​អ្នក​ស្រី​ស្រឡាំងកាំង និង​បាក់​មុខ​បន្តិច​ផង​ដែរនៅ​ចំពោះ​មុខ​មនុស្សជាច្រើន តែ​អ្នកស្រី​គិត​បែប​វិជ្ជមាន​ថា ប្រហែល​ជា​លោក​មាន​បញ្ហា​ផ្ទាល់​ខ្លួន​អ្វី​មួយ​ហើយ។

អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​អ្នកស្រី និង​ក្រុម​ការងារ​កាន់តែ​ភ័យ​ខ្លាច​គឺ​នៅ​ថ្ងៃ​បំពាក់​ឆៀង​នៅ​សណ្ឋាគារ​ សុខា។ ព្រោះ​ពី​ដំបូង​លោក Nawat បាន​កែប្រែ​កាលវិភាគ​តាម​តែ​ចិត្ត​ឯង និង​ទាមទារ​ផ្លាស់ប្ដូរ​សាល និង​ផ្ទាំង LED ផ្សេង​ៗ​មិន​ឈប់ ព្រម​ទាំង​បញ្ឈប់​ការ​ដើរ​លើ​កម្រាលព្រំ​ក្រហម​របស់​បេក្ខជន Miss Grand International 2024 ដែរ ព្រម​ទាំង​អ្នកស្រី​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ដែល​ត្រូវ​ចូលរួម​ផងដែរ។

មួយ​វិញ​ទៀត ដំបូង​ម្ចាស់​ស្ថាប័ន MGI ថា​មិន​ឲ្យ​មាន​ហ្វេន​មក​ចូលរួម​ឡើយ តែ​សុខ​ៗ​លោក​បែរជា​ចង់​ឲ្យ​មាន​អ្នក​គាំទ្រ​មក​ចូលរួម ៥០០ នាក់ បើ​មិន​បាន​លោក​នឹង​ឡើង​យន្តហោះ​ទៅ​ថៃ​វិញ​ភ្លាម។ អតីត​តារា​ម៉ូដែល​រូប​នេះ​ពិតជា​ពិបាក ព្រោះ​ត្រូវ​ចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ប្រជាជន​ទៅ​ស្រុក​កំណើត​សឹងតែ​អស់​ទៅ​ហើយ។ ដូចនេះ​អ្នកស្រី​ក៏​បាន​តេ​ទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ភឹម ស្រីនោ ឲ្យ​ប្រមូល​ហ្វេន​ៗ​មក​អស់​ហើយ ព្រម​ទាំង​រឿងរ៉ាវ​ជាច្រើន​ទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *