តើកម្មវិធី Miss Grand មានរបៀបដាក់​ពិន្ទុបែបណាខ្លះ?

Miss Grand International គឺជាកម្មវិធីប្រកួតប្រជែងបវរកញ្ញអន្តជាតិមួយក្នុងចំណោមកម្មវិធីបវរកញ្ញដទៃទៀត។ មានអាយុកាលត្រឹម ១០ឆ្នាំ ប៉ុន្តែ Miss Grand ហាក់មានប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យបណ្តាប្រទេសផ្សេងៗ ជុំវិញពិភពលោកតែងតែបញ្ចូនបវរកញ្ញាឯករបស់ខ្លួនមកចូលរួម។ Miss Grand International ត្រូវបានបង្កើតឡើងដោយផលិតករទូរទស្សន៍ថៃលោក Nawat Itsaragrisil ហើយក៏មានមូលដ្ឋាន និងដំណើរការនៅក្នុងប្រទេសថៃផងដែរ។

មុនឈានទៅដល់ការប្រកួតប្រជែងកម្រិតអន្តជាតិការជ្រើសរើសបវរកញ្ញាតំណាងប្រទេសដើម្បីមកចូលរួមប្រទេសនីមួយៗអាចធ្វើឡើងតាមរយៈការប្រកួតប្រជែងក្នុងស្រុកក្រោមហ្វ្រេនឆាយ Miss Grandនិងម្យ៉ាងទៀតប្រទេសនីមួយៗអាចចុចឈ្មោះជ្រើសរើសយកទៅប្រកួតតំណាងប្រទេសតែម្តង។ បើទោះមិនស្ថិតក្នុងចំណោមកម្មវីធីមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងអាហ្វ្រិក ក្តីក៏ប្រទេសដូចជា អេស្ប៉ាញ បារាំង និងអាហ្វ្រិកខាងត្បូង ចូលរួមមិនដែលខានឡើយ។

Miss Grand International តែងមានសកម្មភាពប្រកួតប្រជែងសំខាន់ៗរបស់​ដូចជា សម្ភាស​បិទទ្វារ (Closed-door interview) ការប្រកួតប្រជែងឈុតហែលទឹក ការប្រកួតប្រជែងឈុតតំណាងជាតិ និងpreliminary contest មុន​ឈាន​ដល់ Grand Final។ ឯ​ពាន​រង្វាន់​សំខាន់​ៗ​របស់​ Miss Grand Internation មាន​ដូចជា ពាន​រង្វាន់​ក្នុង​ការ​ប្រកួតប្រជែង​ឈុត​ហែលទឹក (Best in Swimsuit) ពាន​រង្វាន់​លើ​វិញ្ញាសា​សំលៀកបំពាក់​ប្រពៃណី (Best National Costumes), Best Evening Gown, ពានរង្វាន់​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ច្រើន​បំផុត (Miss Popular Vote) និង​ពាន​រង្វាន់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ល្អ​បំផុត (Best Social Media)។

ចំណែក​ឯ​ការ​ដាក់​ពិន្ទុ​ដ៏​ដែល​ជា​ចម្ងល់​របស់​អ្នក​គាំទ្រ​វិញ​ត្រូវ​បាន​លោក​ Nawat Itsaragrisil ដែល​ជា​ផលិតករ​​ និង​ស្ថាបនិក​នៃ​កម្មវិធី​មួយ​នេះ​បាន​និយាយ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​នឹង​កម្មវិធី Crown Sisters បន្ទាប់​ពី​អ្នក​សម្ភាស​សួរ​លោក​ថា​ តើ​ដំណើរ​ការ​នៃ​ការវិនិច្ឆ័យ​ដំណើរ​ការ​ដូចម្ដេច​ក្នុង​កម្មវិធី MGI។ លោក​ថា​ “ការវិនិច្ឆ័យ​ចាប់​ផ្ដើម​ធ្វើ​ឡើង​អំឡុង​ពេល​ការ​ប្រកួតប្រជែង​ចាប់​ផ្ដើម​តែ​ម្ដង ពេល​ដែល​យើង​ជ្រើសរើស​អ្នក​ឈ្នះ​ និង​ Runners-upយើង​ជ្រើសរើស​តាម​រយៈ​បុគ្គលិក​យើង​ទាំង​អស់។ បុគ្គលិក​ទាំង​អស់​របស់​ពួក​យើង​គឺ​ជា​អ្នក​ដាក់​ពិន្ទុ​ឲ្យ​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ​”។

លោក​បន្ថែម​ថា​ “ចាប់​តាំង​ពី​ថ្ងៃ​បវរកញ្ញា​មក​ដល់ និង​Check-In ភ្លាម​ខ្ញុំ​ឲ្យ​ពួក​គេ​មួយ​ថ្ងៃ​ ១០ពិន្ទុ ផ្អែក​លើ​កត្តា​មួយ​ចំនួន​ដូចជា ភាព​ខ្ជិល មាន​ប្រព្រឹត្ត​កំហុស​ឬទេ ការ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​គណៈកម្មការ និង​អ្នក​ដទៃ លេង​ទូរស័ព្ទ​ច្រើន​ទេ ​ងើប​ពី​គេង​ទាន់​ពេល​វេលា និង​ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​ការ​បាន​គ្រប់​ពេល​ទេ អ្វីៗ​គ្រប់​យ៉ាង​សុទ្ធ​តែ​ជា​ពិន្ទុ​ មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​វាយ​តម្លៃ ហើយ​នៅ​ទី​បញ្ជាប់​ ខ្ញុំ​ខ្លួន​ឯង​នឹង​ជា​អ្នក​សម្រេច​ចិត្ត​ថា​នរណា​ជា​អ្នក​ឈ្នះ” នេះ​ជា​ការ​​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​របស់​​លោក​ទៅ​កាន់​អ្នក​ទស្សនា ថា​លោក​ប្រាប់​ការ​​ពិត​។

រយៈ​ពេល​ជិត​ ១០​ឆ្នាំ និង​ប្រព្រឹត្ត​ឡើង​ ១០​ដង​នេះ ម្ចាស់​មកុដ Miss Grand International ដំបូង បាន​លើ​បវរកញ្ញា​ព័រតូរីកូ Janelee Chaparro ឆ្នាំ២០១៣ បន្ទាប់មក ឆ្នាំ២០១៤ បវរ​កញ្ញា​គុយបា Lees Garcia , ឆ្នាំ២០១៥ បវរកញ្ញា​អូស្ត្រាលី Claire Elizabeth Parker, ឆ្នាំ២០១៦បវរកញ្ញា​ឥណ្ឌូណេស៊ី Ariska Putri Pertiwi, ឆ្នាំ២០១៧ បវរកញ្ញា​ប៉េរូ Maria Jose Lora, ឆ្នាំ២០១៨ បវរកញ្ញា​ប៉ារ៉ាហ្គាយ Clara Sosa, ឆ្នាំ២០១៩ បវរកញ្ញាវេណេស៊ុយអេឡា Valentina Figuera, ឆ្នាំ២០២០ បវរកញ្ញាអាម៉េរិក Abena Appiah, ឆ្នាំ២០២១ បវរកញ្ញា​វៀតណាម Nguyen Thuch Thuy Tien​ និង​ឆ្នាំ​ ២០២២ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​បាន​ទៅ​លើ​បវរ​កញ្ញា​ប្រេស៊ីល Isabella Menin។

សម្រាប់​បវរកញ្ញា​កម្ពុជា​ដែល​ធ្លាប់​បាន​ចូល​រួម​ប្រកួតប្រជែង​កន្លង​មក​មាន​ បវរកញ្ញា នូ ទឹម​ស្រី​នាថ ឆ្នាំ២០១៤, ឆ្នាំ​២០១៥ បវរកញ្ញា សេង ប៉ូល​វិថាវី, ឆ្នាំ ២០១៦​ បវរកញ្ញា ហេង ចន្ថា, ឆ្នាំ២០១៧ បវរកញ្ញា ខ្លឹម ស្រីគា, ឆ្នាំ២០១៨ បវរកញ្ញា ឌី លីកា, ឆ្នាំ២០២០ បវរកញ្ញា លីវ ជីលី, ​ឆ្នាំ២០២១ បវរកញ្ញា ប៉ូគឹមថេង សុតធីតា និង​ឆ្នាំ​នេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។

ក្នុង​នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៉ូគឹមថេង សុតធីតា បាន​ជាប់ Top 10 រីឯ លីវ ជីលី បាន​ជាប់ Top 20៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត