ចូលរួមអបអរផង! ពិធីការិនី ហេង កែវនីតា ក្លាយជាអ្នកម្តាយគេហើយ

អបអរ​ផង ពិធី​ការិនី​រូប​ស្រស់ ហេង កែវនីតា សម្រាល​បាន​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​ដែល​ជា​ចំណង​ដៃ​ដ៏​មាន​ន័យ​នៅ​ក្នុង​ក្រុម​គ្រួសារ​តូច​របស់​អ្នក​នាង។ វត្តមាន​របស់​កូន​ស្រី​ធ្វើ​ឱ្យ​អ្នក​ដែល​ជា​ឪពុកម្ដាយ​ដំបូង​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

ជាមួយ​ដំណឹង​ដ៏​សែន​រីករាយ​នេះ មហាជន​ក៏​ដូច​ជា​បណ្ដា​មិត្តភ័ក្ដិ​និង​អ្នក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​បាន​ចូលបញ្ចេញមតិអប់អរសាទរ​ពិធី​ការិនី ហេង កែវនីតា ដែល​ទើប​សម្រាល​បាន​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​កាល​ពី​ម្សិល​មិញ។ នេះ​បើ​តាម​រូបភាព​ដែល​បង្ហោះ​នៅ​លើ​អាខោន​ពិធី​ករ​ ជា វណ្ណារិទ្ធ។ កូន​ស្រី​ដំបូង​របស់​ពិធី​ការិនី​ប៉ុស្តិ៍​ទូរទស្សន៍​រូប​នេះ​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា LUNA ដ្បិត​ឈ្មោះ​ផ្លូវ​ការ​នៅ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពី​លោក​ប៉ា​អ្នក​ម៉ាក់​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ កូន​ស្រី​របស់​អ្នក​នាង ហេង កែវ​នីតា ​​គួរ​ស្រលាញ់​ មុខ​មាត់​កាត់​រក​អ្នក​នាង​ថែម​ទៀត​ផង។

គួរ​ឱ្យ​ដឹង​ថា ពិធី​ការិនី ហេង កែវនីតា និង​គូ​ស្នេហ៍​អ្នក​ក្រៅ​សិល្បៈ​បានភ្ជាប់ពាក្យ​កាល​ពី​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ។ ពិត​ណាស់ ជីវិត​គូ​អ្នក​នាង​ និង​ស្វាមី​មាន​ភាព​ផ្អែម​ល្ហែម​ដូច​លលក​ញី​ឈ្មោល​ដ្បិត​អ្នក​ទាំង​ពីរ​តែង​បណ្ដើរ​គ្នា​ត្រសង​ចូល​រួម​កម្មវិធី​តូច​ធំ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ៕

រូបភាព ៖ Chea Vannarith& Steven



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *