ក្រុមចម្រៀង Hashtag Band ប្រាប់ពីមូលហេតុឈប់ច្រៀងពាក់កណ្ដាលទីនៅសង្ក្រាន្តវិទ្យាល័យខេត្ត​កំពង់ចាម

ទាក់​ទិន​បញ្ហា​ដែល​ក្រុម​ចម្រៀ​ង Hashtag Band ​ឈប់​ច្រៀង​ពាក់​កណ្ដាល​ទី​​នៅ​សង្ក្រាន្ត​វិទ្យាល័យ​ព្រះសីហនុ ​ខេត្ត​កំពង់​ចាម ​ត្រូវ​បាន​បក​ស្រាយ​ហើយ​។​​​​​​​

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មេសា​ ឆ្នាំ​២០២៤ ក្រុម​ចម្រៀង​បុរស​ Hashtag Band ត្រូវ​បាន​អញ្ជើញ​ឱ្យ​​សម្ដែង​​នៅ​សង្ក្រាន្ត​វិទ្យាល័យ​ព្រះសីហនុ​ ក្នុង​ខេត្ត​កំពង់​ចាម​ ​។ ​ក្នុង​ពេល​ដែល​ Hashtag Band កំពុង​ច្រៀង​ស្រាប់​តែ​គណ​គ្រប់​គ្រង​កម្មវិធី​ប្រើ​ឧគ្ឃោសនស័ព្ទ​​​ប្រាប់​ទៅ​កាន់​ពួក​គេ​ឱ្យ​សម្ដែង​តែ​មួយ​បទ​​ហ្នឹង​ទៀត​បាន​ហើយ​ ក្រោម​ហេតុ​ផល​ចង់ចាក់ភ្លេង Remix ឱ្យកូនសិស្ស​​​រាំ​កម្សាន្ត​។​ ស្រប​ជាមួយ​គ្នា​ដែរ​ ក្រុម​ចម្រៀង Hashtag Band ក៏​សម្រេច​​បញ្ឈប់​ការ​ច្រៀង​របស់​ពួកគេ​តែ​ម្ដង​​។​​​​​​​​​

បង្ហាញ​អារម្មណ៍​ និង​ទឹក​មុខ​សោក​ស្ដាយ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ ក្រុម​ចម្រៀង​បុរស Hashtag Band បាន​ចេញ​មុខ​បក​ស្រាយ​យ៉ាង​ដូច្នេះ​ថា​៖​ «​​ជាក់​ស្ដែង​ពួក​យើង​បាន​ត្រៀម​បទ​ចម្រៀង​រហូត​ដល់​ទៅ​៦​បទ​ ប៉ុន្តែ​ក្នុង​ពេល​ Perform បទ​ចម្រៀង​ទី​២ ស្រាប់​តែ​​គណៈ​គ្រប់​គ្រង​សាលា​បាន​បញ្ឈប់​ពួក​យើង​​​ ដូច្នេះ​​ពួក​យើង​ក៏​សម្រេច​​ចិត្ត​ឈប់​ច្រៀង​តែ​ម្ដង​»​។ ​ក្រុម​ចម្រៀង​នេះ​បាន​បន្ត​ទៀត​ថា​៖​ «​កន្លែង​ណា​​មិន​ឱ្យ​តម្លៃ​​ពួក​យើង ​គឺ​យើង​មិន​អាច​បន្ត​នៅ​កន្លែង​ហ្នឹង​បាន​ទៀត​ទេ​»​។​ បន្ថែម​ពី​នេះ​ ពួក​គេ​ក៏​បាន​អរគុណ​ទៅ​ដល់​ហ្វេន​ៗ​ក៏​ដូច​ជា​អ្នក​គាំទ្រ​ Hashtag Band ក្នុង​ខេត្ត​កំពង់​ចាម​ផង​ដែរ​៕

វីដេអូដែល​ក្រុមចម្រៀង Hashtag Band បកស្រាយចំពោះការឈប់​ច្រៀង​ពាក់កណ្ដាលទីនៅសង្ក្រាន្តវិទ្យាល័យខេត្តកំពង់ចាមhttps://www.facebook.com/hashtagbandcambodiaa/videos/1087342762320584



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់