ទាក់ទិនបញ្ហាដែលក្រុមចម្រៀង Hashtag Band ឈប់ច្រៀងពាក់កណ្ដាលទីនៅសង្ក្រាន្តវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ត្រូវបានបកស្រាយហើយ។

កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ក្រុមចម្រៀងបុរស Hashtag Band ត្រូវបានអញ្ជើញឱ្យសម្ដែងនៅសង្ក្រាន្តវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ។ ក្នុងពេលដែល Hashtag Band កំពុងច្រៀងស្រាប់តែគណគ្រប់គ្រងកម្មវិធីប្រើឧគ្ឃោសនស័ព្ទប្រាប់ទៅកាន់ពួកគេឱ្យសម្ដែងតែមួយបទហ្នឹងទៀតបានហើយ ក្រោមហេតុផលចង់ចាក់ភ្លេង Remix ឱ្យកូនសិស្សរាំកម្សាន្ត។ ស្របជាមួយគ្នាដែរ ក្រុមចម្រៀង Hashtag Band ក៏សម្រេចបញ្ឈប់ការច្រៀងរបស់ពួកគេតែម្ដង។

បង្ហាញអារម្មណ៍ និងទឹកមុខសោកស្ដាយចំពោះបញ្ហាដែលបានកើតឡើង ក្រុមចម្រៀងបុរស Hashtag Band បានចេញមុខបកស្រាយយ៉ាងដូច្នេះថា៖ «ជាក់ស្ដែងពួកយើងបានត្រៀមបទចម្រៀងរហូតដល់ទៅ៦បទ ប៉ុន្តែក្នុងពេល Perform បទចម្រៀងទី២ ស្រាប់តែគណៈគ្រប់គ្រងសាលាបានបញ្ឈប់ពួកយើង ដូច្នេះពួកយើងក៏សម្រេចចិត្តឈប់ច្រៀងតែម្ដង»។ ក្រុមចម្រៀងនេះបានបន្តទៀតថា៖ «កន្លែងណាមិនឱ្យតម្លៃពួកយើង គឺយើងមិនអាចបន្តនៅកន្លែងហ្នឹងបានទៀតទេ»។ បន្ថែមពីនេះ ពួកគេក៏បានអរគុណទៅដល់ហ្វេនៗក៏ដូចជាអ្នកគាំទ្រ Hashtag Band ក្នុងខេត្តកំពង់ចាមផងដែរ៕
វីដេអូដែលក្រុមចម្រៀង Hashtag Band បកស្រាយចំពោះការឈប់ច្រៀងពាក់កណ្ដាលទីនៅសង្ក្រាន្តវិទ្យាល័យខេត្តកំពង់ចាមhttps://www.facebook.com/hashtagbandcambodiaa/videos/1087342762320584





















































Account
Security
Favourite Content