ហង្ស ម៉ារីនី មិន​ខ្លាច​​ពាក្យ​គេ​ថា​ជា​តារា​​ធ្លាក់​កូដ​ ទៅ​លក់​ Online

ដូច​ប្រិយ​មិត្ត​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា ហង្ស ម៉ារីនី គឺ​តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​រូប​ដែល​តែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង ប៉ុន្តែ​ក្នុង​ប៉ុន្មានឆ្នាំចុងក្រោយនេះ​បែរ​ជា​មាន​វត្តមាន​របស់​អ្នក​នាង​នៅ​ក្នុង​ការ​ឡាយ​លក់​ផលិតផល​តាម​ Online​ ទៅ​វិញ។ មិន​ថា​នៅ​ក្នុង​វិស័យ​សិល្បៈ ឬ​ក្នុង​វិស័យ​ជំនួញ​ក៏​អ្នកនាង​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ដាច់​ឡើយ ហើយ​អ្វី​ដែល​ពិសេស​គឺតារាស្រីរាងតូចច្រឡឹងរូបនេះ បាន​រៀបរាប់​ប្រាប់​ក្រុម​ការងារAMS នៅ​ក្នុង​កិច្ច​សម្ភាសន៍​ថា​រូប​អ្នកនាង​ផ្ទាល់​​មិន​ខ្លាច​​ពាក្យ​​របស់​មហាជន​មួយ​ចំនួន​ដែល​តែង​តែ​រិះគន់​លើ​រូប​ខ្លួន​នោះ​ទេ។

ការ​ផ្អាក​អាជីព​ជា​អ្នក​សិល្បៈ​ហើយ​មក​ចាប់​យក​អាជីព​ជា​អ្នក​លក់​ Online របស់​អ្នក​នាង ហង្ស ម៉ារីនី គឺ​ប្រាកដ​ណាស់​ថា​នេះ​មិន​មែន​ជា​រឿង​ដែល​កើត​ឡើង​មក​ពី​ការ​ធ្លាក់​កូដ និង​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ភាព​ជា​តារា​ស្រី​មួយ​រូប​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ឡើយ។ មក​ដល់​ពេល​នេះ យើង​សង្កេត​ឃើញ​ថា​ក្នុង​អាជីព​ជា​អ្នក​ជំនួញ​របស់​តារា​សម្ដែង​រូប​នេះ ​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​​ដែល​តែង​តែ​ទម្លាក់​លេខ ទម្លាក់​ទីតាំង​ចាំ​ទិញ​ផលិត​ផល Online គ្រប់​ពេល​ដែល​អ្នកនាង​ធ្វើ​ការ​ឡាយ​ផ្ទាល់​ម្ដងៗ។

ទន្ទឹម​គ្នានោះដែរ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក៏​ធ្លាប់​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​បញ្ចេញ​ជា​មតិ​យោបល់​ក្នុង​ន័យ​ដៀមដាម​ថា​អ្នកនាង​គឺជា​តារា​សម្ដែង​ដែល​ធ្លាក់​កូដ​ ជា​តារា​ដែល​ធ្លាក់​ខ្លួន​មក​លក់​អនឡាញ​ទៅ​វិញ។ ហង្ស ម៉ារីនី បាន​រៀប​រាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា​ មុន​នឹង​ឈាន​ជើង​មក​ដល់​ចំណុច​នេះ អ្នក​នាង​ក៏​ធ្លាប់​បាន​លក់​តុក្កតា និង​ផ្លែឈើ​នៅ​តាម​ចិញ្ចើម​ថ្នល់​ដែរ ហើយ​ក្នុង​ខណៈ​ពេល​នោះ​ក៏​ធ្លាប់​មាន​មហាជន​ជាច្រើន​​រិះ​គន់​ទៅ​លើ​រូប​ខ្លួន ក៏​ប៉ុន្តែ​ពាក្យ​សម្ដី​ទាំង​អស់​នេះ​មិន​អាច​ធ្វើ​ឲ្យ​អ្នកនាង​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​ពី​ព្រោះថា​ការ​ដែល​​ខ្លួន​ត្រលប់​មក​លក់​អនឡាញ​វិញ គឺ​ព្រោះ​ទឹកចិត្ត​នៃ​ការ​ស្រឡាញ់​​អាជីព​ជា​អ្នក​រកស៊ី​តាំង​តែ​ពី​ក្មេង​មក​ម្ល៉េះ។

អ្នកនាង​បន្ត​ថា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកនាង​មាន​ការ​រីក​ចម្រើន​មក​ដល់​ពេល​នេះ​ ក៏​ព្រោះ​តែ​ចង់​ជម្នះ​និង​ពាក្យ​រិះគន់​មួយ​ចំនួន​ដែល​ថា​ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ ឬ​អ្នក​ខ្លះ​ក៏​យល់​ឃើញ​ថា​តារា​ស្រីៗ​ភាគច្រើន​គឺ​មិន​ចេះ​ធ្វើ​អ្វី​នោះ​ទេ ហើយ​បើ​មាន​ប្ដី​វិញ​គឺ​ចាំ​តែ​ប្ដី​ជា​អ្នក​ចិញ្ចឹម​ប៉ុណ្ណោះ។

​

ផ្ទុយ​ពី​ការ​ខ្លាច​រអា​នៃ​ពាក្យ​រិះគន់​ទាំងនោះ​អ្នកនាង ម៉ារីនី ​បែរ​ជា​មាន​គំនិត​ចង់​ឈ្នះ តស៊ូ​ប្រឹងប្រែង​រកស៊ី​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចង់​ពឹង​ផ្អែក​ទៅ​លើ​ឪពុកម្ដាយ ឬ​ស្វាមី​របស់​ខ្លួន​ទាំងស្រុង​ឡើយ ហើយ​អ្វី​ដែល​ពិសេស​អ្នកនាង​ក៏​ផ្ដែផ្ដាំ​ទៅ​ស្ត្រី​គ្រប់រូប​​ថា ត្រូវ​តែ​រឹងមាំ​កុំ​ស្ដាប់​ពាក្យ​រិះគន់​គេ​ថា​ធ្វើ​នេះ​ល្អ ធ្វើ​នោះ​មិន​ល្អ ហើយ​កុំ​ធ្វើ​ឲ្យ​រឿង​ទាំងអស់​នេះ​ក្លាយ​ទៅ​ជា​រនាំង​​​ឃាំង​មិន​ឲ្យ​យើង​សម្រេច​បាន​នូវ​គោល​ដៅ​របស់​យើង​ពិត​ប្រាកដ។​

បើ​ទោះបី​ជា​ខណៈ​ពេល​នេះ​អ្នក​នាង​កំពុង​តែ​មមាញឹក​ជាមួយ​​ជំនួញ​របស់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​ក៏​នៅ​តែ​មិន​ចោល​វិស័យ​សិល្បៈ​ដែរ ហេតុផល​គឺ​សិល្បៈ​ក៏​ជា​អ្វី​ដែល​អ្នកនាង​ស្រឡាញ់​ពេញ​ចិត្ត​តាំង​ពី​ក្មេង​ផង​ដែរ។ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង​ ហង្ស ម៉ារីនី មិន​ត្រឹម​តែ​ដើរ​តួនាទី​ជា​អ្នក​ជំនួញ​ដ៏​ឆ្នើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកនាង​ក៏​បាន​ដើរ​តួនាទី​ជា​កូន​ល្អ​ដឹង​គុណ​ឪពុក​ម្ដាយ ជា​ភរិយា​ល្អ​ចំពោះ​ស្វាមី និង​ជា​ម្ដាយ​ដ៏​ល្អ​ចំពោះ​បុត្រ​ទាំងពីរ​របស់​ខ្លួន​ដែល​នេះ​ក៏​អាច​ហៅ​បាន​ថា​អ្នកនាង​ក៏​ជា​ស្ត្រី​គំរូ​ម្នាក់​ចំពោះ​ស្ត្រី​គ្រប់​រូប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ