កម្មវិធី «បុណ្យភូមិឆ្នាំ២០២២» ប្រកាសរកអ្នកស័្មគ្រចិត្ត ត្រៀមសម្រាប់ការវិលវិញឆាប់ៗ

ជារៀងរាល់ឆ្នាំ គេកត់សម្គាល់ឃើញថា ​កម្មវិធី «បុណ្យភូមិ» ​រមែង​រៀបចំឡើង​នៅអំឡុងដើមខែមេសា ដើម្បីស្វាគមន៍ និងជាការអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពាក់កណ្ដាលខែ។ ដោយឡែក ឆ្នាំនេះត្រូវគេដឹងថាជាឆ្នាំទី៩ហើយ សម្រាប់កម្មវិធីបែបប្រពៃណីមួយនេះ ដោយរាល់ឆ្នាំកម្មវិធីនេះត្រូវបានធ្វើឡើងនៅតាមទី​វត្តអារាម លើកលែងឆ្នាំ២០២១ ដែលកម្មវិធីបុណ្យភូមិត្រូវរៀបចំឡើងតាមប្រព័ន្ធឌីជីថល ដោយសារវិបត្តិការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា មិនអំណោយផលឱ្យរៀបចំផ្ទាល់ដូចរាល់ឆ្នាំ។ កម្មវិធី បុណ្យភូមិ រៀបចំ​ឡើងដោយក្រុម​ស្ថាបនិក​លើកស្ទួយ​សិល្បៈ​វប្បធម៌​មួយឈ្មោះថា​ ភ្លើងគប់​។​

តាមសេចក្ដីប្រកាសរបស់គណៈកម្មការរៀបចំកម្មវិធី «បុណ្យភូមិ» លើទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា BonnPhum បុណ្យភូមិ កាលពីថ្ងៃ១៤ម្សិលមិញនេះ បានប្រកាសឱ្យដឹងថា ពិធីបុណ្យនេះ នឹងរៀបចំក្នុងពេលឆាប់ៗនេះហើយ។ ដោយឡែក ចំពោះយុវជនមានបំណងចង់ចូលរួមស្ម័គ្រចិត្តជាមួយ “ឡេឡេបុណ្យភូមិ”ជំនាន់ថ្មីឆ្នាំទី៩ ឆ្នាំ២០២២នេះ ក៏អាចចូលរួមបានផងដែរ ដោយម្នាក់ៗតម្រូវឱ្យគោលលក្ខខណ្ឌដូចជា៖ ចូលចិត្តសិល្បៈ និងវប្បធម៌ខ្មែរ ស្រលាញ់ការច្នៃប្រឌិត ចង់យកជំនាញដែលខ្លួនចេះមកប្រើប្រាស់ មានពេលវេលា ស៊ូ និងអំនត់។ ថ្ងៃផុតកំណត់ទទួលពាក្យថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០២២។

យ៉ាងណាមិញ គេនៅមិនទាន់ឃើញមានការកំណត់ទីតាំង និងកាលបរិច្ឆេទជាក់លាក់នៃការរៀបចំពិធីបុណ្យឆ្នាំនេះនោះទែ ប៉ុន្តែគេឃើញមហាជនជាច្រើន បានសំណូមពរឱ្យគណៈកម្មការរៀបចំកម្មវិធី ជ្រើសរើសទីតាំង វត្តកៀនស្វាយ ឬ វត្តទួលទំពូង ជាទីតាំងសម្រាប់រៀបចំបុណ្យភូមិឆ្នាំ២០២២ ឆ្នាំនេះ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក